កម្ពុជា នឹងពង្រាយសុនខសន្តិសុខ ហិតជាតិផ្ទុះ និងគ្រឿងញៀនតាមតំបន់សំខាន់ៗនៅភ្នំពេញ និងបណ្តាខេត្ត

អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

គំនូរដ៏អស្ចារ្យទាំង១៨ផ្ទាំងរបស់វិចិត្រករសហសម័យ លាង ស៊ីកន កំពុងដាក់តាំងពិពរណ៌នៅសារមន្ទីរជាតិ ! 

« ឱប្រទេស កម្ពុជា! ជីវិតអ្នកគូររូបដូចខ្ញុំ ក៏ជាផ្នែកមួយនៅក្នុងនោះដែរ៖ ភាពអស្ចារ្យ រំភើប ភ័យតក់ស្លុត ស្រេកឃ្លាន ឈឺចាប់ បាត់បង់ កកើត ជោគជ័យ និង សង្គ្រាម » ។ អត្ថន័យទាំងនេះគឺមាននៅក្នុងស្នាដៃផ្ទាំងគំនូរទាំង១៨ផ្ទាំរបស់វិចិត្រករសហសម័យ លាង ស៊ីកន ដែលមានឈ្មោះថា «ដីមាស » ។ វិចិត្រករសហសម័យ លាង ស៊ីកន ធ្លាប់បង្ហាញស្នាដៃធំៗទាំងក្នុងនិងក្រៅប្រទេសរាប់មិនអស់ តែអាចនិយាយបានថា នេះជាលើកដំបូងហើយដែលស្នាដៃវិចិត្រករសហសម័យ លាង ស៊ីកន ទាំង១៨ផ្ទាំងបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភួមិតាមរយៈការតាំងពិព័រណ៌ទោលដ៏ធំប្រចាំឆ្នាំនៅក្នុងសារមន្ទីរជាតិ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាទទួលបាននូវបទពិសោធថ្មី ។  […]

កម្ពុជា-អ៊ីរ៉ង់ បិទបញ្ចប់កិច្ចព្រមព្រៀងលើការវិនិយោគ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងកិច្ចសហប្រតិបត្តិការប្រេងកាត

ឯកឧត្តម ឧបនាយករដ្ឋមន្តី្រ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងអ៊ីរ៉ង់ ក្នុងពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ក្រសួងការបរទេស បានឲ្យដឹងថា […]

បើអាណិត និងចង់ជួយកសិករ សូមជួយផ្សព្វផ្សាយឱ្យកសិករងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ

«ស្របពេលស្រូវអូអឹមរបស់ប្រទេសវៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ! ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ […]

សម រង្សុី និងបក្សពួកកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា

បុគ្គលមានវ័យចំណាស់ សម រង្សី កំពុងកេងចំណេញសារនយោបាយពីសពអតីតអ្នកតំណាងរាស្រ្តលោក លឹម គឹមយ៉ា ដែលត្រូវបានជនជាតិថៃម្នាក់បាញ់បណ្តាឲ្យស្លាប់នៅកណ្តាលក្រុងបាងកកពេលថ្មីៗនេះ។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជា គូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផល​ប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា ដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រីរាជរដ្ឋា​ភិ​បាលដោយគ្មានមូលដ្ឋាន។ អ្នកតាមដាននយោបាយនៅកម្ពុជាលើកឡើងថា លោក ​សម​ រង្សីនិងបក្សពួកកំពុងកេងចំណេញ និងទទួលផលផ្នែកនយោបាយពីសពលោក លឹម គឹមយ៉ា ហើយនិយាយចោទប្រកានទម្លាក់​កំហុសមកលើរាជរដ្ឋាភិបាល។ […]

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើទូតជប៉ុនជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជន​ និងភ្ញៀវទេសចរជប៉ុន

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជាជួយបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ក្នុងទាក់ទាញឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ […]

ក្រុមអ្នកនាំពាក្យ៖ ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» គឺលែងមានទៀតហើយ

ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានអំពី “លទ្ធផលរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដឹកនាំដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ […]

ថ្ងៃនេះជាខួប៤០ឆ្នាំ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី, សម្តេចតេជោរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត គ្របដណ្តប់ដោយការលំបាកជាង៩០ភាគរយ

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល​ជាងពាក់ កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេច គឺគ្របដណ្តប់​ដោយ​ការ​លំបាកជាង៩០ភាគរយ។ នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី​ជានាយក​រដ្ឋ​មន្ត្រីដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន […]

មិនលេងសើច ទេព បូព្រឹក្ស និង ជី ដេវីត កំណត់ថ្ងៃចូលរោងជ័យក្រោយកាន់ដៃតស៊ូឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ ! 

លើកនេះលែងលេងសើចដូចលើកមុនហើយតារាចម្រៀង ទេព ពូព្រឹក្ស និងលោក ជី ដេវីត បានកំណត់ពីពេលវេលាច្បាស់សម្រាប់ថ្ងៃចូលរោងជ័យរបស់ខ្លួនហើយ បន្ទាប់ពីបានដើរកក់ហាង កក់សំអាងការ និងម្ហូបអាហារ ដើម្បីរៀបចំពិធីពិសេសរបស់ខ្លួន ។  តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានដឹកដៃគ្នាដើម្បីថតរូប Pre Wedding សារជាថ្មីម្តងទៀត ដើម្បីកំណត់ពីពេលវេលាដែលខ្លួនត្រូវចូលរោងការ ។ លោក ជី ដេវីត […]

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០លានរៀលដល់លោកស្រី នន លក្ខណា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវ ៦០ម៉ែត្រ

នៅថ្ងៃចន្ទ ទី១៣ ខែមករានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចំនួន ១០លានរៀល ជូនលោក សំ នន ត្រូវជាឪពុករបស់លោកស្រី នន លក្ខណា ដែលមានរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ។  កាលពីថ្ងៃអាទិត្យ […]