ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០២៥ ហ្វីយ៉ាតា បានបង្ហាញនូវអារម្មណ៍ពិតនិងចង់ចូលរួមចំណែកក្នុងការជួយលើកស្ទួយវិស័យភាពយន្ត ខ្មែរ ឱ្យកាន់តែល្បីល្បាញឡើង ។ ចាប់តាំងពីត្រឡប់មកពីប្រកួតនៅលើឆាកអន្តរជាតិវិញ ហ្វីយ៉ាតា ចាប់ផ្តើមទទួលការងារតូចធំនានា នៅក្នុងវិស័យសិល្បៈ មិនថាថតផ្សាយពាណិជ្ជកម្ម ឬថតភាពយន្តនោះទេ ជាក់ស្តែងថ្មីៗនេះមានផលិតកម្មមួយបានទាក់ទងនិងចង់ឱ្យនាងថតភាពយន្តផងដែរ នាងក៏រីករាយនៅក្នុងការឈានជើងចូលក្នុងវិស័យនេះផងដែរ ។ ជាមួយនិងការបង្ហើបប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនក្នុងការប្រលូកចូលវិស័យសម្តែង ហ្វីយ៉ាតា ថែមទាំងបាននិយាយផងដែរថា « ឃើញរឿងរាជនីបុរាណខាងគេទើបចេញផ្សាយ ហើយចេះតែលួចគិតថា តើយើងអាចជួយអ្វីគ្នាបានលើវិស័យភាពយន្តយើង ? ខ្ញុំពិតជាចង់ចូលរួមជាចំណែកមួយជួយលើកស្ទួយវិស័យភាពយន្តណាស់ ពួកយើងអាចធ្វើវាប្រសើរដូចគេ ឱ្យតែយើងព្រមទទួលយកការពិតនូវចំណុចខ្លះ […]
Author: rotha
ស្រាបៀរ Greet លេងឈុតធំ! ឧកញ៉ា ខេមរៈ សិរីមន្ត មិនចេញច្រៀងតាមផាប់ ឥឡូវស្រាប់តែ Greet លេង 50ផាប់តែម្ដង !
ច្រើនឆ្នាំក្នុងសិល្បៈកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយ ដោយឡែកថ្មីៗនេះស្រាប់តែមានការប្រកាសថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នឹងមានវត្តមានច្រៀងនិងសម្តែង នៅក្នុងផាប់ជាង៥០កន្លែងដោយមានការគាំទ្រពីស្រាបៀរ Greet ដើម្បី Surprise អ្នកគាំទ្រ ។ ស្រាបៀរ Greet លេងឈុតធំ និងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញច្រៀងនិងសម្តែងក្នុងផាប់ជាលើកដំបូងនេះ ។ ដូចដែលមហាជនបានឃើញស្រាប់ហើយថា ភាគច្រើនកំពូលតារាចម្រៀង […]
មិនទាន់ធ្វើចិត្តបានរឿងកូនទៅចោលផង កែវ សុបញ្ញា ត្រូវប្រកាសលែងលះស្វាមីទាំងឈឺចាប់ !
តារាចម្រៀង កែវ សុបញ្ញា ទើបតែបាត់បង់កូនស្រីជាទីស្រឡាញ់ដែលមានវ័យជាង៥ខែ កាលពីជិត៣ខែមុន ស្រាប់តែពេលនេះត្រូវប្រកាសលែងលះជាមួយស្វាមីទៀត ធ្វើឱ្យ កែវ សុបញ្ញា កាន់តែមានវិប្បត្តិផ្លូវចិត្ត និងងាករកព្រះធម៌ជួយ ។ កូនស្រីរបស់តារាចម្រៀង កែវ សុបញ្ញា បានទទួលមរណភាពកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ដោយរោគាពាធ ។ ដើម្បីគេចពីការឈឺចាប់ កែវ សុបញ្ញា ក៏បានងាកមកចាប់អាជីពចម្រៀងឡើងវិញ ។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះ […]
គ្រួសារកាន់តែកក់ក្តៅ ! ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ តារាចម្រៀង ខេម បង្ហាញភាពផ្អែមល្ហែមចំពោះភរិយា
ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១០ឆ្នាំនេះតារាចម្រៀង ខេម បានបង្ហាញពីភាពផ្អែមល្ហែមលើសមុនទ្វេរដងចំពោះភរិយាខ្លួន ដែលធ្វើឱ្យមិត្តភក្តិជាច្រើនមានការច្រណែន ។ ប៉ុន្តែអ្វីដែលជាចម្ងល់របស់មហាជននោះគឺថា តើពេលណាតារាចម្រៀងរូបនេះយកកូនបន្តវង្សត្រកូល ? មកទល់ពេលនេះតារាចម្រៀង ខេម និងភរិយា បានរៀបការនិងរស់នៅជាមួយគ្នាអស់ពេល១០ឆ្នាំហើយ ជីវិតគ្រួសាររបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាអ្នកទាំងពីរនៅពុំទាន់មានកូនចៅក្តី ។ លោក ខេម បាននិយាយថា « ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ ថ្ងៃទី ០៦ ខែ កុម្ភះ ឆ្នាំ […]
ប្រធានសិទ្ធិមនុស្សកម្ពុជា ជួបចៅក្រមជាន់ខ្ពស់អាម៉េរិក ជជែករឿងមហិច្ឆតាថៃឈ្លានពានកម្ពុជា
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប លោកទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ […]
FBI អាមេរិក៖ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ
អង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI អាមេរិកបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលនិងស្មុគស្មាញ ដោយប្រទេសជាច្រើនជួបប្រទះបញ្ហានេះ ពោលមិនមែនកម្ពុជាតែមួយទេ និងថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។ ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ FBI អាមេរិក ធ្វើឡើងក្នុងជំនួបរវាងលោម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់FBI កាលរសៀលថ្ងៃទី៤ ខែកុម្ភៈ។ លោក […]
ថែមថែម ! ថែមជូនបងប្អូនអ្នកតាកែវ២ថ្ងៃជាប់គ្នាពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT
ថែមថែម ! ថែមជូនបងប្អូនអ្នកតាកែវ២ថ្ងៃជាប់គ្នាជាបន្តទៀត ពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT បន្ទាប់ពីមានការសំណូមពរច្រើនពីបងប្អូននៅទីនោះ ។ អ្វីដែលកាន់តែពិសេសនោះ ពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ត្រៀមកាដូ Surprise អ្នកគាំទ្រផងដែរ ។ ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងរាល់ពេលសិល្បករចេញសម្តែងនៅលើឆាកម្តងៗ សន្ទុះនៃការគាំទ្របានកើនឡើងជាលំដាប់ […]
កំហុស៣យ៉ងធ្វើឱ្យ ស៊ឹម ស្រីនិច្ច ក្លាយទៅជាមនុស្សស្រីដែលបាត់បង់មនោរសញ្ចេតនា !
ខណៈពេលដែលវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញ ស្រាប់តែថ្មីៗនេះតារាសម្តែងវ័យក្មេង ស៊ឹម ស្រីនិច្ច បានបង្ហាញពីអារម្មណ៍ឈឺចាប់ និងបាត់បង់មនោរសញ្ចេតនាអស់ ដោយសារតែបញ្ហាទាំង៣យ៉ាងនេះ ។ នេះជាលើកដំបូងហើយដែលតារាសម្តែង ស៊ឹម ស្រីនិច្ច បានរៀបរាប់ពីការឈឺចាប់របស់ខ្លួន ក្រោយបោះបង់សិល្បៈអស់ពេលជាច្រើនឆ្នាំ ដូចមហាជនបានដឹងស្រាប់ហើយ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបែកបាក់ស្នេហាអស់ពេលជាង២ឆ្នាំមកហើយ ហើយនាងក៏សម្រេចចិត្តវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងសិល្បៈឡើងវិញ ដើម្បីផ្សះផ្សាផ្លូវចិត្តរបស់ខ្លួនឱ្យរឹងមាំឡើងវិញ ។ ជាមួយនិងការវិលត្រឡប់មកវិញនេះ ស៊ឹម ស្រីនិច្ច តែងតែបង្ហើរនូវអារម្មណ៍ សេដ […]
លទ្ធផលជំនួបមេដឹកនាំកម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ប្រធានព្រឹទ្ធសភា បានរំលឹកថា […]
សណ្ឋាគារផ្កាយ៤ និងរីសតមួយកន្លែងយកលំនាំតាមប្រាសាទភ្នំដា តម្លៃជិត ៥លានដុល្លារ ត្រៀមលេចរូបរាងក្នុងក្រុងដូនកែវ
សណ្ឋាគារផ្កាយ៤ និងរីសត “រីវើរគោកធ្លក” តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើងនៅក្រុងដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែ កុម្ភៈនេះ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ […]
