មកដឹងកន្លែងឡើងជិះឡានក្រុង អត់អស់លុយទៅស្រុកកំណើត​ នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំខ្មែរ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខ ។ ក្នុងចំណោមរថយន្តក្រុងចំនួន៦០០គ្រឿងនេះ គឺរថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ រីឯរថយន្តក្រុងចំនួន៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ […]

កម្ពុជា ផ្អាកបញ្ជូននិស្សិតនិងពលករទៅតំបន់មជ្ឈិមបូព៌ា ដើម្បីសុវត្ថិភាព

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លង ទៅ ការប្រយុទ្ធគ្នាដោយសព្វាវុធទំនើបៗដូចជា មីស៊ីល និងដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងកំពុងបង្កជាក្តីបារម្ភសម្រាប់ពិភពលោក។ ជាមួយនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានគិតគូរពីសុវត្ថិភាពប្រជាជនកម្ពុជានៅតំបន់ដែលផ្ទុះសង្គ្រាម និងផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន […]

រោងភាពយន្ត Major Cineplex បានប្តូរ​ទៅជា Sabay Cinema ស្ថិត​ក្រោម​ការដឹកនាំ​និងគ្រប់គ្រងដោយ​កូនខ្មែរទាំងស្រុង

រោងភាពយន្ត Major Cineplex បានប្តូរ​ទៅជា Sabay Cinema ដឹកនាំនិងគ្រប់គ្រងដោយកូនខ្មែរទាំងស្រុង ។ ពិធីសម្ពោធជាផ្លូវការនៃរោងភាពយន្ត Sabay  បានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ស្ថិតនៅជាន់​ទីពីរនៃផ្សារទំនើប​AEON Mall ភ្នំពេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មានឈានមុខក្នុងស្រុក ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញវិស័យកម្សាន្ត និងភ្ញៀវកិត្តិយសនានា ។ ការផ្លាស់​ប្តូរនេះ​ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសដកការវិនិយោគក្នុងតំបន់របស់ក្រុមហ៊ុន Major […]

មន្ត្រីស៊ីម៉ាក់ ធ្វើបទបង្ហាញអំពីប្រភេទគ្រាប់ដែលយោធាថៃប្រើវាយប្រហារមកលើប្រាសាទព្រះវិហារ ជូនដល់គណៈប្រតិភូអនុព័ន្ធយោធាបរទេស

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ […]

ជន​បរទេស​លួចឆ្លងដែននិងធ្វើ​ការងារ​ខុស​ច្បាប់ ចំនួន៦១៥នាក់ បានបណ្ដេញចេញពីកម្ពុជា

ជន​បរទេស​ដែលលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់សរុបចំនួន ៦១៥នាក់ ក្នុងនោះស្រី ៨៤នាក់ មាន ១៧សញ្ជាតិ ត្រូវបណ្ដេញចេញពីកម្ពុជា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦នេះ ។ នេះបើតាមការប្រកាសរបស់អគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ នៅថ្ងៃទី០៥ មីនា ឆ្នាំ២០២៦នេះ។ ជន​បរទេស​ទាំង៦១៥នាក់ ដែលត្រូវបណ្តេញចេញរួមមាន ចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន […]

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ១០នាក់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តបង្ក្រាបបទល្មើស Online Scams ចំនួនពីរករណីផ្សេងគ្នា ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូងសរុប១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា […]

បារាំង ផ្តល់សិទ្ធិឱ្យកម្ពុជាចូ​លប្រើប្រាស់ឯក​សារបណ្ណាសារ ផែនទី និងឯកសារ​ប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែន​ជាមួយថៃ

ប្រទេសបារាំង បានផ្តល់សិទ្ធិឱ្យកម្ពុជា ចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន និង​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា​ក្នុងគោលបំណងសម្រេច​ឱ្យបាននូវដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ ក្នុងជំនួបជាមួយឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស […]

សមាជិកក្រុមប្រឹក្សាភិបាលបក្សAFD របស់អាល្លឺម៉ង់ ស្ញប់​ស្ញែង​ ចំពោះបទពិសោធសម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសមនៅវិមាន​សាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា […]

ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជិត ១០០ករណី ទូទាំងប្រទេស!

ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង […]

ក្រសួងការងារ ជំរុញឱ្យរោងចក្រ សហគ្រាស គិតគូរពីប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់តាមអគារធ្វើការ ដើម្បីបង្ការកម្មករដួល​សន្លប់​ក្នុងរដូវក្តៅ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានជំរុញដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដើម្បីការពារកុំឱ្យមានការដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។ លោក ស៊ុន មេសា ៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ […]

5
Promotion