រំភើបចិត្តឡើងស្រក់ទឹកភ្នែកពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានកូនប្រុសដូចបំណងជូនស្វាមី ! 

ថ្វីដ្បិតតែបានដឹងភេទកូនក្នុងផ្ទៃជាយូរមកហើយក្តី តែពិធីការិនីដែលមានរូបសម្រស់ស្រស់ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលរៀបចំពិធីជប់លៀងបង្ហាញភេទកូនជាលើកដំបូងដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ។ ចូលក្នុងសិល្បៈជាច្រើនឆ្នាំ ពិធិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កម្រនឹងរៀបចំកម្មវិធីណាមួយណា មានតែកម្មវិធីធំមួយប៉ុណ្ណោះដែលបានបានរៀបចំ គឺពិធីមង្គលការ ។ ដោយឡែកសម្រាប់កម្មវិធី ជប់លៀងបង្ហាញភេទកូននេះ គឺជាលើកដំបូងហើយដែលនាងរៀបចំឡើងដោយបានអញ្ជើញមិត្តសិល្បករនិងអ្នករកស៊ីរួមគ្នាចូលរួមអបអរសាទរ ។  អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញនូវអារម្មណ៍ក្តុកក្តូលចិត្តនៅក្នុងថ្ងៃជប់លៀងបង្ហាញភេទកូនរបស់ខ្លួនថា នាងពិតជារំភើបចិត្តណាស់ដែលអាចបំពេញបំណងស្វាមីរបស់ខ្លួនបាន ។  គួររំលឹកផងដែរថា តាំងពីរៀបការជាងមួយឆ្នាំ ស្វាមីរបស់ […]

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទ្ធិជាតិ កម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន ! 

នៅថ្ងៃទី១៩ខែ ឧសភា ឆ្នាំ២០២៥ នេះ តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានប្រកាសក្លាយទៅជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជាដើម្បីលើកម្ពស់ការអប់រំយុវជននៅក្នុង ប្រទេស កម្ពុជា ។ នៅក្នុងពិធីសច្ចាប្រណិធាន និង បំពាក់កន្សែងជូនដល់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឡើងក្រោមវត្តមានលោក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជនកីឡា និងជាប្រធានកាយរិទ្ធិជាតិ កម្ពុជា ។  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី […]

ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ ប៉ុន្តែកម្ពុជានៅតែរឹងមាំទាំងស្ថិរភាពនយោបាយ ទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាសរសរគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្តមបែបនេះ បានធ្វើឡើងឱកាសអញ្ជើញចូលរួមជាវាគ្មិន រួមជាមួយឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័ររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល […]

អេមីរ៉ាតអារ៉ាប់រួម នឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំ ជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តម​បានគោរពជម្រាបជូនសម្តេចបវរធិបតីថា […]

N.John កូនប្រុសទី២កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ត្រូវវេបសាយធំៗនៅបរទេសផ្សព្វផ្សាយថាជាកូនខ្មែរខ្លាំងខាងតន្រ្តី ! 

ពិតជាមិនធម្មតាទេក្រោយពីលោក N.John កូនប្រុសទី២កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសំងំពង្រឹង និងផលិតស្នាដៃចម្រៀងរបស់ខ្លួនៅHolewot លើទឹកដី សហរដ្ឋអាមេរិក អស់មួយរយៈពេលធំ ពេលនេះមានវេបសាយធំៗជាច្រើននៅអាមេរិច បានផ្សព្វផ្សាយពីស្នាដៃកូនខ្មែរពូកែខាងតន្រ្តីនិងចម្រៀង ឱ្យពិភពលោកបានស្គាល់ ។  លោក N.John ត្រូវមហាជនស្គាល់ថាជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះពិតថា សុវត្ថិ មុនីនាគ បានចាកចេញទៅរៀនផ្នែកតន្រ្តីចម្រៀងនៅ សហរដ្ឋអាមេរិក យូរមកហើយ […]

អាកាសយានដ្ឋានក្រុងព្រះសីហនុបើកដំណើរការជាថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili Airlines

ជើងហោះហើរត្រង់រវាងទីក្រុងវ៉ូស៊ី(Wuxi) និងក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ចាប់ពីថ្ងៃទី ១៨ ខែ ឧសភានេះតទៅ។ ការតភ្ជាប់នេះ ទទួលបានការស្វាគមន៍ពីឯកឧត្ដម វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន ដែលជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។ ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ […]

រដ្ឋអូស្ត្រាលីខាងត្បូង ស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ […]

ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ៥ នាក់នៅភាគខាងត្បូងប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភានេះ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន នៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong និងខេត្ត Xinjiang ភាគពាយ័ព្យ ចាប់ពីថ្ងៃអាទិត្យ […]

ក្រៅពីការងារស្មូល ទាហានខ្មែរ ដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាព

ក្រៅពីការងារស្មូលអនុវត្តន៏បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត នាយទាហាន នាយទាហានរង ពលទាហានបន្តយកចិតទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំងក្នុងការលើកស្ទួយកម្រិតជីវភាពកងទ័ព ការចិញ្ចឹមទ័ព និងលើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។ បណ្ដាសាខាប្រឡងប្រណាំងទីបញ្ជាការការិយាល័យ ផ្នែកនិងផ្នែកសឹករងទាំង៩ក្រុង ស្រុក ២កងវរសេនាតូច ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត បន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការ៥ខ្លឹមសារប្រឡងប្រណាំង និងបទបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពតលើការងារកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ ទោះក្នុងរដូវរស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យមានផលប៉ះពាល់យ៉ាងណាក៏ដោយគ្រប់បណ្ដាសាខាប្រឡងប្រណាំងនៅតែស្រស្រាក់ស្រស្រាំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល កសាងអង្គភាពលើគ្រប់វិស័យ […]

ករណីមេរោគ COVID-19 នៅថៃកើនលើស ៧១,០០០នាក់ ដោយមានអ្នកស្លាប់ ១៩នាក់ 

ករណី COVID-19 បានកើនឡើងនៅក្នុងប្រទេសថៃ ដោយមានអ្នកឆ្លងសរុបចំនួន ៧១.០៦៧ នាក់ និងមានអ្នកស្លាប់ចំនួន ១៩ នាក់ ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មាន COVID-19 របស់រដ្ឋាភិបាល។ ចំនួនករណីនៅតែបន្តកើនឡើង ជាមួយនឹងការផ្ទុះចង្កោមសំខាន់ៗចំនួនពីរត្រូវបានកំណត់អត្តសញ្ញាណ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យសង្ក្រាន្ត ក្នុងអំឡុងពេលនោះចំនួនករណីបានកើនឡើងជាលំដាប់។ ទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របង្ហាញពីវត្តមានកើនឡើងនៃវ៉ារ្យ៉ង់ […]