តារាកំប្លែងនាយ កុយ ចេញច្រៀងកាត់សក់ការជាមួយអ្នកនាង ខាត់ សុឃីម ក្រោយបាញ់គីមីជាថ្មី ! 

តារាកំប្លែងនាយ កុយ បានចេញច្រៀងកាត់សក់ការជាលើកដំបូងជាមួយអ្នកនាង ខាត់ សុឃីម បន្ទាប់ពីបានបាញ់គីមីជាច្រើនលើកនៅក្រៅប្រទេស ។  តារាកំប្លែងនាយ កុយ បានចេញទៅបាញ់គីមីនៅក្រៅប្រទេសជាច្រើនលើកមកហើយ ហើយពេលនេះស្ថានភាពជំងឺរបស់លោកក៏បានល្អប្រសើរឡើងវិញដែរ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥ នេះលោកបានធ្វើដំណើរទៅកាត់សក់ការជាមួយតារាចម្រៀងអ្នកនាង ខាត់ សុឃីម នៅ ស្គន់ ទៀតផង ។  មើលទៅទឹកមុខ និងស្ថានភាពរបស់តារាកំប្លែងនាយ […]

អ្នកគាំទ្រស្ទើរឈាមច្រមុះពេលឃើញ រ៉ាប៊ី និងស្វាមីទៅក្រេបទឹកឃ្មុំនៅ កោះម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមនិងត្រៀមយកកូន ! 

ដូចការគ្រោងទុកគ្រាន់តែបញ្ចប់ការងារភ្លាម តារាចម្រៀង រ៉ាប៊ី បាននាំស្វាមីកីឡករបាល់ទាត់លោក Nick Taylor ទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ( Maldives Island ) យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យអ្នកគាំទ្រឃើញហើយ ចង់ឈាមច្រមុះ ។  តាមរយៈរូបភាពជាច្រើនដែលគូស្វាមីភរិយាថ្មីតារាចម្រៀង រ៉ាប៊ី និងលោក Nick Taylor បានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួន ក្នុងដំណើរចេញទៅក្រេបទឹកឃ្មុំ នៅ កោះ ម៉ាល់ឌីវ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា អ្នកទាំងពីរគឺជាគូស្នេហ៍ដែលសមគ្នាឥតទាស់ ។ ទាំង រ៉ាប៊ី […]

ក្រុមការងារអាជ្ញាធរជាតិអប្សរាសម្រុកជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសម្រុកជួសជុល ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាយ៉ាងមមាញឹក ចៀសវាងការភ្លៀងខ្លាំងនាំឱ្យរំខានដល់ការងារជួសជុល។ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបន្តថា ភ្លៀងធ្លាក់ញឹកញាប់ ក្រុមការងារយើងប្រឹងបន្តិចទៀតដល់ផ្នែកខាងលើនឹងផុតលុយទឹកសម្រាប់ការជួសជុលហើយ។ ការជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលាគឺចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤។ គម្រោងនេះក្រោមការគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលគម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ក្នុងឧទ្យានបុរាណវិទ្យាអង្គរកម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។ ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលែន។ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ “យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង”

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាបសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព […]

កញ្ញា ផន ស្រីពី ក្មេងស្រីលក់ខោអាវជជុះតាមផ្សារក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ! 

Miss Cosmo Cambodia 2025 បានបញ្ចប់ទៅដោយរលូនកាលពីរាត្រីថ្ងៃទី ៣០​ខែ ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ ដោយកញ្ញា ផន ស្រីពី ពីក្មេងស្រីមើលកូនឱ្យគេ និងលក់ខោអាវជជុះតាមផ្សារ បានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 តំណាង កម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ។  ការប្រកួតវគ្គផ្តាច់ព័ត្រ Miss Cosmo Cambodia 2025 មានការចូលរួមពីព្រះនាង នរោត្តម […]

បាក់​រលំ​កន្លែង​យក​ថ្ម​នៅ​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​១៩​នាក់ ខណៈ​ការ​ស្រាវជ្រាវ​បន្ត​រក​ជន​រង​គ្រោះ​ដែល​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក

ការបាក់ផ្ទាំងថ្មនៅឯកន្លែងយកថ្មមួយកន្លែងនៅតំបន់ Cirebon ក្នុងខេត្ត West Java បានសម្លាប់មនុស្ស ១៩ នាក់ របួស ៨ នាក់ និង ៦ នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូនេស៊ី Basarnas បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។  អាជ្ញាធរបានបន្តការស្វែងរករបស់ពួកគេកាលពីថ្ងៃអាទិត្យ ចំពោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការដួលរលំកាលពីថ្ងៃសុក្រ។ យោងតាមក្រសួងថាមពល និងធនធានរ៉ែ នឹងស៊ើបអង្កេតមូលហេតុនៃការដួលរលំ និងធ្វើការវាយតម្លៃដើម្បីកំណត់អត្តសញ្ញាណដែលអាចកើតមានការបាក់ដីបន្ថែមទៀត។ […]

មនុស្ស ២ នាក់ស្លាប់​ របួស១៩២ នាក់និង ៥០០ នាក់ត្រូវបានចាប់ខ្លួន អំឡុងពេលការប្រារព្ធពិធីឈ្នះពានរង្វាន់ PSG

មនុស្សជាង ៥០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រារព្ធពិធីចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅប្រទេសបារាំង ហើយមនុស្ស ២ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និង ១៩២ នាក់បានរងរបួស ខណៈដែលពិធីបន្ថែមទៀតត្រូវបានគ្រោងទុកនៅថ្ងៃអាទិត្យ។ នេះបើយោងតាមក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។  ការប្រារព្ធពិធីអបអរសាទរបានផ្ទុះឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង បន្ទាប់ពីក្រុម Paris St Germain បានផ្តួលគូប្រជែងអ៊ីតាលី ក្រុម Inter Milan ដើម្បីឈ្នះពានរង្វាន់ […]

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានលើកឡើងថា« ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់» ។  ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ […]

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេស ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំទីប្រឹក្សា អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា ចុះសមរភូមិផ្ទាល់សួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគឧបភោគប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ […]

ឯកឧត្តម គួច វែងស្រ៊ុន អំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់ទិសទីតម្កល់ផលប្រយោជន៍ជាតិជាធំ  

នៅលើបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពេលវេលាលំបាក ឬបាតុភាពកេីតឡេីង ទេីបយេីងកាន់តែច្បាស់ថា ពួកក្រុមដែលតែងប្រកាសខ្លួនស្រលាញ់ជាតិ ការពារជាតិ បានប្រព្រឹត្តផ្ទុយទាំងអស់។  ទោះបីជាមិនលើកចំឈ្មោះ តែគេអាចសន្និដ្ឋានបានថាទំនងជាសំដៅដល់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ដែលក្រុមនេះតែងតែ ប៉ុងប៉ងបំផ្លាញប្រយោជន៍ជាតិ តាមរយៈសកម្មភាពនយោបាយជ្រុលនិយម។ ឯកឧត្តម គួច វែងស្រ៊ុន […]

5
Promotion