នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះ ត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។ គួរបញ្ជាក់ថា អណ្តើកសមុទ្រប្រភេទល្មិច […]
Author: rotha
ទាហានឈុតខ្មៅថៃ ដែលលបវ៉ៃកងទ័ពយើងប្រចាំការនៅប្រាសាទតាមាន់ធំ ជាមេជល់មាន់ដ៏ធំម្នាក់នៅខេត្តនគររាជសីមា, ជននេះ និងបក្ខពួក បានមកសុំទោសទាហានកម្ពុជាផ្ទាល់ទាំងលើកដៃសំពះរញីរញ័រ
ក្រោយធ្វើការស្រាវជ្រាវ និងសួរនាំព័ត៌មានមួយចំនួន ព្រមទាំងការឲ្យដឹងពីទាហានកម្ពុជា ដែលឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានឈុតខ្មៅម្នាក់ជាមួយបក្ខពួកស្លៀកពាក់ស៊ីវិល ដែលលបវ៉ៃកងទ័ពកម្ពុជាពីក្រោយ យ៉ាងកំសាកញី កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាមេល្បែងជល់មាន់ដ៏ធំម្នាក់ប្រចាំខេត្តនគររាជសីមា។ សេចក្តីរាយការណ៍ បានឲ្យដឹងថា បុគ្គលរូបនេះពីមុនជាក្រុមទាហានឈុតខ្មៅបម្រើការងារនៅវរៈ៩៦៧ ក្នុងខេត្តនគររាជសីមា។ ម្នាក់នេះរស់នៅក្នុងផ្ទះរបស់ខ្លូន ដែលពោពេញដោយមាន់ជល់ និងគេល្បីឈ្មោះគ្រប់គ្នាថា ជាមនុស្សញៀនល្បែង។ ក្រោយចូលបម្រើការងារជាទាហានឈុតខ្មៅ និងពេលនេះបានបញ្ចប់ក្របខណ្ឌ តែបុគ្គលកំសាកញីម្នាក់នេះ បច្ចុប្បន្នជាប្រធានចលនាមូលនិធិឲ្យក្រុមគណបក្សប្រឆាំងនៅបាងកក […]
នៅខេត្តកំពង់ធំ ! CMAC ប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង សេសសល់ពីសង្គ្រាម
កម្លាំងជំនាញរបស់អង្គភាព CMAC នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម អំឡុងពេលក្រុមការងារបោសសម្អាតអាវុធកប់ទុកពីសង្គ្រាម នៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥កក្កដា នេះថា៖«អាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម»។ […]
កំពូលតារាចម្រៀង ខេម ប្រចាំផលិតកម្ម Galaxy Navatra ថ្លែងអំណរគុណ ឧកញ៉ា ហ៊ួត ជា បញ្ជាទិញអាវ «មោទនជាតិខ្មែរ» ១០០ អាវ ចូលរួមចំណែកក្នុងមូលនិធិជូនកងទ័ពជួរមុខ
លោក ខេម កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានប្រកាសដាក់លក់អាវយឺតដ៏ស្រស់ស្អាត ដែលមានបោះពុម្ភអក្សរ «មោទនជាតិខ្មែរ» ទាំងខាងមុននិងខាងក្រោយ។ ក្រោយពីប្រកាសលក់របស់ តារាចម្រៀងល្បីឈ្មោះលោក ខេម ទើបតែបានប៉ុន្មានម៉ោងប៉ុណ្ណោះ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា […]
ក្លិបអ្នកកាសែតកម្ពុជាអញ្ជើញចូលរួម «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» ក្នុងប្រទេសចិន
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិ បានចេញ ដំណើរទៅចូលរួមក្នុង «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» រយៈពេល១សប្តាហ៍ នៅក្នុងខេត្តជាំងស៊ី ប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ វេទិកាអន្តរជាតិនេះនឹងប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និង ទំនើបភាវូបនីយកម្មសកលជាមួយនឹងអំណាចរបស់អ្នកសារព័ត៌មាន»។ វេទិកានេះត្រូវបានរៀបចំដោយសមាគមអ្នកសារព័ត៌មានចិន (All-China Jouenalists Association) […]
ដំណើរការហើយ ! ក្រសួងអប់រំចាប់ផ្តើមដំណើរការប្រឡងឌីប្លូមជាផ្លូវការ និងប្រកាសលទ្ធផល ថ្ងៃទី២១ កក្កដាខាងមុខ
ក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកក្តដា ឆ្នាំ២០២៥នេះតទៅ ។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នេះ មានចំនួន ១០មុខវិជ្ជា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន […]
ត្រឹមតែ ១ម៉ឺនរៀលអាចកែប្រែវាសនាបេក្ខជនឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបពីឆាកប្រកួត CAMBO RAPPER
ឱកាសល្អសម្រាប់បេក្ខជនបានមកដល់ហើយ ដោយគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល អាចកែប្រែវាសនារបស់បេក្ខជនដែលចង់ក្លាយទៅជាតារាចម្រៀងរ៉េបពីកម្មវិធីប្រកួតចម្រៀង CAMBO RAPPER និងមានឱកាសបានក្លាយទៅជាតារាចម្រៀងកុងត្រាក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ កម្មវិធីប្រកួតចម្រៀង CAMBO RAPPER បានប្រកាសបើកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកបេក្ខជនដែលមានទេពកោសល្យលើវិស័យចម្រៀងរ៉េប និងក្លាយទៅជាម្ចាស់ជ័យលោភីដែលទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀល ផងដែរ ។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការប្រឡងចម្រៀងរ៉េប CAMBO RAPPER គឺគ្រាន់តែចំណាយថវិកាត្រឹមតែ១ម៉ឺនរៀល ក្នុងការទិញពាក្យចូលរួមប្រកួតប្រជែង ដើម្បីកែប្រែវាសនារបស់អ្នករាល់គ្នាឱ្យរះត្រចេះត្រចង់លើវិស័យចម្រៀងរ៉េបបានដោយងាយៗ […]
គ្រងមកុដលើកទី៣ ដេត ស្រីនាថ សន្យាមិនឱ្យប្រវត្តិសាស្រ្តជ្រាំដែលដូចការបោះបង់មកុដធំចំនួន២លើក !
បើទោះបីជាមានរឿងអាស្រូវបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយក្តី កញ្ញា ដេត ស្រីនាថ នៅតែទទួលបានមកុដជាលើកទី៣ ដែលទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ។ ដូចដែលមហាជនបានដឹងច្បាស់មកហើយថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយដោយសារតែបញ្ហាជាច្រើន រហូតបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសប្បាទៅលើរូបនាង តែទោះជាយ៉ាងណា ដេត ស្រីនាថ នៅតែមិនបោះបង់ក្តីស្រមៃ និងបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ។ ជាលទ្ធផលការតស៊ូរបស់ កញ្ញា ដេត ស្រីនាថ ក្នុងវិស័យបវរកញ្ញាជាលើកទី៣នេះ ទោះជាជួបនូវព្យុះភ្លៀងយ៉ាងណា គឺនាងបានក្លាយទៅជាម្ចាស់មកុដ Miss Lakamo Cambodia នៅក្នុងឆ្នាំ២០២៥ នេះ តាមក្តីស្រមៃរបស់ខ្លួនហើយ ។ ជាមួយនិងការគ្រងមកុដជាថ្មីម្តងទៀតនេះ កញ្ញា […]
បច្ចេកវិទ្យាទំនើប! មន្រ្តីក្រសួងបរិស្ថានប្រើដ្រូន និងផែនទីផ្កាយរណប ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា
មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ទទួលបានការគាំទ្រនូវសម្ភារបច្ចេកទេស ទំនើបដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់នៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានថ្លែងអំណរគុណ ដល់មន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ ក្នុងការអនុវត្តច្បាប់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ […]
រន្ធត់! ផ្ទុះមីនតោនបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង
នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម មួយបានកើតឡើងនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ លោក ផុន សុភី ដាច់ជេីងម្ខាងនិងបានស្លាប់ និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។ គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះកេីតឡេីង នៅពេលរូបលោក កំពុងតែភ្ជួរដីនៅក្នុងបរិវេណចម្ការរបស់ខ្លួន។ ត្រាក់ទ័រដែលប្រើប្រាស់ក្នុងការងារប្រមូលផលកសិកម្មនោះ ក៏ខូចខាតទាំងស្រុងដោយសារការផ្ទុះនេះដែរ។ សំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយ ក៏ដោយ។ លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ […]
