រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ […]
Archives
ស្ថាបនិក World Rice Conference គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ […]
អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋជាង ៣០០ហិកតា
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង ឃុំដូនតី ស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ […]
អ្នកឧកញ៉ា ហ៊ុន តូ ច្រានចោលការផ្សាយប្រឌិតរឿងរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី និងប្រកាសត្រៀមប្តឹងបកត្រឡប់ទៅវិញ
អ្នកឧកញ៉ា ហ៊ុន តូ បានច្រានចោលរាល់រឿងក្លែងប្រឌិតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា និងត្រៀមប្តឹងបកត្រឡប់ទៅវិញ ។ ក្នុងសេចក្តីបញ្ជាក់ជូនសាធារណជន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ លើកឡើងថា រាល់ទង្វើ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់បុគ្គលឈ្មោះហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, […]
ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដោយបញ្ជូលសេវាបន្ថែមចំនួន៧
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណីមកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង […]
ឯកឧត្តម ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ […]
អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើឯកឧត្តម ស សុខា ដោយបុគ្គល ហេង សិទ្ធី
តបនឹងការផ្សាយរបស់បុគ្គល ហេង សិទ្ធី, អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ បានចេញមកច្រានចោលរាល់ការចោទប្រកាន់នានាមកលើប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា។ អង្គភាពទាំងនោះ ចាត់ទុកការផ្សាយរបស់បុគ្គល ហេង សិទ្ធី ជាអំពើញុះញង់ឱ្យមានការរើសអើង បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងក្រសួងមហាផ្ទៃ និងបង្កើតជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ។ កាលពីថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមដែលមានគណនីឈ្មោះ «Sithy Heng» បានផ្សព្វផ្សាយថា ខ្លួនបានត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានភ្ជាប់នូវខ្លឹមសារចោទប្រកាន់ទៅលើឯកឧត្តម ស សុខា […]
ដឹងការពិតហើយ! ករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ
អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បំភ្លឺព័ត៌មានករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ […]
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់រឿងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី ខណៈមានការភាន់ច្រឡំ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ ដោយសារតែបងប្អូនមួយចំនួនជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី គឺជាការអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ […]