ត្រី Oarfish ប្រវែង ២ ម៉ែត្រត្រូវបានទឹករលកបោកបក់មកលើឆ្នេរក្នុងតំបន់។ អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញ ប៉ុន្តែក្រោយមកត្រី Oarfish បានងាប់នាថ្ងៃទី ១៩ ខែឧសភា ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម។

អ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រី Oarfish ភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅ ហើយកម្រលេចឡើងនៅជិតច្រាំងណាស់។ ហើយការលេចឡើង និងហែលចូលទៅក្នុងសមុទ្រ Vinh Hy របស់វៀតណាមគឺជាព្រឹត្តិការណ៍ដ៏កម្រមួយ។
វាក៏ត្រូវបានគេនិយមជឿរដែរថា ត្រីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងបាតុភូតធម្មជាតិមិនធម្មតាដូចជាការរញ្ជួយដី ឬរលកយក្សស៊ូណាមិ។ សត្វទាំងនេះជាធម្មតាត្រូវបានគេរកឃើញនៅជម្រៅប្រហែល ១,០០០ ម៉ែត្រក្រោមផ្ទៃមហាសមុទ្រ។
យោងតាមទេវកថារបស់ជប៉ុន ត្រី Oarfish ឡើងពីបាតសមុទ្រ ហើយអណ្តែតមកលើផ្ទៃទឹក មុនពេលមានការរញ្ជួយដី។
ជំនឿនេះទទួលបានភាពទាក់ទាញបន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅទីក្រុង Fukushima ប្រទេសជប៉ុនក្នុងឆ្នាំ ២០១១។ ក្នុងរយៈពេលពីរឆ្នាំដែលឈានទៅដល់គ្រោះមហន្តរាយ ត្រី Oarfish ជាច្រើនបានបោកបក់មកលើច្រាំង ដែលបង្កឱ្យមានការរំពឹងទុកជាសាធារណៈអំពីការរញ្ជួយដី៕
ដោយ៖ ចិន្តា ទីទិ


