លោក ហុក ណាវី ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជា ហើយតែងតែបានចេញផ្សាយអត្ថបទពីយុទ្ធសាស្រ្តសង្រ្គាមដែលកម្ពុជា-ថៃកំពុងដើរ បានលើកឡើងថា បើសង្គ្រាមធំ អាចប្រើពេលវេលារយៈពេល ១ ឆ្នាំ ទម្រាំបញ្ចប់ បើដូចសង្គ្រាមបច្ចុប្បន្ន អាចពេលវេលាយ៉ាងយូរ១ខែទៀត។ លោកថា បច្ចុប្បន្នយើងទប់ទល់កម្ទេចការពារ គឺទប់ទល់កុំឱ្យបង្កើតជាសង្គ្រាមធំ គឺកម្ទេចសៀមលើទឹកដីខ្មែរ។ សង្រ្គាមថៃឈ្លានពានប្រទេសកម្ពុជាគឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកំពុងតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ខណៈក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លោក […]
Author: rotha
របៀបការពារខ្លួន និងស្វែងរកសុវត្ថិភាពកំឡុងពេលមានអាសន្ន ឬការវាយប្រហារតាមអាកាសពីយោធាថៃ
ស្ថានភាពនៅខេត្តបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ក្រោយយោធាថៃឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជាដល់ស្រុកបាណន់ ហើយដែលអាចនិយាយបានថាកាន់តែខិតចូលទៅកាន់សភាវៈសង្រ្គាមមែនទែនហើយ។ ពាក់ព័ន្ធនឹងសកម្មភាពរំលោទបំពានរបស់យោធាថៃអតីតអ្នកសារព័ត៌មានជើងចាស់ លោក ម៉ៅ វុត្ថា បានលើកឡើងថា ដោយសារលទ្ធភាពរបស់យើងមិនអាចទប់ទល់ជាមួយនឹងអាវុធទំនើបរបស់សៀមបាន ជាពិសេសគឺយន្តហោះប្រយុទ្ធ F16 Grippen & T-50TH ឬ ដូច្នេះហើយ លោកសូមជូននូវសេចក្តីណែនាំមួយ ទាក់ទងនឹងវិធីសាស្រ្តការពារខ្លួន។ អ្វីដែលសំខាន់ជាងគេ និងដំបូងបំផុតគឺ តាំងសតិ កុំជ្រួលច្របល់។ ការថែរក្សា សុវត្ថិភាពផ្លូវចិត្ត ក្នុងកំឡុងពេលមានអាសន្ន […]
ចិនឲ្យកម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
«ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិងពីន ផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។ ឯកអគ្គរដ្ឋទូតចិនលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ «ចិន […]
ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ គឺទៅលើអនាគតប្រទេសកម្ពុជា
នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ នេះជាការគូសបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 […]
សារព័ត៌មាន Reuters ផ្សាយសម្តីបេសកជនពិសេសចិន ជំរុញឱ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់
ប្រទេសចិនតាមរយៈបេសកជនពិសេសរបស់ខ្លួន បានបន្តជំរុញឱ្យកម្ពុជានិងថៃបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាច ទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូនេះ បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៉ី លោក Deng Xijun បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន ហើយមានឆន្ទៈជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជា វេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ […]
ដេីម្បីប្រយោជន៍ជាតិ ប្រជាជន គ្មានទេការសម្រាកគ្រប់គ្រាន់, ស្រ្តីទី១កម្ពុជា បន្តសួរសុខទុក្ខវីរកងទ័ពនៅតាមមន្ទីរពេទ្យ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ជាមួយនឹងការពាំនាំនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតីជូនវីរកងទ័ពដោយផ្ទាល់។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ […]
នាយករដ្ឋមន្ត្រីទីងមោងថៃ មិនខ្វល់ខ្វាយជាមួយនឹងពាក្យសម្តីរបស់លោក Trump ឡើយ
ពេលនេះ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃដែលល្មោភសង្រ្គាមប្រកែកមិនទទួលស្គាល់ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថាថៃជាអ្នកបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ លោក Anutin Charnvirakul អះអាងថា ថៃគឺជាអ្នករងគ្រោះដោយការឈ្លានពាន និងការវាយប្រហារមុនប៉ុណ្ណោះ ហើយអ្វីដែលកងទ័ពថៃបានធ្វើ គឺជាការឆ្លើយតបដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ តាមរយៈការចុះផ្សាយរបស់កាសែតថៃ The Standard នៅថ្ងៃទី២៣ ធ្នូនេះ ដែលក្រុមអ្នកសារព័ត៌មានសួរថា តើលោក (Anutin Charnvirakul) មានកង្វល់ទេនៅពេលដែលលោកប្រធានាធិបតី Donald Trump […]
ក្នុងបុព្វហេតុការពារជាតិ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកស្បៀង និងសម្ភារៈចាំបាច់ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! នៅថ្ងៃទី២៣ ខែធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ […]
រដ្ឋមន្រ្តីការពារជាតិថៃ៖ គ្មានប្រទេសណាមួយគាំទ្រថៃទេ ប៉ុន្តែពួកគេកំពុងគាំទ្រខាងកម្ពុជា
ឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូនេះមុនចូលប្រជុំគណៈរដ្ឋមន្ត្រីថៃដោយលោកមើលឃើញថា មកដល់ពេលនេះ គ្មានប្រទេសណាមួយឈរជាមួយថៃពិតប្រាកដនោះទេ។ គ្រប់គ្នានិយាយដូចជានៅកណ្តាល ប៉ុន្តែពួកគេហាក់ដូចជាកំពុងគាំទ្រនៅខាងកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះគោលនយោបាយនេះ គឺយើងការពារខ្លួន អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ៥១ ដោយធ្វើសកម្មភាពយោងតាមភាពចាំបាច់ និងសមាមាត្រ»។ លោកថា ឈរនៅទីនេះ លោកសូមធានាចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាថា អាចសប្បាយចិត្តបាន ព្រោះយើងអនុវត្តតាមច្បាប់អន្តរជាតិ បើទោះជាគ្មានប្រទេសណាមួយនៅខាងយើងក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា […]
ទោះមានអ្នករិះគន់និងជំទាស់តែ នី មុន្នីនាថ ប្តេជ្ញាចិត្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព !
នៅទឹកដីខេត្ត សៀមរាប ជាច្រើនសប្តាហ៍ តារាសម្តែង នី មុន្នីនាថ នៅតែប្រឹងបន្តស្វែងរកជំនួយជាថវិការ និងស្បៀង ព្រមទាំងសម្ភារៈផ្សេងៗដើម្បីជួយដល់កងទ័ពជួរមុខនិងបងប្អូនជនភៀសសឹក ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ នី មុន្នីនាថ បានបន្តដឹកនាំការដើរដោយជើងទទេរដើម្បីសន្តិភាព ទោះបីជាការដើរនេះទទួលរងនូវការរិះគន់និងទំទាស់ពីមហាជនមួយចំនួនក៏ពិតមែន តែនាងនៅបន្តធ្វើការងារនេះ ។ គ្រាន់តែ តារាសម្តែង នី មុន្នីនាថ ប្រកាសដើរដោយជើងទទេរភ្លាម បានធ្វើឱ្យមានការរិះគន់ និងមានមតិ ប្រឆាំងជាច្រើន រហូតមានអ្នកខ្លះបានសំណូមពរឱ្យនាងងាកទៅធ្វើការងារផ្សេងវិញល្អជាងធ្វើការងារអត់ប្រយោជន៍នេះ ។ មកទល់ពេលនេះតារាសម្តែង នី មុន្នីនាថ […]
