គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃលើស្ត្រីខ្មែរ ជា”ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង “។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា […]
Archives
អ្នកជំនាញ៖ នៅមានប្រាសាទ ឬបុរាណដ្ឋានជាច្រើនទៀត ដែលត្រូវការអភិរក្ស និងជួសជុលបន្តឱ្យរួចពីហានិភ័យ ជៀសវាងការបាត់បង់ជារៀងរហូត
រយៈពេល៣០ឆ្នាំមកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។ លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែង ដើម្បីចូលរួមជួយសង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំង ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ […]
ទោះត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំនៅលើឆាកអន្តរជាតិ !
ទោះបីជាត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយដាក់ខ្លួនក្តី តែ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងតស៊ូមិនរាថយ ដើរទៅមុខយ៉ាងក្លាហាននៅលើឆាកអន្តរជាតិ ។ កៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត Miss Universe 2025 ហើយ ហ្វីយ៉ាតា តំណាង កម្ពុជា ទៅចូលរួមលើឆាកអន្តរជាតិលើនេះ កាន់តែជួបព្យុះភ្លៀងឥតស្រាក់ស្រាន្ត ជាក់ស្តែងថ្មីៗនេះនាងត្រូវប្រជាជន ថៃ មួយចំនួន បានពេបជ្រាយ និង ចំអកឡកឡឺយដាក់នាងជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាងជាខ្លាំង ។ […]
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ បើតាមសម្តេច យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ […]
វិស័យចំនួន៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់របស់សម្តេចបវរធិបតី
វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង៥នោះ រួមមាន ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា […]
ឈិន មុន្នីនាថ ទុកពេល១០ថ្ងៃធ្វើរឿងនេះមុនចូលរោងការ !
កៀកថ្ងៃចូលរោងជ័យតារាសម្តែង ឈិន មុន្នីនាថ កាន់តែមានអារម្មណ៍ភ័យអរៗរកនិយាយមិនត្រូវ រហូតនាងនិយាយថា សុំពេល១០ថ្ងៃដើម្បីធ្វើរឿងនេះមុនចូលរោងការ ។ បើតាមគម្រោងតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥ ខាងមុននេះហើយ នាងត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០តុ ។ ជួបជាមួយ ឈិន មុន្នីនាថ នៅក្នុងពិធីបរិច្ចាគឈាមរបស់សមាគមសិល្បករខ្មែរកាលពីពេលថ្មីៗនេះនាងនៅតែអះអាងថា នាងនៅតែបន្តធ្វើការងារសិល្បៈដូចដើម បើទោះបីជានាងមមាញឹកនៅក្នុងការរៀបចំកម្មវិធីពិសេសរបស់ខ្លួនក្តី ។ ឈិន មុន្នីនាថ […]
រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែម ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដល់ប្រជាកសិករ
សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ។ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅកម្ពុជាប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាត្រូវបានចែកជាពីរប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ […]
ក្នុងស្មារតីមនុស្សធម៌! សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះធ្វើម្ហូបសម្លរការីនំប៉័ងចែកជូនកូនៗកុមារកំព្រា ក្នុងសហគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ នៅខេត្តកណ្ដាល
លោកជំទាវ ម៉េង សុីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងធ្វើម្ហូបសម្លរការីនំប៉័ងចែកជូនកូនៗកុមារកំព្រា ក្នុងសហគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ លោកជំទាវ ម៉េង សុីដេន បានផ្ដល់សេចក្ដីអាណិតស្រលាញ់ ភាពកក់ក្ដៅប្រកបដោយមេត្តាករុណានិងបានពាំនាំការសួរសុខទុក្ខ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]
ជំនួបរវាងបុរីឡេង ណាវ៉ាត្រា និងអតិថិជន, សម្របសម្រួលពីក្រសួងដែនដី ទទួលលទ្ធផលជាវិជ្ជមានក្រោមវប្បធម៌សន្ទនា និងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួន
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ […]
CPP បើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយអមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ចំនួន ៣០០នាក់។ គួរឲ្យដឹងថា ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម […]

