សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្ដកណ្ដាល។ ពិធីសំណេះសំណាល […]
Author: rotha
ខណៈជីវិតកាន់តែមានសុភមង្គល អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ផ្តាំទៅកាន់តែអ្នកគាំទ្របែបនេះ !
ខណៈពេលដែលជីវិតកាន់តែមានសុភមង្គលនៅលើទឹកដី សហរដ្ឋអាមេរិក អតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បានផ្តាំផ្ញើទៅកាន់តែអ្នកគាំទ្របែបនេះ ។ ថ្វីដ្បិតតែបោះបង់ចោលសិល្បៈទៅសោយសុខជីវិតនៅលើទឹកដី អាមេរិក ក្តី តែអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែបង្ហាញនូវការនឹករលឹកទៅកាន់អ្នកគាំទ្រ និងបានបង្ហោះរូបភាពជាច្រើនដើម្បីចែករំលែកដល់អ្នកគាំរបស់ខ្លួនបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនដែលខាន ។ ទស្សនិកជននៅពេលដែលឃើញជីវិតរបស់អ្នកស្រីពោរពេញដោយក្តីសុខ និងសុភមង្គលបែបនេះ ម្នាក់ៗមានការច្រណែនជាខ្លាំង ។ ស្របពេលជាមួយគ្នានេះអ្នកស្រី អម្ពរ ទេវី ថែមទាំងបានផ្តាំផ្ញើនូវពាក្យពេចន៍ខ្លះៗទៅកាន់អ្នកគាំទ្រ និងមនុស្សជុំវិញខ្លួនថា « ដាំក្តីស្រឡាញ់ឱ្យបានច្រើន » ។ […]
Neak Oknha Leng Navatra Announces Sale of Reserved Villa Land at a Low Price to Raise Funds for Completion of Borey Leng Navatra 6A Project
Borey Leng Navatra 6A has announced the sale of villa-type land plots measuring 9 meters by 17 meters at special prices in a bid to […]
ក.ប.ទ. ៖ ព័ត៌មានថៃក្លែងក្លាយ! កម្ពុជាមិនពាក់ព័ន្ធជាមួយ Hacker កូរ៉េខាងជើងដូចដែលថៃចោទឡើយ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង។ ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជាការឆ្លើយតប ក.ប.ទ. បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រៅពីនេះ ការចោទប្រកាន់របស់ព័ត៌មានថៃ គឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជួរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី
ក្នុងបេសកកម្មគាំទ្រកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកដល់«ប្រាសាទតាក្របី» ហើយផ្តល់កម្លាំងចិត្តដ៏ក្លៀក្លាគាំទ្រដល់បងៗវីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ។ ក្នុងការបេសកកម្មគាំទ្រកងទ័ពជួរមុខ ធ្វើឡើងបន្ទាប់ពីទទួលការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្នុងការបន្តបេសកកម្មចុះផ្ទាល់ធ្វើម្ហូបជូនដល់វីរកងទ័ពជួរមុខ។ សម្រាប់បងៗកងទ័ពជួរមុខនៅចំណុចប្រាសាទតាក្របី ក្រុមការងារបានសម្លម្ជួរគ្រឿងសាច់គោ ២ខ្ទះត្នោតធំតែម្តងជូនបងៗវីរកងទ័ពស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការចុះជួប វីរកងទ័ពកម្ពុជា នៅចំណុចប្រាសាទតាក្របី គឺបង្ហាញពីទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។ […]
ចំណងថ្មីឆ្លងទន្លេមេគង្គ! ស្ពានមិត្តភាពកម្ពុជា-ចិនគ្រោងបើកឱ្យឆ្លងបណ្តោះអាសន្ននាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងយានយន្តធុនតូច ដើម្បីសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ នាឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងចុងក្រោយ នាថ្ងៃទី៧ ខែកក្កដា ដើម្បីត្រៀមបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលឆាប់ៗនេះ។ ស្ពានខាងលើនេះ មានប្រវែងសរុប […]
ថៃនៅតែមិនព្រមទទួលស្គាល់! កម្ពុជាបន្តទាមទារឱ្យថៃប្រគល់វត្ថុបុរាណវិញនិងបដិសេធការអះអាងលើប្រាសាទតាមាន់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងប្រគល់វត្ថុបុរាណមកកម្ពុជាវិញ និងបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលអះអាងថា ប្រាសាទតាមាន់ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ។ តបទៅនឹងភាគីថៃ ដែលបានលើកឡើងអំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកកម្ពុជាវិញ ដោយហេតុផលគឺខ្វះថវិកាដឹកជញ្ជូន។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការចំណាយទាំងអស់នៃដំណើរដឹកជញ្ជូន គឺជាបន្ទុករបស់ភាគីកម្ពុជា ដែលពុំទាក់ទងនឹងថវិកាភាគីថៃឡើយ។ ក្រសួងវប្បធម៌កម្ពុជា រំលឹកថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ […]
តារាសម្តែង មាន សូនីតា លេងមួយក្តាំងកក្រើកអស់ពិភពសិល្បៈ !
