តម្លៃស្រូវហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករានេះ

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករាថា ថ្លៃស្រូវអូអឹម(៥៤៥១)នៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ កើនឡើង៣លេខ(៣០៛) ក្នុងថ្ងៃនេះ បើធៀបទៅនឹងថ្លៃក្នុងថ្ងៃម្សិលមិញ ស្របពេលដែលការនាំចេញស្រូវក៏បានហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា គួរឱ្យកត់​សម្គាល់ រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៥។ ការកើនឡើងថ្លៃភ្លាមៗនេះ ឯកឧត្តម នៅមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីនៅឡើយ អាចថាមកពីការសម្រុកទិញពីឈ្មួញកណ្តាលក្នុងតម្លៃថោកក៏ថាបាន ឬក៏មកពីកត្តាផ្សេងៗទៀត ប៉ុន្តែទីផ្សារកសិផលគឺដូច្នេះហើយ ចួនឡើងភ្លាមៗ ហើយក៏ចុះវិញភ្លាមៗ […]

ស្ងាត់រឿងរៀបការ ឌួង ហ្សូរីដា មិនខ្មាស់គេក្នុងការប្រកាសបង្ហាញវីឡាធំស្កឹមស្កៃដោយបង់រំលោះ !

ស្ងាត់រឿងរៀបការ ពិធីការិនី និងជាអតីតារាសម្តែងល្បីឈ្មោះមួយរួបកញ្ញា ឌួង ហ្សូរីដា ស្រាប់តែបើកបង្ហាញនូវវីឡាធំស្កឹមស្កៃនៅក្នុងបុរីមេគង្គឡែនដោយបង់រំលោះ មិនខ្មាស់ញាតិមិត្តសើចចំអកឡើយ ។  តាមរយៈវិដេអូដែល ឌួង ហ្សូរីដា បង្ហាញនេះ គឺជាផ្ទះវីឡាធំស្កឹមស្កៃដែលជាក្តីស្រមៃធំរបស់ម្តាយនាងកាលនៅរស់ប្រាថ្នាចង់រស់នៅ ប៉ុន្តែគួរឱ្យស្តាយម្តាយរបស់នាងបានចាកចោលទៅឆ្ងាយគ្មានថ្ងៃវិលត្រឡប់ មិនបានឃើញសមិទ្ធផលនេះទេ ដោយសារកាលនោះនាងមិនទាន់មានលទ្ធភាពទិញ ។  ដោយឡែកបើកទំព័រដើមឆ្នាំ២០២៥ ស្រាប់តែ ឌួង ហ្សូរីដា បានបើកបង្ហាញនូវវីឡាធំស្កឹមស្កៃក្នុងក្តីស្រមៃខ្លួនឱ្យមហាជនបានឃើញ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ឌួង […]

ប​ន្តការសិក្សាផ្នែកសេដ្ឋកិច្ចនៅជប៉ុន៤ឆ្នាំតារាសម្តែង តុប វិសាល មានមុខជំនួញជាច្រើនក្នុងដៃ ! 

ស្របពេលដែលលេចមុខនៅក្នុងរឿង « រង់ចាំ » តារាសម្តែង តុប វិសាល បានបង្ហើបប្រាប់ថា ខ្លួនមានមុខជំនួញមួយចំនួននៅក្នុងដៃ បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេស ជប៉ុន រយៈពេល៤ ឆ្នាំ ។  តារាសម្តែងរូបសង្ហា តុប វិសាល បានផ្អាកពីអាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីជាប់បន្តការសិក្សានៅប្រទេសជប៉ុន ផ្នែកសេដ្ឋកិច្ចរយៈពេល៤ ឆ្នាំ នៅទីនោះលោកទទួលបានបទពិសោធជាច្រើនក្នុងជីវិត ទាំងការរស់នៅ ការអប់រំ និង […]

កូនប្រុសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយប​ន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា

ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

ទូតអ៊ីរ៉ង់៖ សម្តេចតេជោ ហ៊ុន សែន ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ […]

៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា

លោក សួន សេរីរដ្ឋា​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥បានបង្ហាញ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា៖ ១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ […]

អ្នកវិទ្យាសាស្ត្រ រកឃើញសត្វ​តុកកែប្រភេទ​ថ្មី នៅ​ខេត្តបាត់ដំបង

សត្វតុកកែ ប្រភេទ«Hemiphyllodactylus khpoh»ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វតុកកែប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មី ចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត […]

ការងារអភិវឌ្ឍន៍​ប្រព័ន្ធធា​រាសាស្រ្ត និងកាត់បន្ថយទឹកជំ​នន់​ក្នុងខេត្តបន្ទាយមានជ័យ សម្រេច​បានប្រមាណ ៦៤%ហើយ

ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួល​ហិរញ្ញប្បទាន​សម្ប ទានពីសាធារណរដ្ឋកូរ៉េសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២​០២៦ខាងមុខ។ នេះបើតាមការឲ្យដឹង ពីក្រសួងធនធានទឹក និង​ឧតុនិយម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមក្រសួងធនធានទឹក និង​ឧតុនិយម ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ ទី១)ការងារស្តារអាងទឹករួមមាន៖ […]

ហ្វីលីពីន សម្តែងការដឹងគុណចំពោះកម្ពុជា ក្នុងការដោះស្រាយករណីពពោះជំនួសនាពេលថ្មីៗនេះ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្ដូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងកិច្ចសន្ទនានេះ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំ ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី […]

ព្រីកា អតីតក្មេងរើសសំរាមរស់នៅក្រោមដំបូលអង្គការច្រើនឆ្នាំសម្រេចយកថវិការជួយកុមារកំព្រាទុកជាការសងគុណ !

គួរឱ្យសរសើរ ព្រីកា ណាស់ មានឈ្មោះជាអតីតក្មេងរើសសំរាមរស់នៅក្រោមដំបូលអង្គការCCF ច្រើនឆ្នាំ បានសម្រេចយកថវិការពីការលក់សំបុត្ររឿង « រង់ចាំ » ជួយដល់កុមារកំព្រាកំពុងខ្វះខាត ទុកជាការសងគុណ ។  ព្រីកា គឺជាអតីតក្មេងរើសសំរាមនៅស្ទឹងមានជ័យដែលមានប្រវត្តិតស៊ូយ៉ាងជូរចត់ក្នុងជីវិតកាលពីនៅវ័យកុមារ ត្រូវបានអង្គការ CCF រើសយកមកចិញ្ចឹមនិងអប់រំផ្តល់ចំណេះដឹង រហូតបានក្លាយទៅជាអ្នកនិពន្ធនិងដឹកនាំរឿងវ័យក្មេងដ៏មានទេពកោសល្យ ។ ព្រីកា ក៏ជាកូនធម៌របស់លោក Scott Neeson ដែលជាប្រធានអង្គការដែលបានរើសយកពីគំនរសំរាមយកមកចិញ្ចឹមផងដែរ ។  ថ្មីៗនេះលោកបានបញ្ចេញនូវស្នាដៃដំបូងរបស់ខ្លួន តាមរយៈរឿង « រងចាំ » ដោយក្នុងរឿងនេះប្រជុំដោយតារាសម្តែងវ័យក្មេងជាច្រើនរូប ។ ព្រីកា រំពឹងថា ស្នាដៃដំបូងរបស់ខ្លួននឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសការចូលរួមទស្សនារបស់បងប្អូនចំពោះរឿង « រង់ចាំ » […]