ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ ចំពោះគណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិក ហើយបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិកទាំងនោះ រួមមានៈ ១- Norodom Monineath Sihanouk ,២- […]
Archives
រដ្ឋមន្ត្រីកសិកម្មជប៉ុន នឹងបណ្តេញចេញពីតំណែង ក្រោយនិយាយថា «មិនបាច់ទិញអង្ករទេ»
នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្ស៊ីហ្គរុ អ៊ីហ្សីបា (Shigeru Ishiba) នឹងបណ្តេញរដ្ឋមន្ត្រីកសិកម្មលោក តាគុ អ៊ីតូ (Taku Eto) ចេញពីតំណែង បន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មថាលោក «មិនបាច់ទិញអង្ករទេ» ដោយសារទទួលអំណោយពីអ្នកគាំទ្រ ដែលធ្វើអោយប្រជាជនជប៉ុនខឹងនឹងការលើកឡើងបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។ ការដកតំណែងរបស់លោកអាចផ្តល់ផលប៉ះពាល់ថ្មីដល់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់លោក អ៊ីហ្ស៊ីបា នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់សំខាន់ៗក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះការគាំទ្រពីសាធារណៈជនរួចហើយ។ ការវាយតម្លៃការអនុម័តរបស់លោក អ៊ីហ្ស៊ីបា […]
អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សា
ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២១ ខែឧសភានេះ។ យោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុន ហើយក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ។ អ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនា ដែលជំរុញឱ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរ្ភិក្ស បើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលនៅថ្ងៃច័ន្ទក៏ដោយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក ដេវីដ ឡាមមី (David […]
DJ ថៃម្នាក់ត្រូវបានគេធ្វើឃាតព្រោះជម្លោះស្នេហា
សាកសព DJ ប្រុសម្នាក់អាយុ ៣៣ឆ្នាំ ដែលបានបាត់ខ្លួនកាលពី ៤ ថ្ងៃមុន ត្រូវបានរកឃើញនៅក្នុងព្រៃដាច់ស្រយាលមួយក្នុងស្រុក Muang ក្នុងខេត្តភាគខាងលិចប្រទេសថៃ ដោយមានស្នាមរបួសចងដៃនិងគ្រាប់កាំភ្លើងនៅក្នុងប្រាសាទមួយកន្លែង។ ប៉ូលិសសង្ស័យថាមានជម្លោះស្នេហា។ យោងតាមប្រភពពីប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់លោក វ៉ារាផូង ខុនស្រីចាតូរ៉ូង (Waraphong Khunsrijaturong) នៅក្នុងព្រៃមួយនៃតំបន់ តាមប៊ុន ឡាតយ៉ា (Tambon Lat Ya) ។ […]
ប្រធានផ្សារទួលពង្រ និងបក្សពួកត្រូវបានបញ្ជូនទៅតុលាការពីបទដើរគំរាមប្រមូលលុយពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមថ្នល់!
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនស្ត្រីប្រធានផ្សារទួលពង្រ និងមនុស្ស ៣ នាក់ទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមិនទទួលបានសិទ្ធិពីរដ្ឋ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៤ រូប នោះរួមមាន៖ ទី១. ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរប្រធានផ្សារទួលពង្រ។ ទី២. ឈ្មោះ […]
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និត ជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ យុទ្ធនាការនេះ ស្ថិតនៅក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃ មូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិនឹងរៀបចំ […]
ថៃ ប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចឱ្យមានជំនន់ទឹកភ្លៀង
ខ្យល់បក់ពីទិសនិរតី បានបោកបក់លើភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ភាគខាងកើត ខណៈដែលខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រ Andaman និងផ្នែកខាងលិចនៃប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃពុធនេះ។ គ្រោះធម្មជាតិភ្លៀងធ្លាក់ដាច់ស្រយាលនៅទូទាំងប្រទេស រដ្ឋាភិបាលបានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ ប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង និងការកកកុញទឹកដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងហូរហៀរ ជាពិសេសនៅតាមដងផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប។ នៅភាគខាងត្បូង រលកនៅសមុទ្រ Andaman ត្រូវបានគេរំពឹងថានឹងឡើងដល់កម្ពស់ប្រហែល 1 ម៉ែត្រ ក្រោម […]
ថត MV រៀបការនិងបុរសផ្សេង គូស្នេហ៍ភេទដូចគ្នា លី អ៊ីវ៉ាធីណា ប្រចណ្ឌខ្លាំង !
ខណៈតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ថតMVចម្រៀងរៀបការជាមួយតារាសម្តែងម្នាក់ បានធ្វើឱ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមានការប្រចណ្ឌជាខ្លាំង ។ តារាចម្រៀង លី អ៊ីវ៉ាធីណា ខកខាននៅក្នុងការថតបទចម្រៀងបែបស្វីតស្វីតជាគូជាយូរមកហើយ ទើបតែថ្មីៗនេះនាងបានលេចមុខនៅក្នុងការថត MV ចម្រៀងបែបនោះឡើងវិញ ធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ។ ជាមួយគ្នានោះ លី អ៊ីវ៉ាធីណា ក៏បានបង្ហោះរូបថតរួមជាមួយនិងវិដេអូខ្លីដែលនាងក្នុងបទចម្រៀងនោះ ដោយរំលេចនូវពាក្យពេចន៍មួយឃ្លាថា « ក្មេងតូចការចេញហើយឆ្នាំនេះ » ។ គ្រាន់តែឃើញតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា […]
អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សារាប់សិបនាក់ ខណៈការរិះគន់ពីអន្តរជាតិលើអ៊ីស្រាអែលកាន់តែខ្លាំងឡើង
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០ នាក់នៅហ្គាហ្សានៅថ្ងៃអង្គារនេះ ខណៈដែលអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សាដោយគ្មានឧបសគ្គក៏ដោយ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះ។ យោងតាមក្រុមគ្រូពេទ្យនៅហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងលើផ្ទះចំនួនពីរ ដែលជាកន្លែងដែលស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ១៨ នាក់ និងសាលារៀនមួយក្នុងចំណោមតំបន់ផ្សេងៗទៀត។ យោធាអ៊ីស្រាអែល ដែលកាលពីថ្ងៃចន្ទបានព្រមានអ្នកនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងនៃតំបន់ Khan Younis ឱ្យជម្លៀសទៅកាន់ឆ្នេរសមុទ្រ ខណៈដែលខ្លួនបានរៀបចំសម្រាប់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណាម៉ិញ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង […]
លោក ត្រាំ ៖ រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើកិច្ចចរចាបទឈប់បាញ់ភ្លាមៗ
លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទរបស់លោកកាលពីថ្ងៃចន្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចារភ្លាមៗសម្រាប់បទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំងប្រកាន់ជំហរថា ដំណើរការនេះនឹងត្រូវការពេលវេលា ហើយប្រធានាធិបតីអាមេរិកបានបង្ហាញថា លោកមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអឺរ៉ុបជាមួយនឹងការដាក់ទណ្ឌកម្មថ្មីដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។ លោក ត្រាំ ក៏បានឱ្យដឹងដែរថា លោកបានបញ្ជូនផែនការទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀរ ហ្សែលែនស្គី (Volodymyr Zelenskiy) ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ […]