អបអរសារទរ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង

នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ នេះ​ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]

ជាអ្នកស្រុកអង្គរ និងជាអ្នក​ឆ្លាក់​ក្បាច់​នៅ​តាម​ប្រាសាទ​បុរាណជាង​ ៣០​ឆ្នាំ​ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សា​សិល្បៈដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរកុំឱ្យបាត់បង់

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​ បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​  លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government […]

សម្តេចតេជោ ហ៊ុន សែន៖ ជាប្រទេសក្រីក្រ ត្រូវប្រយ័ត្នបំផុតគឺជំនួយពីបរទេស និងយោបល់ពីប្រទេសអ្នកមាន ដែលអាចគ្រោះថ្នាក់ប្រសិនបើយើងខ្វះការគិតគូរឱ្យបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប […]

កំពុងរើសបន្ថែម! យុវជនចង់ចូលបម្រើការក្នុងជួរកងទ័ព ត្រូវមានភក្ដីចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

កងទ័ពជើង​គោក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រកាស​ជ្រើសរើស​​យុវជន​ស្ម័គ្រចិត្ត​​ចូល​បម្រើ​កងយោធពល​ខេមរ​ភូមិន្ទ​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើង​គោក។ នេះបើតាម​សេចក្ដី​ណែនាំ​ស្ដីពីការ​អនុវត្ត​ការ​ងារ​ជ្រើសរើស​ពលទាហាន របស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក ផ្សព្វផ្សាយនាពេលថ្មីៗនេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍ ហើយក៏សម្រាប់ការជ្រើសរើសពល ទាហានបំពេញក្របខ័ណ្ឌផងដែរ មិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ព ជើងគោកប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាសផងដែរ តាមផែនការឆ្នាំ២០២៥-២០២៦។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការជ្រើសរើសពលទាហានបំពេញក្របខណ្ឌកងទ័ពជើងគោក គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានណែនាំដល់អនុគណៈកម្មា ត្រូវធ្វើការសម្របសម្រួលប្រមូលទិន្នន័យចំពោះសាច់ញាតិបង្កើតយោធិនកំពុងការងារ និងអតីតយុទ្ធជន ឬយោធិនពលី ពិការ ក្នុងភូមិសាស្ត្រយោធភូមិភាគនីមួយៗ […]

អភិបាលខេត្តកោះកុងថ្មី ចូលកាន់តំណែងជាផ្លូវការជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ លោកជំទាវ ឈី វ៉ា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ […]

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អាចបញ្ចប់បញ្ហាជម្លោះព្រំដែន និងស្តារទំនាក់ទំនងកម្ពុជា-ថៃ ដែលបានធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតនេះបានទេ?

សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះក្នុងកម្រិតដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន។ ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃបានធ្លាក់ដល់កម្រិតទាបបំផុតនេះ ដែលដើមចមគឺបង្កឡើងពីភាគីថៃ ដោយភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥។ គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួចមក គឺមានរយៈពេលជាង ១ខែហើយ ដែលកម្ពុជា និងថៃ នៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខ្លាំង បើទោះជាប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ […]

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន […]

គិតត្រឹមដើមខែកញ្ញានេះ ពលរដ្ឋភៀសសឹកចំនួន ១,២២៥គ្រួសារបានវិលត្រឡប់ទៅលំនៅឋានវិញ ខណ:ជាង ៦ ៨០០គ្រួសារទៀត បន្តស្នាក់នៅជុំរុំសុវត្ថិភាព និងជាមួយសាច់ញាតិ

គិតត្រឹមថ្ងៃទី១ ខែកញ្ញា  ឆ្នាំ២០២៥ ជនភៀសសឹកបានជម្លៀស មកទីសុវត្តិភាព និងស្នាក់នៅសាច់ញ្ញាតិសរុបចំនួន ៦,៨៣៧គ្រួសារ ស្មើនិងចំនួន ២២,៤៤១នាក់, ដែលមានខេត្តចំនួន ៤ រួមមាន​ ព្រះវិហារ, ឧត្តរមានជ័យ, សៀមរាប, និង បន្ទាយមានជ័យ ។ នេះបើតាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រួសារភៀសសឹករស់នៅ ទីសុវត្តិភាពមានគ្រួសារសរុបចំនួន៥,៤៩៣គ្រួសារ ស្មើនិងមនុស្សរាយ១៧,៨៥២ នាក់។  ដោយឡែក […]

ធនាគារពិភពលោក ផ្តល់ជំនួយថ្មី ១០០លានដុល្លារ សម្រាប់កែលម្អការអប់រំកុមារនៅកម្ពុជា

កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១ ខែកញ្ញានេះបានឲ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership […]

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតនៅតំបន់ព្រំដែន ដើម្បីឱ្យទាន់ការបើកបវេសនកាល

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន […]