ថ្ងៃចូលរោងជ័យ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងថ្ងៃនេះ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនស្ងើចសរសើរគ្រប់ៗគ្នាពីការរៀបចំនិងការតុបតែងរបស់អ្នកទាំងពីរ ហើយអ្វីដែលកាន់តែពិសេសនោះ គឺលោក ជី ដេវីត បានពោលពាក្យប្រកបដោយអត្ថន័យទៅកាន់ភរិយាជាទីស្រឡាញ់របស់ខ្លួនដែលបានសន្យាកាលពី៨ឆ្នាំមុន រួមជាមួយនិងការតស៊ូកាន់ដៃគ្នា និងការដាក់ទុនជីវិត ។ ខណៈពេលដែលរៀបចំពិធីចូលរោងជ័យចប់ភ្លាម លោក ជី ដេវីត បានពោលពាក្យយ៉ាងក្តុកក្តួចចិត្តទៅកាន់ភ័យ និងឱ្យមហាជនដឹងថា « ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍ ។ […]
Author: rotha
សន្តិភាពជាមូលដ្ឋាន! កម្ពុជា-ថៃ ឯកភាពរកដំណោះស្រាយ តែភាគីកម្ពុជាមិនអាចដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី
កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដើម្បីពិភាក្សាអំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានសរសេររៀបរាប់លើបណ្ដាញសង្គម នាថ្ងៃទី៦ ខែមិថុនា […]
ក្រសួងព័ត៌មាន អំពាវនូវឱ្យបញ្ឈប់ការផ្សព្វផ្សាយផលិតផល LIVA BALANCE និងឱសថមិនមានអាជ្ញាប័ណ្ណ!
ក្រសួងព័ត៌មាន បានអំពាវនាវឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀតដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត នាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ។ ជាការទប់ស្កាត់ និងកាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថផ្សេងៗដែលគ្មានប្រភពច្បាស់លាស់ដូចករណីខាងលើ ក្រសួងព័ត៌មាន ស្នើសុំឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖ ១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ […]
បណ្ឌិត អ៊ិន សុផលក្រើនរំលឹកដល់ពលរដ្ឋទាំងអស់កុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ថៃដូចឆ្នាំ២០០៣ ទោះបីប្រជាជនថៃធ្វើបាតុកម្មប្រឆាំងកម្ពុជា!
លោកបណ្ឌិត អ៊ិន សុផល សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិ បានបញ្ចេញមតិយោបល់ជុំវិញបញ្ហាជម្លោះព្រំដែន ដែលកម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះកម្ពុជាឯកភាពធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBCក៏ដោយ។ លោកបណ្ឌិត អ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោមថា៖ ការប្តឹងទៅ ICJ គឺជាជម្រើសដ៏ល្អសម្រាប់កម្ពុជា ! ១.ភាគីថៃ […]
ឆ្នាំណាក៏ដូចឆ្នាំណា ស៊ីន យូប៊ីន ធ្វើឱ្យបរទេសសរសើរជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតដោយស្នាដៃផ្ទាល់ !
រយៈពេល៣ឆ្នាំមកហើយដែលតារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ HOFS នៅប្រទេស សិង្ហបុរី ជាក់ស្តែងរាល់ពេលទទួលពានរង្វាន់ម្តងៗនាងបានច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដោយស្នាដៃខ្លួនឯងផ្ទាល់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិ ។ ឈុតសម្លៀកបំពាក់ដែលតារាស្រី ស៊ីន យូប៊ីន គ្រងនៅក្នុងថ្ងៃទទួលពានរង្វាន់ពីព្រឹត្តិការណ៍ HOFS ( Hall of Fame Singapore ) គឺច្នៃយ៉ាងប្រណិតចេញពីស្នាដៃរបស់នាងពិតៗ ដោយនាងបានរំលេចជាមួយរូបតំណាង២៥ខេត្តក្រុងនៃប្រទេស កម្ពុជា មានទាំង ព្រះបរមរាជវាំង រូបតាដំបងគ្រញូង រូបឆ្នាំងដី និង រូបសត្វព្រាប ដើមត្នោត និងឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង […]
កញ្ញា លី មួយលាង Miss Teen International 2024 ត្រៀមជើងព្រួលរកតំណែងថ្មី !
