ជម្លោះព្រំដែនកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមិត្តចិនជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ពិសេសនៅតំបន់ប្រជាពលរដ្ឋរស់នៅ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥។ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការគោរពគ្នា ទុកចិត្តគ្នា បានធ្វើឱ្យកម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ

កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពី ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែង បានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួមចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។ នេះបើតាមខ្លឹមសារក្នុងលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនពរ ឯកឧត្តម Dato’ Seri Anwar Ibrahim […]

មរតកសង្គ្រាមឈ្លានពាន ៥ថ្ងៃ! បណ្តាញព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន ចុះផ្តិតយករូបភាពពិត​ ព័ត៌មានពិត​ពីកម្ពុជា ដេីម្បីផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក

នៅថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៥នេះ​ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ​ ចុះទៅពិនិត្យផ្តិតយករូបភាពពិត​ ព័ត៌មានពិត​ ដេីម្បីផ្សព្វផ្សាយការពិតទៅពិភពលោក។ សរុបអ្នកសារព័ត៌មានចំនួន៣៤នាក់​ មកពី១៩អង្គភាពសារព័ត៌មាន​ ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី​ ម៉ាឡេសុី​ សឹង្ហបូរី​ វៀតណាម​ ចិន​ បូករួមទាំងអ្នកសារព័ត៌មានជាតិ។  ទីតាំងដែលក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះពិនិត្យ និងធ្វើទស្សនកិច្ច រួមមានតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន […]

ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ!

ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ចំនួន ៧៣អង្គការសមាគម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ ។ គិតត្រឹមថ្ងៃនេះ ទាហានកម្ពុជាទាំង ១៨ នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេល ១ […]

គណៈប្រតិភូសភាអាមេរិក ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងរបស់លោកជំទាវ Beth Van Duyne ក្នុងពេលដឹកនាំគណៈប្រតិភូសភាអាមេរិក […]

គណៈប្រតិភូសភាអាមេរិក ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពីជំហគាំទ្របទឈប់បាញ់ ហេីយអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៨ ខែសីហា […]

ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ចាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សម្បូរបែបរបស់កម្ពុជា

លោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី (Australia Investment Council) របស់រដ្ឋាភិបាលអូស្ត្រាលី មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិនអូស្ត្រាលី ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។ លោកស្រីបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ស្ថាប័ននេះគឹជាតួអង្គសំខាន់មួយក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគសំខាន់ៗរបស់អូស្ត្រាលី […]

តបទៅអ្នកនាំភ្លើងមួយក្រុម! រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាច ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦​ ខែសីហានេះ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  ជូនសាធារជនពិចារណា៖ 1-  អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន……  […]

រដ្ឋមន្ត្រីអប់រំ ផ្តាំទៅកាន់យុវជនកម្ពុជាទាំងអស់ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា​ប្រធាន​គណៈមេប្រយោគទូទាំងប្រទេស​ ប្រចាំ​រាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ […]

រោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា  រយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង […]