គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចការងារសាងសង់បានចំនួន ៣៩,២៩% ហើយគិតត្រឹមខែកុម្ភៈនេះ។ នេះបើតាមរបាយការណ៍ក្នុងពេលលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការងារនៅព្រឹកថ្ងៃពុធ។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត […]
Author: rotha
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំសម្រេចបាន ៨០%
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបានប្រមាណ ៨០% គិតមកត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គម្រោងនេះបានចាប់ផ្តើមការដ្ឋានក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍ក្នុងពេលលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ […]
មន្រ្តីឧទ្យានុរក្ស បង្រ្កាបករណីលួចសាងសង់ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់ព័ទ្ធយកដីរដ្ឋតំបន់គិរីរម្យ
ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធលើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមក្រសួងបរិស្ថាន ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។ ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ […]
ថ្ងៃនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំចិនមកទទួលកាដូទាំងអស់គ្នាពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក្នុងទឹកដីស្រុកជើងព្រៃ !
ថ្ងៃបុណ្យនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃនេះហើយ ហើយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏មានកាដូពិសេសៗជាច្រើនដើម្បីចែករំលែកដល់អ្នកគាំទ្រនៅលើទឹកដីស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រគំតន្រ្តី EXPREZ CHARITY CONCERT កាន់តែផ្ទុះនិងមានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងក្មេងទាំងចាស់ ជាក់ស្តែងរាល់ពេលដែលកម្មវិធីចាប់ផ្តើមម្តងៗម្នាក់បានចូលរួមដោយក្តីរីករាយ ថែមទាំងបានជួបជាមួយ Idol នៅក្នុងដូងចិត្តរបស់ពួកគេផ្ទាល់ផងដែរ ។ សម្រាប់ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះនឹងរៀបចំឡើងនៅភូមិប៉ាណា […]
សភាពាណិជ្ជកម្មកម្ពុជា បំភ្លឺក្រោយផ្ទុះការវែកញែកពាក្យ «លាងបាប» របស់អ្នកឧកញ៉ា គិត ម៉េង នៅចំពោះមុខលោក គង់ វិបុល
កាលពីថ្មីៗនេះមានគណនីបណ្ដាញសង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកទ្បើងក្នុង “វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦” របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅចំពោះមុខមេធំអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល។ សភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា កាលើកឡើងនេះ ស្នើសុំ រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ ពីវិស័យឯកជន សូមពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានអគ្គនាយកដ្ឋានពន្ធដារ រកឃើញជាបំណុលពន្ធរុំារ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន […]
តស់!ណាត់ជួបគ្នា ! អ្នកអត់គូក៏អាចជួបគូក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែរដោយគ្រាន់តែចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTនៅលើទឹកដីត្បូងឃ្មុំ
នៅចុងសប្តាហ៍នេះទៅណាមិនឆ្ងាយទេ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនអ្នកខេត្ត ត្បូងឃ្មុំ ជាបន្តទៀត ដើម្បីចែករំលែកភាពសប្បាយរីករាយទៅកាន់បងប្អូនអ៊ុំពូមីងទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់រយៈពេលពីរថ្ងៃជាប់គ្នាតែម្តង ។ ថាមិនត្រូវអ្នកអត់គូ អាចជួបគូនៅក្នុងថ្ងៃប្រគំតន្រ្តីនេះក៏ថាបាន ។ កំពូលតារាចម្រៀងដែលនឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅលើទឹកដីខេត្ត ត្បូងឃ្មុំ ទីតាំងភូមិ ហួចកើត ឃុំក្រែក ស្រុកពញាក្រែក នៅថ្ងៃទី ១៣ ខែ កុម្ភៈ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយមិនទទួលស្គាល់ជាដាច់ខាតការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើការដោះស្រាយនូវបញ្ហានេះជានិច្ចបើទោះបីជារាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឬធ្វើសន្និសីទជាប្រចាំ ដើម្បីបង្ហាញដល់ជនរួមជាតិក៏ដោយ។ រាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺយើងសម្រេចចិត្តគ្រប់ជំហានទាំងអស់ពោលគឺដោយការទទួលខុសត្រូវថ្លឹងថ្លែងនិងវាយតម្លៃច្បាស់លាស់នៅក្នុងមុខព្រួញដែលត្រូវគិតគូរទាំំងទឹកដីទាំងប្រជាពលរដ្ឋរបស់យើង ទាំងកងកម្លាំងក្នុងពេលតែមួយយើងអាចសម្រេចចិត្តជ្រើសរើសជម្រើសតែមួយគត់ដោយមិនមានជម្រើសច្រើនដូចអ្នកចូលខំមិនឡើយ។ នៅក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣» នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីបានថ្លែងបន្តថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាត់ការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំងនោះ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី […]
តើរាជរដ្ឋាភិបាលប្រកាន់ជំហរអ្វីខ្លះក្នុងការការពារជាតិ ការពារទឹកដី ធានាសន្ដិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ជំហររបស់យើង គឺខិតខំដោះស្រាយដោយសន្ដិវិធី ដោយមូលដ្ឋានច្បាប់អន្ដរជាតិទៅលើបញ្ហាព្រំដែន គឺជាគោលការណ៍មួយដែលយើងខិតខំដាក់ទិសដៅ ព្រោះថាមានតែវិធីសាស្រ្ដនេះនោះទេ ដែលអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា លទ្ធផលអាចយឺត អាចលំបាកខ្លះ ប៉ុន្ដែយើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នា ហើយរកវិធីមួយដែលអាចដោះបញ្ចប់ កុំឱ្យវាកើតឡើងវិញទៅថ្ងៃអនាគត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។ ប្រសាសន៍សម្តេចធិបតីធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ […]
ខាត់ ស្រីច័ន្ទ រំលឹកពីចំណងស្នេហ៍១១ឆ្នាំបានត្រឹមតែចិញ្ចៀនមួយគូតម្លៃ 78$
នៅសុខៗស្រាប់តែតារាស្រី ខាត់ ស្រីច័ន្ទ បង្ហោះរូបភាពមួយសន្លឹកជាមួយគូស្នេហ៍របស់ខ្លួនដែលបានរៀបចំពិធីតូចតាចជាលក្ខណៈគ្រួសារ ជាមួយនិងចិញ្ចៀនមួយគូតម្លៃត្រឹមតែ ៧៨ ដុល្លារប៉ុណ្ណោះ ។ មកទល់ពេលនេះចំណងស្នេហ៍ ខាត់ ស្រីច័ន្ទ និងកំលោះសង្ហាវ័យក្មេងជាជាងថតរូបល្បីឈ្មោះម្នាក់ មានរយៈពេល១១ឆ្នាំហើយ ដោយអ្នកទាំងពីរបានឆ្លងកាត់នូវឧបសគ្គនិងការតស៊ូជាច្រើនជាមួយគ្នា ទំរាំមានបានដូចសព្វថ្ងៃនេះ ។ ទន្ទឹមនិងជីវិតកាន់តែល្អប្រសើរបន្ទាប់ពីចាប់ដៃគូអស់ពេលជាង១១ឆ្នាំ ខាត់ ស្រីច័ន្ទ ក៏បានសន្សំលុយទិញផ្ទះនិងរថយន្តផ្ទាល់ខ្លួនជិះព្រមទាំងបង្កើតអាជីវកម្មនានាបង្កើនប្រាក់ចំណូល ធ្វើឱ្យជីវិតស្នេហាអ្នកទាំងពីរកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺថ្មីៗនេះ ស្រាប់តែ ខាត់ […]
