លោក ផែង វណ្ណៈ៖ ​គ្រប់​សមរភូមិ​ ទាហាន​ថៃគ្មាន​ឱកាស​និង​សមត្ថភាព​ចូលកាន់​កាប់​ទីតាំង​ណាមួយទេ

ប្រាសាទ​តាក្របី​, ប្រាសាទ​ខ្នា​, ថ្មដូន​, ប្រាសាទ​តាមាន់ធំ​, ជប់គគី​, ជាំតែ​, តាថាវ​, ភ្នំ​ខ្មោច,​ ៥មករា​, សំបុកឃ្មុំ​, វាលឥន្ទ្រី​, ផ្ទះក្រហម​, ភ្នំទ្រព្យ​, ចាក់ច្រែង,​ តាសឹម​, មុំ៣,​ អានសេះ,​ ជោគជ័យ,​ ព្រៃ​ចាន់ និងបឹងត្រកួន​ គិតត្រឹម​ម៉ោង​ ៦​:០០នាទី​ ព្រឹក​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥​ វីរៈ​កងកម្លាំង​ជួរមុខ​កម្ពុជាគ្រប់គ្រង​ទីតាំង​បាន​ទាំងអស់​។ នេះបើតាមការបញ្ជាក់របស់លោក ផែង វណ្ណៈ អ្នកសារព័ត៌មានដែលកំពុងឈរជើងក្បែរសមរភូមិជួរមុខ ធ្វើសេចក្តីការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ផែង វណ្ណៈ បានលើកឡើងថា ទាហាន​ថៃឈ្លាន​ពាន​កំពុង​ប្រើ​សង្គ្រាម​ចិត្ត​សាស្ត្រ​តាមរយៈ​បង្កើត​ ព័ត៌មាន​ក្លែងក្លាយ​ក្នុង​គោលដៅ​២​ ទី១​ គឺភូតកុហក​ប្រជាជន​ថៃថា​ ទាហាន​ថៃ បាន​កាន់កាប់​ទីតាំង​នេះ​ កាន់កាប់​ទីតាំងនោះ​ ទី២​ គឺ​ដេីម្បី​បំបាក់​ស្មារតី​ទឹកចិត្ត​វីរៈ​កងកម្លាំង​ជួរមុខ​កម្ពុជា​។

ជាមួយគ្នានេះ លោកបានបញ្ជាក់​អំពី​ចំណុច​សំខាន់​ដែល​បងប្អូន​ប្រជាពលរដ្ឋខ្មែរត្រូវ​ពិចារណា​៖​ បេី​ទាហាន​សៀមឈ្លាន​ពាន​បាន​កាន់កាប់​ទីតាំង​ដូចដែល​ពួកវាប្រកាសមែន​ រហូតមកដល់​ថ្ងៃនេះ​វាមិនបន្តបាញ់​ផ្លោងដាក់​ទីតាំង​ទាំងនោះទៀតទេ​។ ការ​បន្ត​បាញ់ផ្លោង​រៀងរាល់​ថ្ងៃ​គ្រប់​ទីតាំង​ គ្រប់​សមរភូមិ​ បញ្ជាក់​ច្បាស់​ថា​ ទាហាន​សៀមឈ្លានពាន​គ្មាន​ឱកាស​ និង​គ្មាន​សមត្ថភាព​ចូលកាន់​កាប់​ទីតាំង​ណាមួយទេ​។  

លោក ផែង វណ្ណៈ បានអះអាងថា ប្រាសាទ​តាក្របី​, ប្រាសាទ​ខ្នា​, ថ្មដូន​, ប្រាសាទ​តាមាន់ធំ​, ជប់គគី​, ជាំតែ​, តាថាវ​, ភ្នំ​ខ្មោច,​ ៥មករា​, សំបុកឃ្មុំ​, វាលឥន្ទ្រី​, ផ្ទះក្រហម​, ភ្នំទ្រព្យ​, ចាក់ច្រែង,​ តាសឹម​, មុំ៣,​ អានសេះ,​ ជោគជ័យ,​ ព្រៃ​ចាន់ និងបឹងត្រកួន​ គិតត្រឹម​ម៉ោង​ ៦​:០០នាទី​ ព្រឹក​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥​ វីរៈ​កងកម្លាំង​ជួរមុខ​យេីង​គ្រប់គ្រង​ទីតាំង​បាន​ទាំងអស់​។ លេីកលែងតែ​ ថ្មដាមួយ​ដែល​ទាហាន​សៀមឈ្លាន​ពាន​ចូល​មកកាន់​កាប់​មួយរយៈ​ ឥលូវ​បានដក​រថក្រោះ​ រថពាសដែក​ ចេញ​ហើយ​នៅសល់​កម្លាំង​ថ្មេីជេីង​តិចតួច​ប៉ុណ្ណោះ​។ 

បើតាមអ្នកសារព័ត៌មានជួរមុខរូបនេះ វីរៈ​កងកម្លាំង​ជួរមុខ​យេីង​មិនទាន់​វាយបក​ ព្រោះ​គិត​ពី​សុវត្ថិភាព​ជនបរទេស​ និង​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​ធ្វេី​ការ​នៅថ្មដា​។  បេី​ជនបរទេស​ និង​ ប្រជាពលរដ្ឋ​យើង​ចេញ​អស់​ ទាហាន​សៀមឈ្លានពាន​នឹងក្លាយ​ជា​ជី​នៅ​ថ្មដាជាក់ជាមិនខាន​ ព្រោះ​របស់​ថ្មី​បានមកដល់​ច្រើន​គ្រប់​គ្រាន់​នឹងល្មមអោយ​ទាហាន​សៀមឈ្លាន​ពានក្លាយជាជីបាន​៕