កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ នេះជាការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម អាណាតូលី បូរូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។ ជំនួបនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ […]
Archives
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ បានមកដល់ស្រុកជីក្រែង ខេត្តសៀមរាប ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ស្រុកជីក្រែង ខេត្តសៀមរាបហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន នៅអំឡុងចុងឆ្នាំ២០២៥នេះ
គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងចុង […]
រដ្ឋមន្ត្រីកសិកម្ម អះអាងថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ដោយសារការគ្រប់គ្រងនិងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ
ផលនេសាទឆ្នាំនេះមានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំគឺមានការ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានការកើនឡើងតែ៥ភាគរយប៉ុណ្ណេះ។ ក្នុងដំណើរចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទិន្នផលត្រីកើនឡើងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ។ ឯកឧត្តម បន្ថែមថា លទ្ធផលនេះ […]
ប្រជាកសិករនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រីករាយនឹងការប្រ មូលផលស្រូវ ក្រោយទទួលពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ
ប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួល គ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី […]
ក្រុមហ៊ុន Evercore Asia ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, ។ក្នុងឱកាសនៃជំនួប លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ […]
វ័យជាង៦០ឆ្នាំតារាកំប្លែងនាយ ចាបចៀន នៅតែមិនជម្រុញកូនទាំង ៣ ឱ្យស្នងតំណែង !
ជាង៤០ឆ្នាំក្នុងវិស័យសិល្បៈតារាកំប្លែងនាយ ចាបចៀន នៅតែប្រឹងធ្វើការលើវិស័យនេះរកប្រាក់ចិញ្ចឹមជីវិតគ្រួសារឱ្យដើរទៅមុខ បើទោះបីជាកូនទាំង៣នាក់របស់លោកពុំមានដុង និងអ្នកស្នងតំណែងពីលោកក្តី ។ តារាកំប្លែងនាយ ចាបចៀន បានិយាយថា លោកមិនបានជម្រុញកូនៗទាំង ៣ នាក់ឱ្យប្រលូកក្នុងវិស័យសិល្បៈដូចជាខ្លួនឡើយ ជាក់ស្តែងកូនស្រីច្បងរបស់លោកមានវ័យ ២៤ ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញប័ត្ររួចរាល់ហើយចំណែកប្រុសកូនទី២ មានវ័យ ២១ ឆ្នាំកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី ៣ និងកូនស្រីពៅ កំពុងសិក្សាថ្នាក់ទី ៩ ហើយ លោកពិតជារីករាយណាស់នៅពេលដែលកូនៗចូលចិត្តការសិក្សា ។ […]
ដើមឆ្នាំ២០២៥ ល្អហួស និង ព្រះនាងតូច ជេនណា រួមគ្នាផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីនៅទឹកដីប្រទេសចិន !
ថ្មីៗនេះវិដេអូ ល្អហួស និង ព្រះនាងតូច ជេនណា រួមគ្នាផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញនៅលើទឹកដីប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ យុវតី ល្អហួស មិនត្រឹមតែមានសមត្ថភាពក្នុងការច្រៀងនិងសម្តែងប៉ុណ្ណោះទេ នាងថែមទាំងអាចរាំរបាំអប្សរាខ្មែរបានយ៉ាងល្អនៅក្បែរផ្ទាំងទឹកកកដែលត្រជាក់ខ្លាំង ។ ក្រៅពីបានរាំរបាំអប្សរានៅលើទឹកដីដ៏សែនត្រជាក់រួច ល្អហួស ក៏បានបង្ហើរសំនៀងជាមួយតារាចម្រៀងចិនល្បីឈ្មោះមួយរូបផងដែរ ។ បន្ទាប់ពីចប់កម្មវិធី ល្អហួស និង ព្រះនាងតូច ជេនណា បានថតរូបរួមគ្នាជាអនុស្សាវរីយ៍យ៉ាងស្រស់ស្អាតបំផុត ។ តាមរយៈវិដេអូដែល […]
ឯកឧត្តម គី តិច ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា
ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។ តាមរយៈសំណេងលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី តិច បានលើកឡើងករណី លោកលឹម គីមយ៉ា […]
លោក សួន សេរីរដ្ឋា៖ ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ»
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ករណីនេះ លោកមើលឃើញថាអាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផងនិងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមកនោះគឺ ៖ […]