បង្ក្រាប Online Scams បានធ្វើឱ្យជនបរទេសខុសច្បាប់មួយចំនួនធំ កំពុងចល័តពីទីតាំងមួយទៅទីតាំងមួយ តាមរថយន្តតាក់ស៊ី

កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីផេក ឈ្មោះLê Đúc Tho-ឡេ ដឹកថូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម មានខ្លឹមសារ៖ ស្នងការនគរបាល ខេត្តពោធិ៍សាត់ ប្រដេញចាប់ជនជាតិចិន យកលុយរាប់ម៉ឺនដុល្លា និង គណនីផេកឈ្មោះ ពូរ៉ា-Maverick ដែលបានយកទៅបង្ហោះបន្តលើបណ្តាញសង្គម មានខ្លឹមសារថា៖ ចាប់ពួកមន្ត្រីពុករលួយបានអត់ មើលទៅមានលេខឡានច្បាស់ចឹងហើយ។ ជុំវិញរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]

កម្ពុជា ដាក់ប្រព័ន្ធតាមដាននៅច្រកព្រលានយន្តហោះ ទប់ស្កាត់កុំឱ្យជំងឺនីប៉ាស៍របូតចូលក្នុងប្រទេស

​ដ្បិតតែផ្ទុះនៅឥណ្ឌា ប៉ុន្តែជំងឺនីបាហ៍ កំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោក ខណៈវាជាជំងឺងាយឆ្លងដ៏កាចសាហាវស្រដៀងគ្នានឹងជំងឺរាតត្បាតកូវីដ-១៩ដែរ។  ដ្បិតតែវីរុសនីប៉ាហ៍ មិនទាន់ឆ្លងរាតត្បាតខ្លាំងជាសកល ប៉ុន្តែប្រទេសនានាកំពុងចាត់វិធានការទប់ស្កាត់ ដោយបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងព្រលានយន្តហោះ ចំពោះអ្នកដំណើរដែលមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌា ហើយត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្ត និងឱសថព្យាបាលជាដើម។ សម្រាប់កម្ពុជាក្រសួងសុខាភិបាលបាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការរបូតជំងឺនីប៉ាស៍ចូលក្នុងប្រទេស។ជាក់ស្តែងឯកឧត្តម ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយក្រុមហ៊ុនខេមបូឌាអ៊ែរផតអិនវេសមិនខូអិលធីឌីឯ.ក (CAIC) និងថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លងវិទ្យាស្ថានជាតិសុខាភាពសាធារណៈវិទ្យាស្ថានប៉ាស្ទ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមន្រ្តីចត្តាឡីស័ក នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៦  បានចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការនិងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានាជាពិសេសជំងឺនីប៉ាស៍ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។  ក្នុងករណីមានការសង្ស័យលើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដាក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេសដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ  អាកាសយានដ្ឋានក្រុមហ៊ុនហើរហោះមន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត។  ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ការរកឃើញការដាក់ឱ្យនៅដាច់ដោយឡែកការបញ្ជូនការព្យាបាលនិងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ៕

ដោះស្រាយបាន ៣៩៩ទីតាំងហើយ! រដ្ឋមន្ត្រីរៀបចំដែនដី អរគុណពលរដ្ឋរស់នៅដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបន្តចូលរួមសហការ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអរគុណប្រជាពលរដ្ឋដែលបានបន្តចូលរួមសហការរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ។ ឯកឧត្តមបានឱ្យដឹងនៅថ្ងៃទី២៧​ ខែមករានេះថា ក្រសួងរៀបចំដែនដី រដ្ឋបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័ត ដោះស្រាយបាន ៣៩៩ទីតាំងហើយ។ សូមជម្រាបថា ក្រសួងរៀបចំដែនដី បានដឹកនាំ និងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាសំណង់មិនរៀបរយរបស់ពលរដ្ឋក្នុងតំបន់ទំនប់រលក គោលដៅទីតាំងជាប់កំពុងផែបច្ចុប្បន្ន ដែលស្ថិតនៅក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ […]

Online Scams! មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជា ដើម្បីសហការពន្លឿនលើករណីពលរដ្ឋចិនខុសច្បាប់ដែលត្រូវបណ្តេញពីកម្ពុជាឱ្យឆាប់ជាបន្តបន្ទាប់