នៅសល់តែរយៈពេលខ្លីទៀតកញ្ញា លី មួយលាង Miss Teen International2024 ត្រៀមផ្ទេរមកុដដល់បេក្ខភាពថ្មីជំនួសខ្លួនហើយ ហើយក៏កៀកនឹងពេលវេលាថ្មីសម្រាប់ខ្លួនឯងដើម្បីរៀបជើងព្រួលទុកឈរជើងផងដែរ ។ កញ្ញា លី មួយលាង ពិតជាអាឡោះអាល័យមកុដខ្លួនខ្លាំងណាស់ ខណៈគ្រងមកុដ Miss Teen International 2024 បានរយៈពេលមួយឆ្នាំ តែទោះជាយ៉ាងណារយៈពេលមួយឆ្នាំនេះនាងទទួលបាននូវបទពិសោធជាច្រើនក្នុងជីវិត និងបានធ្វើឱ្យកេរ្តិ័ឈ្មោះខ្លួនល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។ ខណៈពេលដែលត្រៀមខ្លួនផ្ទេរមកុដទៅដល់បេក្ខភាពថ្មី កញ្ញា លី មួយលាង បានឱ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់នានា គ្រាន់តែពេលនេះនៅពុំទាន់សម្រេចចិត្តថា នឹងចូលរួមកម្មវិធីមួយណាឱ្យប្រាកដ ។ […]
ជំហានថ្មីក្នុងការឈានជើងទៅឆាកអន្តរជាតិរបស់ ព្រះនាងតូច ជេនណា ក្រោយទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 នៅ សឹង្ហបុរី !
ក្រោយទទួលបានពានរង្វាន់ Role Model Inspiration Hall of Fame ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ព្រះនាងតូច ជេនណា បានពោលពាក្យថា នេះជាជំហានថ្មីរបស់ព្រះនាងក្នុងការឈានជើងទៅឆាកអន្តរជាតិ ។ កន្លងមកទស្សនិកជនឃើញ ព្រះនាងតូច ជេនណា ភាគច្រើនចូលរួមតែក្នុងព្រឹត្តិការណ៍ធំៗនៅប្រទេស ចិន ប៉ុណ្ណោះទាំងការងារសប្បុរសធម៌ និងការប្រគំតន្រ្តីនានា ដោយឡែកថ្មីៗនេះ ព្រះនាងតូច ជេនណា មានឱកាស និងបានទទួលពានរង្វាន់រួមជាមួយតារាល្បីឈ្មោះ កញ្ញា […]
កម្ពុជាមិននៅស្ងៀម! ជម្លោះព្រំដែនត្រូវតែសម្រេចដោយច្បាប់អន្តរជាតិ
រាជរដ្ឋាភិបាលកម្ពុជាបានឱ្យលើកឡើងថា ករណីទាហានថៃឈ្លានពាន និងលបលួចបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភនៃយន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួម។ យ៉ាងណា ដោយមើលឃើញពីបញ្ហានេះ និងដើម្បីដោះស្រាយបញ្ហាព្រំដែន ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច […]
បញ្ហាជម្លោះព្រំដែន! កម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះបីជាឯកភាពធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC
ទោះបីជាកម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ(JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនាក៏ដោយ ប៉ុន្តែគោលជំហរដ៏មុឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលបានសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ យុត្តិធម៌អន្តរជាតិនៅតែដដែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពិេសសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធស្ថានភាពបញ្ហាព្រំដែនជាមួយប្រទេសថៃកាលពីយប់មិញនេះ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា គោលជំហរមិនងាករេរបស់កម្ពុជាក្នុងការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការ ICJ គ្មានអ្វីប្រួលប្រែឡើយ ហើយសង្ឃឹមថាភាគីថៃ នឹងសហការជាមួុយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិ។ ដោយឡែក បញ្ហានៃតំបន់ទាំង បួននេះ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC […]
ចំណុចខ្លាំងដែលនាដការីរបាំបុរាណ កូនអាន ចូលប្រកួត Miss Universe Cambodia ប្រជុំដោយបេក្ខភាពខ្លាំងៗ និងបោះបង់កម្មវិធីធំមួយ !
នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន សុខចិត្តបោះបង់ការចេញទៅប្រកួតក្នុងកម្មវិធី Universal Woman Cambodia នៅប្រទេស ឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Universe Cambodia 2025 វិញ ដោយប្រជុំទៅដោយបេក្ខភាពជើងខ្លាំងៗជាច្រើនរូប ។ ជុំវិញនៃការបោះបង់ឬផ្អាកមិនចូលរួមប្រកួតនៅក្នុងកម្មវិធី Universal Woman នៅប្រទេស ឥណ្ឌា ដោយសារតែ កូនអាន ជាប់ភារៈកិច្ចនៅក្នុងអំឡុងខែសីហា បន្ទាប់ពីខាងអន្តរជាតិគេលើកពេលវេលានៃការប្រកួត ។ ដោយមិនទុកខ្លួននៅទំនេរស្រាប់តែថ្មីៗនេះ […]
