ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានជាង ៧២%ហើយ

ដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលជាង ១៣ខែកន្លងមកនេះ សម្រេចបាន ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរីសម្រេចបាន ៥១,៨១%។  បើតាមក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) កាលពីថ្ងៃទី២ ខែកុម្ភៈ សម្រេចបានការឈូសព្រៃទទឹងសម្រាប់រកផ្លូវខ្សែដំបូង ឈូសព្រៃទទឹងសម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោតភ្នំ ធ្វើប្រឡាយ ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សុវត្ថិភាព ចាក់ក្រាលល្បាកម្ទេចថ្ម-កិនបង្ហាប់។ […]

តារាសម្តែង សឿន ផាន់ផាភួង បញ្ជាក់ច្បាស់ៗអំពីបញ្ហាលុយកាក់និងបញ្ហាផ្លូវចិត្ត !

បន្ទាប់ពីឃើញតារាសម្តែង សឿន ផាន់ផាភួង និងកូនស្រី អាង សុជាតា ហៅ ឈូឈូ បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តឱ្យមហាជនបានដឹង ស្រាប់តែមានព័ត៌មានអ្នកទាំងពីរកំពុងមានបញ្ហារឿងលុយកាក់ និងមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនោះ កូនស្រីរបស់ សឿន ផាន់ផាភួង គឺកញ្ញា អាង សុជាតា ក៏បានបង្ហើរអារម្មណ៍មិនសប្បាយចិត្តផងដែរ ដូច្នេះហើយទើបធ្វើឱ្យមហាជនជាច្រើនគិតថា​គ្រួសារ សឿន ផាន់ផាភួង កំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ […]

រង់ចាំយូរហើយមែនទេ ! ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងទៅដល់ខេត្ត ក្រចេះ តាមសំណូមពរហើយ

បន្ទាប់ពីជួបជាមួយបងប្អូននៅខាងភូមិភាគឦសានរួច ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងបន្តដំណើរទៅខេត្តក្រចេះជាបន្តទៀតនៅចុងសប្តាហ៍នេះតាមសំណូមពរ ដើម្បីជួបជាមួយពុកម៉ែបងប្អូននៅខាងខេត្ត ក្រចេះវិញម្តង ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅតែបន្តស្វែងរកអ្វីដែលថ្មី ប្លែក ដើម្បីចែរករំលែកភាពសប្បាយរីករាយទៅកាន់ពុកម៉ែបងប្អូនទូទាំងប្រទេស ដោយពេលនេះ GANZBERG […]

បណ្ឌិត យង់ ពៅ៖ បទឈប់បាញ់មិនមែនជាការកំសាកនោះទេ កុំប្រមាថដល់វីរកងទ័ព

បណ្ឌិត យង់ ពៅ បង្ហាញទស្សនៈថា អ្នកដែលថាការទទួលយកបទឈប់បាញ់គឺជាការកំសាក គឺជាអ្នកដែលមិនយល់ពីនយោបាយ និងមិនយល់ពីកិច្ចការដឹកនាំរដ្ឋ។ ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២ ខែកុម្ភៈ បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា «សង្គ្រាមនៅទីណាក៏គេមានបទឈប់បាញ់ដែរ ហើយបទឈប់បាញ់ដើម្បីឱ្យមានយន្តការផ្សេងៗទៀតដើម្បីដំណើរការបាន។ យើងរកបានបទឈប់បាញ់មួយ ខណៈដែលថៃមិនទាន់ចង់ឈប់នោះទេ»។ បើតាមលោកបណ្ឌិត ដោយសារមានបទឈប់បាញ់ អ្នកសង្កេតការណ៍អាស៊ានអាចចុះទៅដល់ទីតាំង […]

ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន នឹងជួបឥស្សរជនកំពូលៗនៅកម្ពុជា 

លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ការអញ្ជើញរបស់ប្រតិភូអ៊ីស្លាមប៉ាគីស្ថាន នាព្រឹកថ្ងៃចន្ទ ទី២ […]

នាយករដ្ឋមន្រ្តីអបអរសាទរផ្លូវថ្មើរជើង Walk Street ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់រាជធានី

បណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសអបអរសាទរផ្លូវថ្មើរជើងចតុមុខ Walk Street ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ ក្រោយបានដាក់ឱ្យដំណើរការបានរយ:ពេល១ឆ្នាំ។ បណ្តាញសង្គមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បានគឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ»។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ […]

ក្រសួងការពារជាតិ បិទវគ្គហ្វឹកហ្វឺន ០៤ជំនាញដល់យោធិន

វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣៧ វគ្គហ្វឹកហ្វឺនឆត្របញ្ជាជំនាន់ទី៩ វគ្គហ្វឹកហ្វឺនកុម្មង់ដូជំនាន់ទី១៣ និងវគ្គហ្វឹកហ្វឺនបើក ជួសជុលអូប័រជំនាន់ទី៧ ត្រូវបានបញ្ចប់ និងបិទវគ្គហ្វឹកហ្វឺនរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែន ឳរ៉ាល់។ ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺនទាំង ០៤ជំនាញខាងលើ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ […]

ឃើញបទចម្រៀងនិងក្បាច់រាំរបស់កូនប្រុសផ្ទុះពេញតិកតុក កំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្រាប់តែបង្ហាញអារម្មណ៍បែបនេះទៅកាន់កូនប្រុស !

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តហួសថ្លែង ពេលឃើញបទចម្រៀង Pop Out របស់ N.Jonh ត្រូវបានក្រុម Babumonster របស់កូរ៉េយកទៅរាំផ្ទុះពេញតិកតុក ។   ទោះបីជាបទចម្រៀង « Pop Out » របស់លោក N.Jonh ដែលត្រូវជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញយជាច្រើនខែមកហើយក្តី […]

អ្នកនាំពាក្យក្រសួងសាធារណការ៖ ចូលឆ្នាំខ្មែរខាងមុខ កំពង់ចាមផ្លូវស្រួល ក្រុងស្អាត..!

ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)កំពុងមានវឌ្ឍនភាពដ៏លឿន និងជិតរួចរាល់នោះ ខ្សែផ្លូវនានាក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលខូចខាតដោយកត្តាអាយុកាល នៃផ្លូវ និងខូចខាតដោយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រុងកំពុងចាមជាច្រើនខ្សែ កំពុងស្តារឡើងយ៉ាងមមាញឹក។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ លោកថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមាន៖ […]

ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? លោក ពុយ គា បំភ្លឺ!

រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លើកស្រី Theresa Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។ ពាក់ព័ន្ធរឿងនេះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ពេលនោះ លោកកំពុងស្ថិតនៅកន្លែងប្រជុំនៅឡើយដោយមានកិច្ចការបន្ទាន់ត្រូវធ្វើ។ លោកថា កិច្ចប្រជុំលើកនេះ […]

5
Promotion