តារាសម្តែង មាន សូនីតា លេងមួយក្តាំងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។ ខណៈពេលដែលបង្ហាញរូបភាពស្វីតស្វីតនិងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងម្នាក់ៗឆ្ងល់ថា តើ មាន សូនីតា ពិតជាមានគូស្នេហ៍ពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ? កន្លងមកតារាសម្តែង មាន សូនីតា កម្រនឹងបង្ហាញអាប្បកិរិយាប្លែកៗជាមួយបុរសណាម្នាក់ណាស់ បើទោះបីជានាងចង់រៀបការ និងមានគូជីវិតដូចជាមិត្តភក្តិក្តី ក៏នាងមិនដែលបង្ហាញមុខមាត់ពិតបុរសអាថ៌កំបាំងនៅក្នុងចិត្តឱ្យមហាជនបានឃើញដែរ ទើបតែថ្មីៗនេះនាងបែរជាបង្ហោះរូបភាព និងបង្ហាញពីចិញ្ចៀនពេជ្រដែលគូស្នេហ៍សុំរៀបការទៅវិញ ។ […]
សមាជិកក្រុម«2NE1» Sandara Park បង្ហើបថា អាចនឹងវិលមកកម្ពុជាសារជាថ្មីម្តងទៀត
ភ្ជាប់ជារូប ដែលបានថតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្នុង Instagram សមាជិកក្រុមតារាK-pop របស់កូរ៉េ 2NE1 គឺ Sandara Park បង្ហើបថា នឹងមានគម្រោងវិលត្រលប់មក កម្ពុជាសារជាថ្មីម្តងទៀត។ ការវិលមកកម្ពុជាម្តងទៀតនោះ គឺជាអាចការសម្ដែង ក៏ដូចជា សម្រាកវិស្សមកាល។ ក្នុងសំណេរ Sandara Park បានសរសេររៀបរាប់ថា ការសម្រាករយៈពេលខ្លីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទទួលបានការស្រឡាញ់ និងការចងចាំដ៏ស្រស់ស្អាត។ Sandara Park […]
មិនខ្វល់រឿងរិះគន់ សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ បណ្តើរភរិយានិងកូនប្រុសចូលរួមក្នុងកម្មវិធីទាំងទឹកមុខរីករាយ !
ថ្វីដ្បិតតែកន្លងមកមានអ្នករិះគន់ពេញបណ្តាញសង្គម និងនិយាយមិនល្អពីភរិយារបស់ខ្លួនក្តី តែតារាចម្រៀងសមាជិកនៅក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ មិនដែលខ្វល់ឡើយ ផ្ទុយទៅវិញថ្មីៗនេះលោកបានបណ្តើរភរិយាបណ្តូលចិត្តរួមជាមួយកូនប្រុសរបស់ខ្លួនទៅចូលរួមកម្មវិធីធំមួយយ៉ាងសប្បាយរីករាយបំផុត ។ ក្រៅពីមានឈ្មោះជាតារាចម្រៀងរ៉េប លោក ជា សុជាតិ ក៏ជាគណកម្មការនៅក្នុងកម្មវិធី Rapper Fighter ផងដែរ ដែលមានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារតែលោកមានទេពកោលស្យខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកបានហែលឆ្លងវិថីនេះយ៉ាងលំបាក ទំរាំតែសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចសព្វថ្ងៃ ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលោកក៏បានរៀបការមានគូស្រករ និងមានកូនប្រុសជាទីស្រឡាញ់មក ស្រាប់តែផ្ទុះការរិះគន់ពីមហាជនមួយចំនួនទាក់ទងទៅនិងភរិយារបស់លោក រហូតធ្វើឱ្យផ្ទុះកក្រើកពេញវិថីសិល្បៈ ។ ទោះបីជារឿងនេះកើតឡើងចំពោះខ្លួនក្តី លោក ជា សុជាតិ មិនខ្វល់អ្វីទាំងអស់ […]
