ឯកឧត្តម ហេង រតនា ឆ្លើយតប ទៅកាន់ពួកអគតិលាបពណ៌ដែលបានលេីកឡេីងថា​ គ្រាប់បែកMK-84 ​ជាគ្រាប់បែកចាស់​!

ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់នាថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម​ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ​ ។ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ បំភ្លេចម្ដេចបាន! ទុក្ខសោកវេទនា និងវិនាសកម្មពីអតីតកាលបានក្លាយជាមេរៀនដែលធ្វើឱ្យប្រជាជនកម្ពុជាយល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣១ ខែកក្កដានេះថា៖ « ឆ្នាំនេះជាខួបលើកទី១៦ ដែលសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (៣១ កក្កដា ២០០៩ – ៣១ កក្កដា ២០២៥)»។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាតឹកតាងប្រវត្ដិសាស្រ្ដដ៏ជូរចត់របស់ប្រជាជនកម្ពុជា និងជាសក្ខីភាពសម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់នូវមេរៀនប្រវត្តិសាស្រ្ដដ៏ខ្មៅងងឹតនេះ […]

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ផែនការមេ ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

កាលពីរសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលតំណាងដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) បាន ចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ គោលបំណងនៃពិធីចុះហត្ថលេខានេះដើម្បីបង្កើតនូវកិច្ចព្រមព្រៀងរួម សម្រាប់ការអនុវត្តគម្រោងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) […]

វិលពីប្រទេសថៃ! និស្សិតខ្មែរប្រមាណ១៧២នាក់ ទទួលបានឱកាសបន្តការសិក្សា ក្រោមអាហារូបករណ៍សម្តេចតេជោ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាថ្ងៃទី៣១ ខែកក្កដានេះថា៖ «ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់»។ ក្រសួងអប់រំរៀបរាប់ថា ក្នុងចំណោមនិស្សិត ៤២៣នាក់ មាននិស្សិតចំនួន១៧២នាក់បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប និងមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី […]

៩គោលដៅ ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនចុះជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ ៦ គោលដៅ និងខេត្តព្រះវិហារ ៣ គោលដៅ ដែលមានចំនួនសរុបជាង ៥ម៉ឺននាក់។ សកម្មភាពនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ […]

ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពាក្យចាស់ថា ៖«មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣០ ខែកក្កដានេះថា៖ «លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន»។ ឯកឧត្តម ហ៊ុន ម៉ានី រៀបរាប់ថា ភូមិស្ថានដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។ ដោយឡែក ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលារៀនមួយចំនួននៅតាមឃុំស្រុក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន […]