កម្ពុជា បន្តអំពាវនា​វឲ្យថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនា​វដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយ​ខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល២០ថ្ងៃហើយ។ ការអំពាវនាវរបស់លោក​ជំទាវ​បែបនេះ បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃ​ការអនុវត្ត​បទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅ​ក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈ​ប្រតិភូចូលគាល់ព្រះមហាក្សត្រ ដើម្បី​ទូលថ្វាយ​ការអ​ភិវឌ្ឍន៍រីក​ចម្រើន​ក្នុងវិ​ស័យសំ​ខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។ ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងអំពីវឌ្ឍន​ភាពនៃកិច្ច​ខិ​តខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់​ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ គួរបញ្ជាក់ថា […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអ​រសាទរជូនឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ី​យ៉ាន់តូ ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យ​ឯករាជ្យជាតិឥណ្ឌូណេ​ស៊ី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​ នាឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍លទ្ធផ​លវិជ្ជមាន​កិច្ចប្រជុំRBC​រវាង​កម្ពុជា-ថៃ

នៅលើបណ្តាញសង្គមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការ​ដ្ឋាន​ការពារព្រំដែនចាន់បុរី-ត្រាត ថៃ នៅថ្ងៃសៅរ៍នេះ។ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃហៅកាត់ថា RBC បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងខេត្តត្រាត ប្រទេសថៃ ហើយទទួលបានលទ្ធផលរីកចម្រើនជាវិ​ជ្ជមា​នមួ​យចំនួន​គួរឲ្យកត់សម្គា​ល់។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី […]

ក្នុងកិច្ចសន្ទនាផឹកតែ! ប្រមុខការទូតកម្ពុជា ប្រាប់ចិននិងថៃ ថាការ​បង្កើត​ក្រុម​សង្កេតការណ៍​អាស៊ាន គឺជា​យន្តការចាំបាច់​បន្ទាន់

ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសចិន ,ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហ​ប្រតិ​បត្តិ​ការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បាន​ជួបសន្ទនាពិសាតែជាមួយគ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន។ កិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស ដែលរៀបចំដោយចិន បានប្រព្រឹត្តទៅប្រកប​ដោយ​ស្មារតីបើកចំហ […]

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ទាមទារឱ្យថៃរុះរើ បន្លាលួស សំណាញ់ និងកង់ឡាន ចេញជាបន្ទាន់

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានធ្វើសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅទីតាំងមួយចំនួន នៃកំណាត់ខ្សែព្រំដែន។ បើតាមសេចក្តីប្រកាសសព័ត៌មាន កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) បានបង្ហាញ ទីតាំងដែលយោធាថៃរំលោភបំពាននោះរួមមាន៖ ទី១. នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ យោធាថៃបានរាយបន្លាលួស […]

ស្ត្រីទី១កម្ពុជា ទទួលបានពានរង្វាន់ “Smile Asia Philan​thro​pi​c Visionary Award” ក្នុងកម្មវិធី “Smile Asia Charity Gala 2025” នៅប្រទេសសិង្ហបុរី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដែលបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី  ។ ពិធីពានរង្វាន់នេះ […]

ប្រមុខការទូតកម្ពុជានិងចិន ជួបពិភាក្សាការងារជាមួយនៅខេត្តយូណាន ប្រទេសចិន

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព […]

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya

កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះបីយ៉ាងណា ការចុះឃាត់អ្នកលក់ឡេល្បីឈ្មោះនេះ គេនៅមិនទាន់ដឹងពាក់ព័ន្ធនឹងករណីអ្វីនៅឡើយទេ […]

រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត តាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគ​ខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ពិធីសម្ពោធសមិទ្ធផលថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឯកឧត្តម  អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ […]

5
Promotion