នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានការប៉ះទង្គិចជាមួយកងទ័ពកម្ពុជានៅតាមព្រំដែន។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពបាំងកកផុសនៅថ្ងៃទី៤ ខែមិថុនានេះ។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល លោកស្រី ផែថុងថាន បានលើកឡើងថា «យើងត្រៀមខ្លួនដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋថៃទាំងអស់ ប្រសិនបើមានការប៉ះទង្គិច។
យ៉ាងណាម៉ិញ លោកស្រីបានទទួលស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីកម្ពុជា។ ប៉ុន្តែនៅក្នុងការប្រយុទ្ធគ្នាប្រសិនបើមិត្តម្នាក់ទាមទារផ្ទះរបស់ខ្លួនគ្មានអ្នកណាម្នាក់យល់ព្រមផ្តល់វានោះទេ។
ជាមួយគ្នានេះ លោកស្រីបានទទូចឱ្យប្រជាជនថៃគួរតែរួបរួមគ្នាលើបញ្ហានេះ ជាជាងការរិះគន់ ពីព្រោះរដ្ឋាភិបាលត្រូវការការគាំទ្រពីប្រជាជនថៃទាំងអស់ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផូមថាម (Phumtham) ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះបានសង្កត់ធ្ងន់ៗថា រដ្ឋាភិបាលថៃសង្ឃឹមថានឹងរារាំងកម្ពុជាមិនយកបញ្ហាទឹកដីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ និងដើម្បីទប់ស្កាត់បញ្ហាដល់តំបន់ជម្លោះ។
លោកបន្តថា រដ្ឋាភិបាលថៃ និងកម្ពុជាបានយល់ព្រមពិភាក្សាលើបញ្ហានេះនៅក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមិថុនា នៃគណៈកម្មាធិការព្រំដែនចម្រុះ៕
ដោយ៖ ចិន្តា ទីទិ




