រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មាន និងសាធារណមតិខេត្ត ត្រូវរួមគ្នាផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។ ការណែនាំបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន […]

ប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង បានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា  បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ  និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន លើកសំណើឲ្យអាមេរិកបន្តកិច្ចសហប្រតិបត្តិការបំរើប្រយោជន៍កងទ័ពប្រទេសទាំងពីរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ។ ការលើកសំណើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពេលអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបពិភាក្សានោះ […]

សម្តេច ម៉ែន សំអន ដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព តម្លៃជាង ៧២ម៉ឺនដុល្លារ

សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេច ម៉ែន […]

កម្ពុជា នាំចេញក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង

ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ បើតាមរដ្ឋបាលជលផល […]

ដើមឆ្នាំថ្មីកម្ពុជាទទួលបានរោងចក្រផលិតសំបកកង់យានយន្តថ្មីមួយទៀតហើយវិនិយោគលើផ្ទៃដី ៣២ហិចតា

នៅដើមឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតហើយបើកការដ្ឋានសាងសង់ដែលមានឈ្មោះថា រោងចក្រ វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា […]

ផ្លូវ៦០ម៉ែត្រ នឹងដាក់កាមេរ៉ាចាប់ល្បឿន និងកំណត់ល្បឿនបើកបរក្រោម ៦០គីឡូម៉ែត្រក្នុងមួយម៉ោង

មហាវិថីសម្តេចតេជោ ឬ ផ្លូវ៦០ម៉ែត្រ លាតសន្ធឹង​ឆ្លងកាត់​សង្កាត់​ចំនួន​ ៣ គឺ​សង្កាត់​ចាក់អង្រែលើ​និងសង្កាត់​​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ និង ​សង្កាត់​ជើងឯក ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ មួយរយៈចុងក្រោយនេះ ផ្លូវធំទំនើបមួយខ្សែនេះ តែងកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ និងកំពុងបង្កការព្រួយបារម្ភដល់អ្នកបើកបរ។ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង […]

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា

«មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា»។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត គងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា […]

ជីវិតអាពាហ៍ពិពាហ៍កំសត់របស់ នៅ សូនីតា ក្នុងរយៈពេល៦ឆ្នាំ !

នៅសុខៗតារាសម្តែង នៅ សូនីតា បានពោលពាក្យទាំងអួលដើមកធ្វើអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងនៅពេលដែលនាងហៅជីវិតរបស់ខ្លួនថា « អាពាហ៍ពិពាហ៍កំសត់ » ។ មកទល់ពេលនេះតារាសម្តែង នៅ សូនីតា បានសាងជីវិតគ្រួសារជាមួយលោក ទិត្យ ថាវរិទ្ធ អស់ពេលជាង៦ឆ្នាំហើយ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ ។ ក្នុងចន្លោះពេលនោះជីវិតគ្រួសារនាងមានបញ្ហារកាំរកូសច្រើន ស្ទើរតែមិនអាចរក្សាចំណងអាពាហ៍ពិពាហ៍នោះបាន ចំណែកស្វាមីនាងទើបតែដាក់ ទំនាក់ទំនងជាស្វាមីភរិយានិងគ្នាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។  ទោះជាយ៉ាងណាថ្មីៗនេះតារាសម្តែង នៅ សូនីតា បានរៀបរាប់ពីទំហំចិត្តនិងបង្ហោះរូបភាពស្វីតស្វីតរបស់ខ្លួនថា « កាលពីស្នេហ៍គ្រាដំបូង […]

ត្រឡប់មកពីផ្អែមស្នេហ៍នៅក្រៅប្រទេស តារាចម្រៀង ភិទិ និងគូស្នេហ៍ ប្រាប់ញាតិមិត្តនិងអ្នកគាំទ្រឱ្យត្រៀមខ្លួនរាំធុងបាស់ជិតដល់ថ្ងៃពិសេស !

កៀកថ្ងៃដែលតារាចម្រៀង ភិទិ ដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះមួយរូបចូលរោងការហើយ ជាក់ស្តែងបន្ទាប់ពីត្រឡប់មកពីផ្អែមស្អែកនៅក្រៅប្រទេសរួច អ្នកទាំងពីរថែមទាំងពោលពាក្យថា « ថ្ងៃដែលរងចាំកាត់តែជិតមកដល់ » ។  លោក ភិទិ និងអ្នកនាង ឡុង ម៉ានីន បានភ្ជាប់ទំនាក់ទំនងស្នេហ៍និងគ្នាយូរឆ្នាំហើយ ហើយក៏មានគម្រោងនឹងរៀបការនិងគ្នាផងដែរ បើទោះបីជាអ្នកទាំងអស់បានរួមរស់ជាមួយគ្នាអស់ពេលយ៉ាងយូរក្តី ។ បន្ទាប់ពីនាំគូស្នេហ៍ទៅផ្អែមល្ហែមនៅទឹកដីធ្លាក់ទឹកកករួចមក តារាចម្រៀង ភិទិ និង គូស្នេហ៍ ក៏បានបង្ហើបប្រាប់ពីគម្រោងរៀបការរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗនេះ ។ អ្នកនាង ឡុង […]