ល្ងាចនេះ លោក ខេម នឹងច្រៀងប្រមូលថវិកាជូនវីវកងទ័ព នៅផ្លូវថ្មើរជើងចតុមុខ

នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខេម នឹងចូលរួមច្រៀងដើម្បីប្រមូលថវិកាជូនវីវកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ។ នេះជាព្រឹត្តិការណ៍អមមួយនៃព្រឹត្តិការណ៍ដ៏ធំការប្រកួតបាល់ទាត់កៀរគរប្រមូលមូលនិធិគាំទ្រវីវកងទ័ពជួរមុខ ដែលនឹងរៀបចំនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម​ គួច វែងស្រ៊ុន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ថា សម្រាប់បងប្អូនដែលមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ […]

ដើម្បីក្តីឈោងចាប់ស្រមៃធំនាថការីរបាំបុរាណ សុខគា គីមលាង ផ្លាស់ប្តូរទៅជាតារាស្រីសិចស៊ី

ដើម្បីឈោងចាប់ក្តីស្រមៃធំនៅក្នុងជីវិត នាថការីរបាំបុរាណ សុខគា គីមលាង បានផ្លាស់ប្តូរខ្លួនយ៉ាងទាំងស្រុងពីនារីទន់ភ្លន់ សុភាពរាបសារ មកជានារីសិចស៊ីដែលហ៊ានថតរូបភាពឈុតឆាក ដោយមិនខ្លាចអ្វីទាំងអស់ ។  កាលពីមុននាថការីរបាំបុរាណ កញ្ញា សុខគា គីមលាង ធ្លាប់បានប្រាប់ថា នាងមិនចូលចិត្ត ឬមានបំណងចង់ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ណាមួយទេ ដោយសារនាងមិនចូលចិត្តស្លៀកពាក់សិចស៊ី ជាពិសេសគឺឈុតហែលទឹក ។ ដោយឡែកបន្ទាប់ពី សុខគា គីមលាង សម្រេចចិត្តចូលរួមប្រកួត Miss Universe Cambodia […]

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាមនិងទទួលធ្វើជាBA ថ្នាំលាបMC PAINT ថែមទៀត

មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃ ភ្លាម ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា […]

សូមទស្សនាបទ «ម៉ាណែតកូនមើលមុខម្ដាយវិញ», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]

គម្រោងអាងទឹកដងកាំបិតត្រៀមផ្តល់ទឹកស្រោចស្រពលើដីស្រែជាង១៣ម៉ឺនហិកតាជូនប្រជាកសិករ

ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកកក្កដានេះ បានដឹកនាំគណៈប្រតិភូធនាគារនីហរ័ណអាហរ័ណចិន (China-Eximbank) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៣,២%។ […]

ជំនួយឥតសំណង! សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងទទួលជំនួយ១.២លានដុល្លារពីធនាគារពិភពលោក

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកក្កដានេះ បានទទួលជំនួួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) របស់ធនាគារពិភពលោកសរុបចំនួន ១,២លានដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ពួកគេ។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ មានទំហំសរុបចំនួន ១,២លានដុល្លារ ក្នុងនោះទឹកប្រាក់ចំនួនជាង៦មុឺនដុល្លារ ជាទុនបំពេញបន្ថែម៤០% សម្រាប់ការធ្វើផលិតកម្មម្ទេស និងថវិកា១,១លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកដល់ភូមិប៊ុនរ៉ានីសែនជ័យទាំងមូលតែម្តង។ ក្រៅពីនេះ គឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលនឹងបានជាប្រយោជន៍យ៉ាងទូលំទូលាយដល់ការលើកកម្ពស់ជីវភាពរបស់បងប្អូនសម្បទានិកនៅក្នុងតំបន់អភិវឌ្ឍន៍មួយនេះ។  គួរបញ្ជាក់ថា ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម៤០%លើការវិនិយោគរបស់សហគមន៍ […]

ចំជាកូនល្អមែន ! ហ្វាហ្វា ត្រៀមលុយទិញរថយន្តថ្មីជូនអ្នកមានគុណក្រោយសាងសង់ផ្ទះតម្លៃខ្ទង់សែនដុល្លារ ! 

នេះបានហៅថាកូនល្អមែន ! ខណៈពេលដែលចាយលុយប្រមាណខ្ទង់សែនដុល្លារដើម្បីសាងសងផ្ទះជូនអ្នកមានគុណ ស្រាប់តែកញ្ញា ហ្វាហ្វា ដែលជាតារាសិចស៊ីល្បីឈ្មោះ បានប្រកាសត្រៀងលុយទិញរថយន្តថ្មីដល់អ្នកមានគុណទុកជាកាដូផងដែរ ។  ចាប់តាំងពីតារាសិចស៊ី ហ្វាហ្វា ក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter  មកកាន់តែធ្វើឱ្យនាងមានយីអ៊ុនខ្ពស់នៅក្នុងការងារ ដែលអាចរកប្រាក់ចំណូលបានខ្ពស់ជាងរាល់ដង ជាក់ស្តែងសម្រាប់រដូវកាលថ្មីនេះ ហ្វាហ្វា នៅតែត្រូវបានថៅកែទុកចិត្ត និងបានជ្រើសរើសនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter  រដូវកាលទី២ ដដែល ។ កញ្ញា ហ្វាហ្វា បានបង្ហាញនូវអារម្មណ៍រំភើបថា នាងពិតជារីករាយណាស់ដែលអាចធ្វើជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី២នេះ […]

មិនមែននៅកម្ពុជា! នគរបាលជាតិចេញបំភ្លឺករណីវីដេអូប្រើអំពីហឹង្សាដោយបុរសម្នាក់ឆក់ស្រ្តីក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ ខែកក្កដានេះ បានសង្កេតឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូប្រើអំពីហឹង្សា របស់បុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ដោយយកដំបងឆក់ទៅលើស្រ្តីរូបនោះ។  យោងតាមការស្រាវជ្រាវជំនាញបានឱ្យដឹងថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងប្រទេសកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ។ ការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ  អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តបេសកកម្មចុះជួប និងផ្តល់អំណោយ ជូនវីរកងទ័ពកម្ពុជានៅច្រកអានសេះ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌  បន្តបេសកកម្មចុះជួប និងផ្តល់អំណោយជូនវីរកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបានទៅដល់ច្រកព្រំដែនអានសេះ ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពជួរមុខកម្ពុជា ដែលកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ លោក […]

ដំណើរការទៅមុខ! ផ្លូវក្រវាត់ព្រំដែនសាងសង់បានជាង ៥៣% ខណៈមានការលើកទឹកចិត្តពីមូលនិធិជាតិ

ក្រុមការងារគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទទួលបានលទ្ធផលដូចខាងក្រោម៖ ១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ […]

5
Promotion