រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
Author: rotha
កម្ពុជា រំពឹងថាពេញមួយឆ្នាំ២០២៣នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤លាននាក់
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជាទៅហើយ។
រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃ យ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងបញ្ជាក់ ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារយុវជន គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។
រកទ្រនំថ្មីជ្រកកោណមិនទាន់បាន សុខ ស្រីនាង ជះលុយរាប់ម៉ឺនដុល្លារដើរលេងក្រៅប្រទេសអស់ខ្វល់អ្វីទាំងអស់
បន្ទាប់ពីតារាស្រី សុខ ស្រីនាង បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន បានធ្វើឱ្យជីវិតនាងស្ងាត់ឈឹងពីវិស័យចម្រៀង ដោយនាងបានចំណាយពេលវេលាហ៊ឹហារទៅលើការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈប្រ៊េនថ្លៃៗដោយមិនខ្វល់ពីអ្វីទាំងអស់ ។ តើតារាស្រីរូបនេះនឹងបញ្ចប់ ជីវិតសិល្បៈរបស់ខ្លួនត្រឹមនេះឬយ៉ាងណា ?
បាត់ចិញ្ចៀនពេជ្រជាង ២ ម៉ឺនដុល្លារដែលជាកម្លាំងញើសឈាមខំរកជាយូរធ្វើឱ្យ ណា សាឌី មានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ !
ប៉ុន្មានថ្ងៃចុងក្រោយនេះពិធីការិនី ណា សាឌី មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានរឿងមួយចំនួនបានកើតឡើងចំពោះនាងជា បន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ពិធីការិនីរូបនេះបានទម្លាយអាថ៌កំបាំងមួយដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ ព្រោះតែមនុស្សជំនិត របស់ខ្លួនបានយកចិញ្ចៀន ពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ព្រមទាំងធ្វើឱ្យនាងអស់ទំនុកចិត្ត ។
កំណាត់ផ្លូវជាតិលេខ២៣ តម្លៃជិត ២២លានដុល្លារ ចាប់ផ្តើមដំណើរការសាងសងជាផ្លូវការហើយ
គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ ផ្លូវជាតិលេខ២៣ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រវែងជាង. ១៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ប្រមាណជិត ២២ លានដុល្លារអាមេរិក កាលពញរឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ បេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើន ក្នុងសមរភូមិប្រជាធិបតេយ្យ
គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាម រយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការ អប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាព ការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត ម៉ាណែត ៖ កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ៖ ការកែច្បាប់ស្តីពីការបោះឆ្នោត ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងអង្គប្រជុំបូក សរុបរបាយការណ៍ប្រចាំ អាណត្តិទី៦ របស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែ ទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។