មេដឹកនាំអាស៊ីអាគ្នេយ៍នឹងព្យាយាមម្តងទៀតនៅថ្ងៃចន្ទនេះ ដើម្បីនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមកពិភាក្សាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ ហើយនឹងស្វែងរកមធ្យោបាយដើម្បីទូទាត់ភាពមិនប្រាកដប្រជាពាណិជ្ជកម្មសកលពីការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ មេដឹកនាំរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងបន្តពិភាក្សាអំពីសំណើស្តីពីប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនៅទីក្រុងគូឡាឡាំពួ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធារបស់ខ្លួនបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អង់សាន សូជី (Aung San Suu Kyi) ដែលទទួលបានពានរង្វាន់ណូបែលនៅឆ្នាំ២០២១ ដោយបានបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលប្រែក្លាយទៅជាការបះបោរទូទាំងប្រទេស។ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ នឹងបន្តនិយាយដាច់ដោយឡែកទៅកាន់របបយោធា និងក្រុមប្រឆាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញការចរចាដោយផ្ទាល់រវាងភាគីជម្លោះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី […]
Author: rotha
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារ ម៉ាឡេសុី នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃអាទិត្យ ទី២៥ ឧសភា ២០២៥នេះ។ នេះជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ […]
UN សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។ ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។
Mastercard៖ ទីក្រុងហាណូយ និងបាងកក ជាកន្លែងឆរបោកភ្ញៀវទេសចរខ្ពស់បំផុត
ទីក្រុងហាណូយ និងទីក្រុងបាងកក ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតខ្ពស់បំផុតនៃការក្លែងបន្លំការធ្វើដំណើរ នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលដកស្រង់ដោយ CNBC ។ នៅទីក្រុងបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន ៤៨% នៃករណីក្លែងបន្លំ ដែលធ្វើឱ្យពួកគេក្លាយជាប្រភពនៃការបោកប្រាស់ទូទៅបំផុតដែលផ្តោតលើភ្ញៀវទេសចរ។ ភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថាត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារ។ អ្នកធ្វើដំណើរទៅកាន់ទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក […]
ស្ងាត់រឿងទារបំណុល សាឡាត់ ស្រីឡាង ត្រូវបុរសសង្ហា ហ៊ឹម ថាវយ៉ន់ណា បង្ហោះវិដេអូស្និទ្ធស្នាលបង្ហាញពីទំនាក់ទំនងពិសេស !
បន្ទាប់ពីស្ងប់ស្ងាត់រឿងគេទារបំណុលមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ បុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា ដែលជាម្ចាស់ជ័យលោភី Mister Cambodia 2024 បង្ហោះវិដេអូហាត់ប្រាណនិងស្និទ្ធស្នាលជាមួយ សាឡាត់ ស្រីឡាង យ៉ាងផ្អែមល្ហែមបំផុតនៅក្នុង TikTok ។ តាមរយៈវិដេអូដែលបុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា បានបង្ហោះនោះ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយម្នាក់ៗគិតថា សាឡាត់ ស្រឡាង ចាប់ផ្តើមបង្ហាញពីទំនាក់ទំនង និងជីវិតឯកជនរបស់ខ្លួនជាមួយបុរសសង្ហាហ៊ឹម ថាវយ៉ាន់ណា ជាសាធារណៈហើយ ហើយអ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ ពីព្រោះកន្លងមក សាឡាត់ […]
អាមេរិកដឹកពូជជ្រូក និងទឹកកាមគោក្របីចូលទីផ្សាររបស់ចិន
ជ្រូករបស់វេជ្ជបណ្ឌិត ម៉ៃ លែមមុន (Mike Lemmon) ដែលជ្រូកនីមួយៗមានតម្លៃចន្លោះពី ២,៥០០ ទៅ ៥,០០០ ដុល្លារត្រូវបានគេសន្មត់ថានៅលើយន្តហោះដឹកឆ្ពោះទៅទីក្រុង Hangzhou ប្រទេសចិន។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២២ ខែឧសភានេះ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានទៅកន្លែងសត្តឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង ២០០ ដុល្លារក្នុងតម្លៃជ្រូកមួយក្បាល បន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិន ស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក។ ប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិក និងសម្ភារៈហ្សែនបសុសត្វផ្សេងទៀតដូចជាទឹកកាមគោក្របី។ ទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននិងកំពុងកើនឡើង […]
តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៥០ស្ថាប័ន ដាក់ញត្តិជាផ្លូវការទៅកាន់តុលាការកំពូល ស្នើកាត់សិទ្ធិនយោបាយលោក រ៉ុង ឈុន!
តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានចំនួន៥០ស្ថាប័ន បានដាក់ញត្តិជាផ្លូវការទៅតុលាការកំពូល ដោយសង្ឃឹមថា សាលាឧទ្ធរណ៍ ឬតុលាការកំពូល នឹងសម្រេចតាមការស្នើរសុំ ដោយកាត់សិទ្ឋនយោបាយ លោកគ្រូ រ៉ុង ឈុន ទីប្រឹក្សាគណបក្សកំលាំងជាតិ ដែលជាមនុស្សសំខាន់របស់លោក សម រង្សុី និងបង្ការនយោបាយជ្រុលនិយមរបស់ លោក សម រង្សុី ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ។ កាលពីថ្ងៃទី ១៦ ខែឧសភា […]
ផេនខេក ឈ្នះមកុដ Miss Queen Cambodia 2025 ភ្លាមមានរឿងចម្រុងចម្រាស់ថាជាប់ព្រោះខ្សែធំ !
ស្របពេលដែលបវរកញ្ញាភេទទី៣ ផេនខេក ឈ្នះមកុដ Miss Queen Cambodia 2025 កាលពីរាត្រីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ស្រាប់តែផ្ទុះការវែកញែកនិងមានរឿងចម្រុងចម្រាល់ជាច្រើនថា ផេនខេក ជាប់តាមខ្សែ ។ ផេនខេក គឺជាតារាកំប្លែងភេទទី៣ពោរពេញដោយសមត្ថភាព បើទោះបីជានាងមានគីឡូធ្ងន់ ប៉ុន្តែកេរ្តិ័ឈ្មោះក្នុងសិល្បៈរបស់នាង គឺល្បីខ្ទរខ្ទាយទាំងក្នុងនិងក្រៅប្រទេស រហូតនាងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត Miss Queen Cambodia 2025 ជាលើកដំបូង […]
នគរបាលជាតិ៖ វីដេអូ «ស្រ្តី Overseas» ជាចេតនាបំភាន់សាធារណជនអំពីលទ្ធផលនៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក
អគ្គស្នងការដ្ឋានគរបាលជាតិ បានបង្ហាញការព្រួយបារម្ភខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសបុកឈ្មោះ ស្រ្តី Overseas ពាក់ព័ន្ធនឹងកិច្ចសម្ភាសរបស់លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយបំភ្លៃការពិត និងមានចរឹតញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេងរបស់លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេ។ សារសំឡេងនោះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ […]
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញការមិនពេញចិត្តចំពោះការបំភ្លៃអត្ថន័យស្លោកសន្តិភាពលើបណ្តាញសង្គម!
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពបំភ្លើស បំភាន់ និងបំភ្លៃអត្ថន័យផ្ទាំងស្លោកសន្តិភាព ដែលបានបង្ហោះលើបណ្តាញសង្គម Facebook ដោយគណនីមួយឈ្មោះ «Sothea Chhin» ធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់គំនិតសាធារណៈ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម […]
