នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
Author: ratha
សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដល់នាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
នាយក្រិន បានទទួលថវិកាឧបត្ថម្ភចំនួន ២០លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមគណនីរបស់តារាសម្តែងលោក សាវិន ហ្វីលីព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។ ក្រៅពីបង្ហោញចំនួនថវិកាឧបត្ថម្ភ នៅក្នុងសំណេរតារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរថា សម្ដេចតេជោ ហ៊ុន […]
គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្ត្រីកម្ពុជាកំពុងរងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម និងដង្ហោយរកសន្តិភាព
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។ ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ […]
អ្នកសារព័ត៌មានអន្តរជាតិសរុប ២០រូបបានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបOnline Scam ដោយសមត្ថកិច្ចកម្ពុជា ដើម្បីផ្សព្វផ្សាយជាអន្តរជាតិ
អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង […]
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែវិនិយោគលើការកសាងមូលធនមនុស្ស ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា
ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ បច្ចុប្បន្នក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន […]
កម្ពុជា បន្តជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ
ប្រទេសកម្ពុជា នៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ កម្ពុជា នៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក […]
ពលរដ្ឋកម្ពុជា ប្រមាណជិត៦០០នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា មានសុវត្ថិភាពទាំងអស់គ្នា និងកំពុងបន្តប្រុងប្រយ័ត្ន
ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួល ការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា […]
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានជំហរច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមយន្តការJBC
ប្រព័ន្ធផ្សាយព័ត៌មានថៃ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ បានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី […]
បវរកញ្ញាភពផែនដី មកពី៣៥ប្រទេស ដាំដើមត្នោតប្រមាណ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ដើម្បីជំរុញការអភិរក្សបរិស្ថាន
សមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ លើកទី៥ (Miss Planet International) និងអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នា២០២៦នេះ បានរៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ឆាយ […]
