សមត្ថកិច្ចថៃបានរឹបអូសថ្នាំញៀនចំនួន ៤ លានគ្រាប់ដែលត្រូវបានគេទៅផ្លុងចោលរបស់អ្នករត់ពន្ធនៅជិតព្រំដែនថៃ-ឡាវ ក្នុងស្រុក Wiang Kaen នៃខេត្ត Chiang Rai នៅព្រឹកព្រលឹមថ្ងៃសុក្រ។

កាសែត Bangkok Post ផ្សាយថា កម្លាំងចម្រុះនៃប៉ូលីសថៃ បានប្រទះឃើញរថយន្ត Pickup មានស្លាកលេខ ឈៀងម៉ៃ ធ្វើដំណើរតាមបណ្តោយផ្លូវព្រំដែនក្បែរភូមិ Chedi Thong ភូមិ 21 ក្នុង tambon Por នៅម៉ោងប្រហែល ២ ទៀបភ្លឺនៅថ្ងៃសុក្រនេះ ខណៈរថយន្តបើកមកដល់ចំណុចត្រួតពិនិត្យផ្លូវមួយរំពេចនោះបានរេចង្កូតទៅមុខឈប់ប្រហែល ១០០ម៉ែត្រមុននឹងទៅដល់របាំងទ្រូងផ្លូវ។
នៅក្នុងប្រតិបត្តិការនេះនៅពេលសមត្ថកិច្ចព្យាយាមស៊ើបអង្កេត និងទប់ស្កាត់ការរត់គេចខ្លួន អ្នកបើកបរ និងអ្នកដែលនៅក្នុងរថយន្តបានរត់ចូលព្រៃក្បែរនោះបាត់ឈឹង។បន្ទាប់មកសមត្ថកិច្ចបានឆែកឆេររថយន្តដឹកឈើដែលទុកចោលនោះ បានរកឃើញបាវចំនួន២០ថង់ ដែលក្នុងមួយបាវមានថ្នាំគ្រាប់ប្រមាណ ៤លានគ្រាប់។
ថ្នាំញៀនដែលរឹបអូសបាន ត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ប៉ូលិសក្រុង Wiang Kaen ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ជនសង្ស័យដែលរត់គេចពីកន្លែងកើតហេតុ៕
