ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ មានគ្នា១៥នាក់ បើកការវាយ​ប្រហារលើរោងចក្រគីមីមួយកន្លែង

កាសែត Bangkok Post បានផ្សាយនៅរសៀលថ្ងៃចន្ទនេះថា សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng ខេត្ត Narathiwat ដោយបានកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។

បើតាមរបាយការណ៍ពីសមត្ថកិច្ច សកម្មប្រយុទ្ធមានគ្នាប្រមាណពី ១០ទៅ១៥នាក់ ហើយធ្វើបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd កាលពីចុងសប្តាហ៍ ធ្វើឲ្យរោងចក្រផ្អាកប្រតិបត្តិការ។

មេបញ្ជាការភូមិភាគ៤ លោក Paisal Nusang បញ្ជាក់ថា មិនមានជនស៊ីវិលណាម្នាក់ស្លាប់និងរងរបួសក្នុងការវាយប្រហារនោះទេ៕