រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសាងសងឡើងក្នុងតម្លៃប្រមាណ ២៤៧លានដុល្លារអាមេរិក បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
Author: rotha
រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត មកពិនិត្យសិក្សា
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ ក្នុងការអភិវឌ្ឍប្រទេស
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន ។
ហង្ស សូរិយាន់ នៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ និងត្រៀមចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មី !
អស់ពេលជាច្រើនខែមកហើយដែលរឿងរ៉ាវរវាង ហង្ស សូរិយាន់ និងក្រុមហ៊ុម មហាហង្ស នៅតែមិនទាន់ដោះស្រាយចប់ ដោយសារ ហង្ស សូរិយាន់ មិនព្រមយក ឆៀង និង មកុដ ទៅសងដល់ក្រុមហ៊ុន នេះវិញ ជាក់ស្តែង ហង្ស សូរិយា នៅតែបន្តពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីនានាដោយគ្មានការញញើតឡើយ ។
៥ ឆ្នាំក្រោយវះកាត់ប្តូរក្រលៀនតើសុខភាព យូ ឌីស្កូ ប្រែប្រួលកម្រិតណា ?
មកទល់ពេលនេះមានរយៈពេល ៥ ឆ្នាំហើយដែលតារាសម្តែងលោក យូ ឌីស្កូ វះកាត់ប្តូរក្រលៀន ហើយបានបន្តជីវិតក្នុងវិថីសិល្បៈឡើងវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។
របួសជើងឆ្វេងជិត ២ ខែហើយ ស៊ីន យូប៊ីន នៅតែដើរមិនទាន់ស្រួលធ្វើឱ្យនាងព្រួយបារម្ភជាខ្លាំង ព្រោះត្រូវត្រៀមចេញទៅកម្មវិធីធំមួយក្នុងពេលឆាប់ៗ !
ថ្វីដ្បិតតែទស្សនិកជនបានឃើញរូបភាពស្អាតៗរបស់កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើផេករបស់នាងជាហូរហែ ប៉ុន្តែធាតុពិតជើងរបស់នាងនៅពុំទាន់ធូរស្រាលនៅឡើយទេ រហូតធ្វើឱ្យនាងមាន ការព្រួយបារម្ភជាខ្លាំង និងព្យាយាមជួបគ្រូពេទ្យតាមការណាត់មិនដែលខាន ពីព្រោះឆាប់ៗខាង មុខនេះ នាងត្រៀមនឹងចេញទៅចូលរួមកម្មវិធីធំមួយផ្សេងទៀត ។
ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកវិស័យសាសនាជាកត្តាចូលរួមចំណែកថែរក្សាសន្ដិភាព និងការអភិវឌ្ឍ
ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មិថុនា មិ្សលមិញ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកវិស័យសាសនា បានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយ ការលើកស្ទួយវិស័យសាសនានៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ជាពិសេសការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល។
លេចមុខក្នុងឈុតស្នេហាស្រឡាញ់ភេទដូចគ្នា តែ ជា លាងឈែ នៅតែអះអាងថានឹងដឹកដៃ នួន ណត្តិយា ចូលរោងការ
ថ្មីៗនេះតារាសម្តែងរូបសង្ហារ ជា លាងឈែ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីលោកលេចមុខក្នុងឈុតស្នេហាស្រឡាញ់ភេទដូចគ្នាជាមួយតារាសម្តែងប្រុសម្នាក់ បើទោះបីជាមានរឿងបែបនេះក្តី ជា លាងឈែ នៅតែអះអាងថាខ្លួនស្រឡាញ់មនុស្សប្រុស ហើយក៏មានបំណងនឹងដឹកដៃគូស្នេហ៍ខ្លួនគឺកញ្ញា នួន ណត្តិយា ចូលរោងការនៅពេលដែលសមស្រប ។
កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបចោលផេកចោលទាំងស្រុង
កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកសារព័ត៌មាន The Cambodia Daily អត់ច្បាប់និរទេសខ្លួនដែលមានឈ្មោះថា «The Cambodia Daily Khmer» មានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបចោលទាំងស្រុងហើយ បន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំភ្លៃបំផ្លើសញុះញង់ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។
មិនគួរឱ្យជឿ ទំរាំរកខ្លួនឯងឃើញ មាស សុខសោភា ត្រូវរស់ក្នុងសម្ពាធផ្លូវចិត្តអស់ជាច្រើនឆ្នាំ !
ធ្លាប់តែឃើញតារាចម្រៀង មាស សុខសោភា បង្ហាញភាពរីករាយទៅកាន់អ្នកគាំទ្រ និងអ្នកជុំវិញខ្លួន ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង នាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទំរាំតែរកឃើញខ្លួនឯងមកវិញ មាស សុខសោភា ស្ទើរតែស្រោចស្រង់ខ្លួនឯងមិនបាន ។