រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជាជាង ១០ម៉ឺននាក់ រងគ្រោះពីការឆបោកតាមអនឡាញ និងបង្ខំធ្វើការដោយខុសច្បាប់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី១៧​ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម […]

ឆ្នាំ២០២៤ ក្រុមហ៊ុនវៀតណាម ដំណើរការរថយន្តតាក់ស៊ីអគ្គិសនីជាង ២ពាន់គ្រឿងនៅភ្នំពេញ សៀមរាប និងព្រះសីហនុ

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម […]

ច្បាស់ហើយ! កាលបរិច្ឆេទបញ្ចប់ការសិក្សាកំណាត់ផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត […]

BREAKING NEWS: កម្ពុជា រកឃើញករណីជំងឺអុតស្វាលេីបុរសអាយុ ២៨ឆ្នាំ, ជំងឺនេះអាចឆ្លងរាលដាលពីម្នាក់ទៅម្នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ ២៨ឆ្នាំ ដែលមានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្តើមមានរោគសញ្ញានៅប្រដាប់​ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ […]

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយថវិកាជាង៣០ម៉ឺនដុល្លារ ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែល មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»

Top News: រដ្ឋសភា បោះឆ្នោតគាំទ្រឲ្យលោក ប្រាជ្ញ ចន្ទ ជាប់បន្តធ្វើប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

រដ្ឋសភា បន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតទុកចិត្តសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប នៅព្រឹកថ្ងៃពុធទី១៣ខែធ្នូនេះ

រដ្ឋសភា បោះឆ្នោតទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប អាណត្តិថ្មី ចំនួន៩រូប

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប ។ អង្គប្រជុំរដ្ឋសភា បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ […]

កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទកំពូល COP28 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុង​គោល​នយោបាយរបស់កម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យភ្ជាប់ទំនាក់ទំនងរវាងយុវជនកម្ពុជា-វៀតណាម នៅក្នុងមជ្ឈដ្ឋានធុរកិច្ច

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបំរុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ […]

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា គាំទ្រដល់និស្សិតកម្ពុជា មកបន្តការសិក្សាក្នុងប្រទេសវៀតណាម

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ […]