នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក […]
Author: ratha
ប្រទះឃើញ ពងអណ្តើកហ្លួងចំនួន ២៥គ្រាប់ នៅឆ្នេរខ្សាច់ព្រែកកំពង់លើ ក្នុងខេត្តកោះកុង
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជំនាញអភិរក្សនៃរដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះនិងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។ អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រសកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ […]
វិចារណកថា ៖ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុនៃបញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ
ដោយ៖ ក្រសួងបរិស្ថាន ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោមឥទ្ធិពលនៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជាមិនសូវមានលទ្ធភាពក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។ យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬនិរតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើកឡើងថាផ្សែងបក់ពីតំបន់ភាគអាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅនឹងទិសដៅខ្យល់បច្ចុប្បន្នឡើយ។ អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត […]
អភិបាលរងខេត្តឧត្តរមានជ័យមួយរូប ប្រតិកម្មនឹងសកម្មជនក្រុមប្រឆាំងម្នាក់ ដែលបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរ
តាមរយៈសំណេរនៅលើបណ្តាញសង្គម ឯកឧត្តម ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានប្រតិកម្មចំពោះគណនីហ្វេសបុកដែលមានឈ្មោះថា Phan Phana ដែលគេស្គាល់ថាជាសកម្មជនក្រុមប្រឆាំងយ៉ាងសកម្មមួយរូបលើបណ្តាញសង្គម ដែលបានបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរ ចំពោះករណីផ្សព្វផ្សាយព័ត៌មាននៅក្នុងទឹកដីកម្ពុជារបស់ Mr. Kevin Smith KH ក្នុងន័យបំភ័ន្តសាធារណជន ឱ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ឯកឧត្តម ម៉េត មាសភក្តី បានរៀបរាប់ថា ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងឈឺចាប់ចំពោះការឈ្លានពានទឹកដី ហើយខិតខំរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីតតាំងជាមួយខ្មាំងសត្រូវ តែបែរជា […]
រដ្ឋបាលរាជធានីភ្នំពេញ ហាមការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ នៅថ្ងៃបុណ្យចូលឆ្នាំចិន
រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និង ត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ […]
កម្ពុជា ស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់ឃើញ នូវការផ្សព្វផ្សាយជាសាធារណៈរបស់បណ្តាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ ប្រភពពីយោធាថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ អាជ្ញាធរមីន បញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមគ្រប់កិច្ច ព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការលុបបំបាត់មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជាអន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន […]
ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួបនេះ ក្រៅពីបានលើកឡើងអំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)» […]
ក្រុមគ្រូពេទ្យកម្ពុជា និងអាមេរិក សហការគ្នាព្យាបាលវះកាត់ជំងឺបេះដូងកុមារ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារជាតិ
គម្រោងវះកាត់បេះដូងកុមារដោយឥតគិតថ្លៃ ដែលមានការចូលរួមពីគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពេទ្យកុមារជាតិ បានបើកដំណើរការហើយ។ គម្រោងវះកាត់បេះដូងកុមារដោយឥតគិតថ្លៃ នឹងដំណើរការដំណាក់កាលទី១ ចាប់ពីថ្ងៃទី៩ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងពិធីដាក់ឲ្យដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅក្នុងមន្ទីរពេទ្យកុមារជាតិនេះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់ជីវភាពកុមារ […]
បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរតែប្រញាប់ទិញអាវុធពីសហរដ្ឋអាម៉េរិក
ដោយ៖ បណ្ឌិត ស៊ឺន សំ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ បើសិនជាសហរដ្ឋអាម៉េរិកយល់ព្រមលក់អាវុធឱ្យកម្ពុជា កម្ពុជាគួរតែប្រញាប់ប្រឹងទិញអាវុធបន្ថែមឱ្យបានច្រើន និងគ្រប់គ្រាន់តាមលទ្ធភាពហិរញ្ញវត្ថុ សមត្ថភាពគ្រប់គ្រង និងតម្រូវការការពារជាតិពិតប្រាកដរបស់ខ្លួន។ មូលហេតុសំខាន់ៗដែលកម្ពុជាគួរតែទិញអាវុធពីអាម៉េរិកមានដូចខាងក្រោម៖ ទីមួយ ប្រទេសមិត្តភក្តិខ្លះរបស់កម្ពុជា (ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់ និងជាដៃគូផ្គត់ផ្គង់អាវុធជាចម្បង) គេថាស្រលាញ់កម្ពុជាណាស់ ប៉ុន្តែបើសិនជាកម្ពុជាមិនមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិកនោះទេ គេនឹងមិនសូវផ្តល់តម្លៃដល់ប្រទេសកម្ពុជានោះទេ។ សូមសិក្សាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៦៥ នៅពេលដែលប្រទេសកម្ពុជាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក នៅពេលនោះ តើមិត្តភ័ក្ករបស់កម្ពុជាមានឥរិយាបទបែបណា? អាម៉េរិក គឺជាប្រទេសដំបូងគេដែលបានភា្ជប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី១១ […]
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យកើនដល់គោលដៅ ២០ពាន់លានដុល្លារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ […]
