គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមានបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថាន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ […]
Author: Phea ra
ប្រមុខការទូតកម្ពុជា ប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងយូណេស្កូថ្មីពីទង្វើយោធាថៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
ក្នុងសង្គ្រាមរយៈពេល ២០ថ្ងៃជាមួយកម្ពុជា យោធាថៃបានបើកការវាយប្រហារមិនរើសមុខចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងនោះក៏រួមមានការវាយកម្ទេចប្រាសាទព្រះវិហារដែលជាប្រាសាទបុរាណខ្មែរខ្មែរ និងជាសម្បត្តិរបស់មនុស្សជាតិផងដែរ។ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា ពីទង្វើឈ្លានពាន បំផ្លិចបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងជំនួបជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ […]
មិនមែនខ្យល់ពុលទេ! កម្ពុជាមានបាតុភូតចុះអ័ព្ទខ្លាំងរយៈពេល១០ថ្ងៃ ច្រើនកើតនៅពេលយប់ និងពេលព្រឹក
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកម្ពុជា ផ្នែកតំបន់ទំនាបកណ្ដាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន […]
Online Scam! ទូតចិនកោតសរសើរកម្ពុជាមានផែនការច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំង និងអាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ […]
រដ្ឋមន្ត្រីបរិស្ថានកម្ពុជា៖ បញ្ហាបំពុលខ្យល់ជាវិបត្តិសកល តែប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា
ថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយចោទប្រកាន់ថា ការបំពុលខ្យល់នៅក្រុងបាងកក មានប្រភពពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកថា ប្រទេសជិតខាងមួយនេះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត បានសរសេររៀបរាប់លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមករា អំពីការពិតនៃគុណភាពខ្យល់យ៉ាងដូច្នេះថា៖ កម្ពុជាបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង។ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើងតាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ […]
ថៃហាក់ភ័យខ្លាចស្រមោលពីអតីតកាល ខ្លាចការពិតត្រូវលាតត្រដាងក្នុងខ្សែភាពយន្តឯកសាររបស់កម្ពុជារឿងសោកនាដកម្មភ្នំខ្មោច
«សោកនាដកម្មភ្នំខ្មោច» គឺវារឿងពិតបានកើតឡើងនៅទសវត្សទី៨០ ដែលថៃបានធ្វើអំពើឃោរឃៅមកលើប្រជាជនកម្ពុជា ។ បច្ចុប្បន្ន ក្រោយពីបានដឹងថាផលិតករកម្ពុជាផលិតជាខ្សែភាពយន្ត ថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលាតត្រដាងរឿងដ៏អាក្រក់មួយនេះទៅកាន់ពិភពលោក។ កាសែត Khaosod English រាយការណ៍ថា ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការពណ៌នាអំពីប្រទេសថៃនៅក្នុងខ្សែភាពយន្តកម្ពុជា “ភ្នំខ្មោច៖ វាលពិឃាតទីពីរ” ដោយព្រមានថា ស្នាដៃច្នៃប្រឌិតមិនគួរត្រូវបានប្រើដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ការស្អប់ខ្ពើមនោះទេ។ ការបំភ្លឺនេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានអំពាវនាវឱ្យប្រើប្រាស់ភាសាដែលពិពណ៌នាអំពីប្រទេសថៃថាបាន “ឈ្លានពានកម្ពុជា”។ យ៉ាងណាក៏ដោយ គេមើលឃើញថា ការព្រួយបារម្ភនេះ គឺថៃហាក់ភ័យខ្លាចស្រមោលអតីតកាល ខណៈសោកនាដកម្ម […]
Online Scam! តុលាការសម្រេចឃុំខ្លួនមេក្លោងម្នាក់ ខណៈសំណុំរឿងធំៗចំនួន ៣៧ករណី កំពុងបន្តនីតិវិធីដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២នាក់ទៀត
លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា […]
ផលិតផលខ្មែរពិតៗ! ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវខ្មែរយេីងមានអន្ទង់ខកំប៉ុង ជាគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម
ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវយើងមានអន្ទង់ខកំប៉ុងដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលអន្ទង់ខកំប៉ុងនេះផលិតដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងមានរស់ជាតិឆ្ងាញ់ពិសេស។ នេះបេីតាមការលេីកឡេីងពីលោក ឡាច ធា ដែលជាអ្នកផ្តួចផ្តើមផលិតត្រីខខ្មែរដំបូងគេនៅកម្ពុជា។ ក្រៅពីអន្ទង់ខកំប៉ុង ត្រីរៀលខ្មែរ ខកំប៉ុង ក៏បានចេញជារូបរាងផងដែរក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា។ ខណៈដែលត្រីខកំប៉ុងភាគច្រើន […]
នៅជាមួយកម្ពុជាជាង ៣០ឆ្នាំហើយ ស្ថាប័ន WMF របស់អាមេរិក មានមោទកភាព និងនៅតែបន្តជួយជួសជុលប្រាសាទភ្នំបាខែង
អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF ដែលជាស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F […]
រឿងកម្ចីវត្ថុបុរាណខ្មែរ! មានការវែកញែកពេញបណ្តាញសង្គម និងក្តីព្រួយបារម្ភចំពោះការខ្លាចបាត់បង់ ឬយកមកវិញជាវត្ថុក្លែងក្លាយ
វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរជាតិបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯបរទេស អំឡុងមុនសង្គ្រាមស៊ីវិលឆ្នាំទស្សវត្សឆ្នាំ១៩៧០។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង កាណាដា អាល្លឺម៉ង អេស្ប៉ាញ សហរដ្ឋអាម៉េរិក កូរ៉េជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ចីពីប្រទេសចិន។ នាពេលថ្មីៗនេះ មានមតិសាធារណជនជាច្រើនបានពិភាក្សា វែកញែកពេញបណ្តាញសង្គមចំពោះការផ្តល់កម្ចីវត្ថុបុរាណ ១៥០រូបសម្រាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ចល័តជាសកលនៅទីតាំងចំនួនបីផ្សេងគ្នាក្នុងប្រទេសចិន ដោយនឹងចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។ វត្ថុបុរាណខ្មែរទាំងនោះ រួមមានរូបចម្លាក់ទេពទាំងក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា […]
