ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម សម្រេចលទ្ធផលយ៉ាងធំធេងទាំងលើទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម

ដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ និងអន្ដរជាតិ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមហ៊ុនកសិកម្មវៀតណាមថា កម្ពុជាកំពុងប្រែក្លាយកសិកម្មលក្ខណៈគ្រួសារ ទៅជាយុទ្ធសាស្ត្របម្រើឱ្យការនាំចេញ

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះ BIDV ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យធនាគារនៅកម្ពុជា

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលទាក់ទាញការវិនិយោគថ្មី តែក៏យកចិត្តទុកដាក់រាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ លោក […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា 

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី កម្ពុជា បានលើកឡើងថា ការប្រកួតកីឡារាំ គឺជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា 

ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៨០លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាព

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ៣៤០,៤ប៊ីលានរៀល ឬស្មើប្រមាណ ៨៣លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ដំណើរការមួយនេះ​បានចាប់ផ្តើមបោះជំហានតាំងពីឆ្នាំ២០២០មកម៉្លះ តាមរយៈការដាក់ឲ្យដំណើរការសាកល្បងនូវមូលនិធិសមធម៌សុខាភិបាល ដែលក្រោយមកបានពង្រីកវិសាលភាពដល់ទូទាំងប្រទេស សម្រាប់ពលរដ្ឋដែលមានបណ្ណសមធម៌។ េនះបើតាមការឲ្យដឹងពីលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍ពីទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា​ […]

មេដឹកនាំកំពូលចិន ត្រៀមបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលនេះ

គណបក្ស​កុម្មុយនីស្ត​វៀតណាមបានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម និងជជែកគ្នាពីទំនាក់ទំនងប្រទេសទាំង២

សិស្សពូកែបងប្អូនភ្លោះនិទ្ទេសAនិងCចង់បំពេញក្តីស្រមៃរៀននៅសាកលវិទ្យាល័យភូមិភ្នំពេញ

ភ្នំពេញ: ពិតជារឿងដ៏គួរឲ្យសរសើរខណ:ដែលក្មេង ស្រីពីរនាក់បងប្អូនស្ថិតក្នុងគ្រួសារកសិករជីវភាពខ្វះ ខាតតែក្មេងស្រីដែលជាកូនភ្លោះពីរនាក់បងប្អូនបានខិតខំព្យាយាតស៊ូរជំលះការលំបាកក្នុងការសិក្សារហូ តទទួលបានលទ្ធផ លល្អជាទីគាប់ប្រសើរ

២០ថ្ងៃក្រោយការប្រកាស ពលរដ្ឋជិត ៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

បន្ទាប់ពីប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់