កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា […]
Author: ratha
រដ្ឋសភា សម្រេចទទួលសេចក្តីព្រាងច្បាប់ចំនួនពីរមកពិនិត្យសិក្សា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
ឯកឧត្តម ប៉ែន បូណា៖ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន មិនមែនដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ
នៅក្នុងសន្នីសីទសារព័ត៌មាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នាពេលនេះគឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ប្រទេសថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់យោធាថៃ […]
បំរាមថ្មី! ផ្លូវថ្មើរជើងចតុមុខ ហាមមិនឲ្យជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និង ប្រជាពលរដ្ឋទាំងអស់ ដោយហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង។ បំរាមនេះ មានគោលដៅដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព […]
អាជ្ញាធរជាតិអប្សរា សង្គ្រោះប្រាសាទភ្នំក្រោម ដែលកំពុងរងហានិភ័យធ្ងន់ធ្ងរ
ក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន។ លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។ អ្នកជំនាញការអាដហុកផ្តល់អនុសាសន៍ឱ្យរៀបចំធ្វើការទល់ទ្រ ដើម្បីសង្រ្គោះទើបក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទល់ទ្រប្រាង្គទាំង៣របស់ប្រាសាទភ្នំក្រោម តាមទីតាំងរចនាសម្ពន្ធណាដែលមានគ្រោះថ្នាក់ខ្លាំងជាបន្ទាន់ ហើយរៀបចំធ្វើដំបូលប្រក់តួប្រាង្គទាំង៣នោះ […]
ក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ
ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ […]
១៤ថ្ងៃហើយ! កម្ពុជា នៅតែបន្ដអំពាវនាវឲ្យថៃ ដោះលែងទាហានកម្ពុជា១៨រូប ដែលចាប់ទៅក្រោយបទឈប់បាញ់ចូលជាធរមាន
គិតមកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន១៨រូប ដែលថៃបានចាប់ទៅក្រោយបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មិនទាន់បានបញ្ជូនត្រឡប់មកវិញនៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវកងកម្លាំងទាំង១៨រូបនោះឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។ ក្នុងនាមក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្ដងហើយម្ដងទៀតឲ្យភាគីថៃ ដោះលែងនាយទាហានកម្ពុជាឲ្យបានឆាប់រហ័ស។ ក្រសួងការពារជាតិ […]
កម្ពុជា ប្រាប់ទៅUN ពីសកម្មភាពមិនគោរពកិច្ចព្រមព្រៀងឈប់បាញ់របស់ថៃ
កម្ពុជា អំពាវនាវប្រធានក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យបន្ដលើកទឹកចិត្តដល់ភាគីថៃ ឲ្យមានការគោរពឲ្យបានពេញលេញកិច្ចព្រមព្រៀងឈប់បាញ់ ខណៈកងកម្លាំងយោធាថៃ បានបន្ដជ្រៀតចូលទឹកដីកម្ពុជា ដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។ បើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការអំពាវនាវបែបនេះបានធ្វើឡើងតាមរយៈលិខិតរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា […]
ឯកឧត្តម គួច វែងស្រ៊ុន ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោក ក្រោមរូបភាពសុំជំនួយរបស់កងទ័ពជួរមុខ
នៅបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រុងប្រយ័ត្ន ចំពោះសកម្មភាពឆបោក ក្រោមរូបភាពសុំជំនួយរបស់កងទ័ពជួរមុខ។ ឯកឧត្តម គួច វែងស្រ៊ុន បានលើកឧទាហរណ៍ជាក់ស្តែង ដូចជាផុសអំពាវនាវ ពីតម្រូវការចាំបាច់ពីវីរកងទ័ពជួរមុខ អាយកូម ២០គ្រឿង,កុំព្យូទ័រឌីហ្សាញលេណដ្ឋានមួយគ្រឿង និងកែវយឺត១០គ្រឿង ។ការផុសនេះ បញ្ជាក់ច្បាស់ហើយ មកដល់ពេលនេះ មិនដែលកងទ័ពត្រូវការអាយកូម ២០គ្រឿងសម្រាប់ប្រើប្រាស់នោះទេ […]
រាជរដ្ឋាភិបាល បង្កើតការងារជាង៣០ម៉ឺនកន្លែងជូនពលរដ្ឋ តាមរយៈគម្រោងវិនិយោគ៤៤០គម្រោងដែលCDCអនុម័តក្នុងរយៈពេល៧ខែឆ្នាំនេះ
បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លាន ដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ជាការកត់សម្គាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រឹមតែរយៈពេល៧ខែ […]