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដឹកនាំដោយ លោក LOU Xiandi អគ្គនាយកគ្រប់គ្រងមណ្ឌលប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៉ីនធើណេត នៃក្រសួងសន្តិសុខសាធារណ:ចិន។ ក្នុងជំនួបពិភាក្សា គឺផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋចិន ដែលស្នាក់នៅ ធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams និងការសម្របសម្រួលដល់ពលរដ្ឋចិន ដែលត្រូវអនុវត្តនីតិវិធីបណ្តេញពីកម្ពុជា ឲ្យឆាប់ជាបន្តបន្ទាប់។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ […]

ចំពោះមុខក្រុមប្រឹក្សា UN តំណាងអចិន្ត្រៃយ៍កម្ពុជារាយការណ៍ពីសកម្មភាពយោធាថៃរំលោភបំពានច្បាប់អន្តរជាតិ

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ […]

ច្រកថ្មី! ឡាវបើកផ្លូវឱ្យកម្ពុជាដឹកជញ្ជូនកសិផលឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា នឹងអាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ បន្ទាប់ពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) សម្រាប់បើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។  ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងថា នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្ត្រី ឌិត​ ទីណា​ បានជួបប្រជុំទ្វេភាគី​ និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​។ ក្នុងជំនួប​ […]

ឯកឧត្តម សួន សេរីរដ្ឋា៖ អនុព័ន្ធយោធាអាមេរិក ទះកំភ្លៀងសៀមមួយដៃធ្ងន់ នៅចំពោះមុខអនុព័ន្ធយោធាអន្តរជាតិ!

«អនុព័ន្ធយោធាអាមេរិក ទះកំភ្លៀងសៀមមួយដៃធ្ងន់ នៅចំពោះមុខអនុព័ន្ធយោធាអន្តរជាតិ ដែលសៀមអញ្ជើញឲ្យទៅស្តាប់ការនិទានរឿងបោកប្រាស់ដែលខ្លួនឈ្លានពានកម្ពុជា!» នេះជាលើកឡើងរបស់ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា។ តាមរយៈសំណេរលើគណនីហ្វេសប៊ុកឯកឧត្តម សួន សេរីរដ្ឋា បានអះអាងថា ការប៉ុនប៉ងរបស់ភាគីថៃ ក្នុងការនាំគណៈប្រតិភូអនុព័ន្ធយោធាមកពី ២០ ប្រទេស ទៅកាន់តំបន់ម៉អ៊ីឌែង ខេត្តស៊ីសាកេត ដើម្បីយកការគាំទ្រផ្នែកសីលធម៌ បែរជាត្រូវជួបនឹង«តថភាពយុទ្ធសាស្ត្រ» ដែលបកស្រាយដោយភាពប៉ិនប្រសប់ច្បាស់ៗ ពីសំណាក់លោកវរសេនីយ៍ឯក Matthew P. […]

សូមប្រយ័ត្ន! កម្ពុជា ធ្លាប់រកឃើញវីរុសនីប៉ាហ៍លើសត្វប្រចៀវ តែមិនទាន់រកឃើញលើមនុស្សនៅឡើយ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅ ប្រទេសម៉ាឡេស៊ី […]

យុទ្ធនាការ «ភាពស្អាត» ចំនួនបី កំពុងបន្តអនុវត្តយ៉ាងផុសផុលនៅតាមមូលដ្ឋាន 

«កម្ពុជាស្អាត ខ្មែរធ្វើបាន៖ របត់ថ្មីនៃសេដ្ឋកិច្ចវិលជុំ និងស្មារតីរួមគ្នាដើម្បីមាតុភូមិគ្មានសំណល់ប្លាស្ទិក» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន «ផែនទីបង្ហាញផ្លូវស្តីពីសកម្មភាពប្លាស្ទិកនៅកម្ពុជា» (Plastic Action Roadmap in Cambodia) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះគឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងគោលដៅរុញច្រានកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា ដែលឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានានូវការកាត់បន្ថយការបំពុល និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់សុខុមាលភាពសាធារណៈ និងសោភ័ណភាពសង្គមជាតិ។ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្របពេលនៃការដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រវត្តិសាស្ត្រនេះ […]

កម្ពុជា មានផ្កាយរណបតាមដានគុណភាពខ្យល់ និងឧបករណ៍ចល័ត-អចល័តជាង ៦០គ្រឿងទូទាំងប្រទេស

គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមានបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថាន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ […]

5
Promotion