អនុព័ន្ធយោធា ១២ប្រទេស ចុះសួរសុខទុក្ខជនភៀសសឹក ប្រមាណជាង ១៦០០គ្រួសារ នៅជំរំក្នុងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ

បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅវេលាម៉ោង២និង៤១នាទីរសៀល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនភៀសសឹកកម្ពុជា […]

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ […]

ផ្អាកការងារនាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលឃុំអណ្តូងស្នាយ ខេត្តកំពង់​ឆ្នាំង បណ្តោះ​អាសន្ត ដើម្បីស៊ើបអង្កេតលើករណីប្រើអំពើហិង្សា

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានគណនីហ្វេបុក Facebook ឈ្មោះ ” ពត៌មានពីប្រជាជន News from […]

រាជរដ្ឋាភិបាល ប្តេជ្ញាកាត់​បន្ថយឧបសគ្គនិងផ្ដល់ការអនុគ្រោះផ្នែកពន្ធ សំដៅទាក់ទាញវិនិ​យោគិន

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការវិនិយោគ ហើយការវិនិយោគនៅឆ្នាំ២០២៦នេះគឺជាឱកាសល្អដែលមិនធ្លាប់មានសម្រាប់វិនិយោគិននានា។ នេះគឺជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ភា​គរយ នៅស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ។ជាមួយគ្នា​នោះ រាជរដ្ឋាភិបាលក៏​ផ្តល់ជូនការលើកទឹកចិត្តពន្ធរហូតដល់៩ឆ្នាំ […]

អនុព័ន្ធយោធាចំនួន ១២ប្រទេស ទៅពិនិត្យជាក់ស្តែងកន្លែងយោធាថៃវាយប្រហារឈ្លានពាន ,រាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិព្រៃចាន់

ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ដំណើរចុះពិនិត្យទីតាំងជាក់ស្តែងរបស់ប្រតិភូអនុព័ន្ធយោធាបរទេស បានធ្វើឡើងក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ កម្ពុជា ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា […]

ការសន្និដា្ឋនបឋម៖ ការដួលសន្លប់រប​ស់​កម្មកររោងចក្រស៊ីហាវ អាច​មកពីការកើនកំដៅ ក្នុងអគារផលិតកម្ម

កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ១៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករ ១២នាក់ផ្សេងទៀតកំពុងសម្រាកបន្តនៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា ថ្លែងថា៖ […]

ធុរជនអូទ្រីសប្រមាណ១០ក្រុម​ហ៊ុន គ្រោងនឹងមកស្វែងរកឱកាសវិនិយោគ​នៅកម្ពុជានាពេលខាងមុខ

លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហើបឱ្យដឹងថា នៅពេលខាងមុខ នឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់​ប្រទេសកម្ពុជា​ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ខណៈដែលខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស បានធ្វើឡើងជាបន្តបន្ទាប់។ ការបង្ហើបរបស់លោកជំទាវឯកអគ្គរដ្ឋទូតបែបនេះ បានធ្វើឡើងនៅក្នុងជំនួប​និងប្រគល់សារតាំង ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ។ […]

កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ Bridgette Walker បានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃជំនួបពិភាក្សាការងារ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី […]

រាជរដ្ឋាភិបាល បន្តក្រើនរំលឹកឱ្យពលរដ្ឋកម្ពុជា ក្នុងតំបន់សង្រ្គាមនៅមជ្ឈិមបូព៌ា បន្តប្រុងប្រយ័ត្ន

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា ​​បានទទួលការណែនាំ​ឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា​ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។ ជាក់ស្តែង បើតាមឯកឧត្តម​ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៤ មីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែល បានដឹង​អំពីភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ យុវជនជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ជាតិ

យុវជន​គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច។ នេះគឺជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ តាមរយៈបណ្តញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សរសេររៀបរាប់ថា ទិវាវប្បធម៌ជាតិ […]

5
Promotion