កម្ពុជា គ្រោងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ នៅលើភ្នំប្រសិទ្ធិ៍ ក្នុងខេត្តកណ្តាល សម្រាប់ព្យាករអា​កាស​ធាតុ

​កម្ពុជា គ្រោងនឹងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបម្រើដល់ការងារ ព្យាករអា​កាស​ធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ […]

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា និងកងទ័ពឡាវ ពង្រីកកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា និងកងទ័ពឡាវ បង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ជាពិសេស កិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកទឹកចិត្តរបស់សម្តេចតេជោ ដូចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជា​មួយឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) […]

ប្រទះឃើញ កូនផ្សោតថ្មី១ក្បាល នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី​ ខេត្តក្រចេះ

កូនផ្សោតថ្មី១ក្បាល ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាព នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ គួរបញ្ជាក់ថា គិតមកដល់ត្រឹមដើមឆ្នាំ២០២៦នេះ សត្វផ្សោតទន្លេមេគង្គ មានចំនួនសរុប ១១៣ក្បាល។ សត្វផ្សោត ត្រូវ រាជរដ្ឋាភិបាល ចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ ក្រៅពីមានតម្លៃផ្នែកទេសចរណ៍ វត្តមានសត្វផ្សោតទន្លេមេគង្គ […]

អភិបាលខេត្តកំពង់ធំ ផ្តាំទៅអ្នកលួចកាប់ទន្ទ្រានព្រៃថា«កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»

ក្នុងដំណាក់កាលប្រទេសជាតិកំពុងទទួលរងការឈ្លានពានពីកងទ័ពប្រទេសជិតខាងនៅតែមានជនខិលខូចឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតា នៅខេត្តកំពង់ធំ ។ នៅលើបណ្តាញសង្គមនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្តាំទៅអ្នកលួចកាប់ទន្ទ្រានព្រៃ ថា «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ» ។ តាមការកត់សម្គាល់ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។ ឯកឧត្តម […]

ឯកឧត្តម កែវ រ៉េមី៖ ការសាងសង់ផ្ទះឬជម្រកបណ្តោះអាសន្នឱ្យជន​ភៀ​ស​​សឹកកម្ពុជា មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីនោះទេ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបចំពោះការលើកឡើងរបស់មហាជនមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាល​ទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ រ៉េមី បានបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតផ្លូវការជាបន្តបន្ទាប់​បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពាន​ទឹកដីដោយប្រើកម្លាំងពីយោធាថៃ។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ […]

ក្រសួងបរិស្ថាន អំពាវនាវឲ្យទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ដើម្បីបន្ថយការបំពុលខ្យល់

ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថាន ស្នើសុំការចូលរួម ធ្វើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមានការពារនិងទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ការដុតកម្ទេចក្រណាត់ និងការឆេះសំណល់ទីលានចាក់សំណល់។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឲ្យ ចូលរួមទប់ស្កាត់និងកាត់បន្ថយការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ក្រសួងបរិស្ថាន […]

អតីតពលករមកពីថៃ និងប្រជាជនជាង ៣ពាន់នាក់ បានចូលរួមនិងទទួ​ល​​បានការងារ ក្នុងវេទិកាការងារនៅក្រចេះនិងកំពង់ធំ

អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២, ៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម  នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះថា វេទិកាការងារនេះត្រូវបានរៀបចំឡើងរយះពេលពីរថ្ងៃ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពូជា នាព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះ​អាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន​,​ មិនទាន់​អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារវីរកងទ័ពពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃសុក្រ ទី១៣ កុម្ភៈ ២០២៦នេះ នៅខេត្តសៀមរាប។ ក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដេីម្បីបុព្វហេតុការពារជាតិ។ […]

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អមដំណើរដោយក្រុមAOT បានចុះ​ស​ង្កេត​​ការណ៍អំពីស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ

នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ លោកជំទាវ ឧត្តមសេនីយ៍ឯក […]

5
Promotion