អាយុច្រើនពិតមែន ស្វែង សុជាតា ហាមមិនឱ្យភ្ញៀវធ្វើរឿងនេះក្នុងថ្ងៃរៀបការ !

ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។  បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។  មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។  ទោះបីជាតារាសម្តែង […]

ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តសៀមរាប

ជនសង្ស័យចំនួន១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល០២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។ […]

ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨  និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើ សុំ ឱ្យ អង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួប ពិភាក្សា ការងាររវាងឯកឧត្តម និងលោក […]

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឲ្យយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួមផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  បានលើកទឹកចិត្តឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) ទាំងអស់ ត្រូវចាប់យកឱកាសនេះដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។ ការលើកទឹកចិត្តនេះបានធ្វើឡើង នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីផ្តល់អនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងការលើកទឹកចិត្ត មុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេលខាងមុខ។ Looក្នុងជំនួបដែលបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន […]

អាជ្ញាធរជាតិអប្សរាពង្រីកផែនការទេសចរថ្មីៗ ដើម្បីទាក់ទាញ និងពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ 

អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។  លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ […]

រដ្ឋមន្រ្តីការបរទេស​អាមេរិក សម្តែងសុទិដ្ឋិនិយមឈាន​ដល់​កិច្ច​ព្រម​ព្រៀងបញ្ចប់សង្គ្រាមរុស្សុី-​អ៊ុយក្រែន 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានអ្នកចរចាថ្មីនៅរដ្ឋផ្លរីដា សម្រាប់កិច្ចពិភាក្សាដែលលោកបាននិយាយថា មានបំណងបង្កើតផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ ខណៈដែលមុនការចរចាថ្មីមកដល់ ក្រុមមន្រ្តី​របស់​ប្រធានាធិបតី Donald Trump បាន​ដាក់​សម្ពាធ​ដល់​អ៊ុយក្រែន​ឲ្យ​ធ្វើ​សម្បទាន​សំខាន់ៗ​ដោយ​ខ្លួន​ឯង រួម​ទាំង​ការ​ប្រគល់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី។ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានរៀបចំនូវអ្វីដែលភាគីទាំងពីរហៅថា កិច្ចចរចាប្រកបដោយផលិតភាព កាលពីថ្ងៃអាទិត្យ ទី៣០ […]

អំពើពុករលួយ បណ្តាឲ្យក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិន ធ្លាក់ចុះប្រាក់ចំណូល

ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ដោយសារអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យា និងលទ្ធកម្មអាវុធថយចុះ។ នេះបើយោងតាមការសិក្សាមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ។ ការស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បានរកឃើញថា ក្រុមហ៊ុនចិនធ្លាក់ចុះប្រាក់ចំណូល ផ្ទុយពីក្រុមហ៊ុនសព្វាវុធធំៗ និងសេវាកម្មយោធាតាមបណ្តាប្រទេសផ្សេងទៀតដែលនៅមានកំណើនដ៏រឹងមាំ។ ការធ្លាក់ចុះរបស់ចិនបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហ្គាហ្សា និងភាពតានតឹងជាសកល និងក្នុងតំបន់។ លោក Nan Tian នាយកកម្មវិធីចំណាយផ្នែកយោធា និងផលិតអាវុធរបស់វិទ្យាស្ថាន […]

ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដំណោះស្រាយ

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែធ្នូនេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច គោលដៅសកលចំនួន២ ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០

ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន […]

អ្នកនាំពាក្យ៖ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានចាក់អង្រែក្រោម-ព្រែកប្រា ឆ្លងកាត់ផ្លូវជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែ​ក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។ លោកបន្តថា គិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ […]