បំណងចង់ចូលរោងការក្នុងពេលឆាប់ៗរបស់តារាស្រី ហេង ចន្ថា ត្រូវបរាជ័យ បន្ទាប់ពីនាងបានចេញមុខប្រកាសជាសាធារណៈថា នាងបានបែកបាក់គូដណ្តឹង ហើយទុកបេះដូងឱ្យនៅទំនេរស្អាត
Archives
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថាតំបន់អភិវឌ្ឍន៍រុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងដ៏សំខាន់មួយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាជូនប្រជាពលរដ្ឋថាតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងមួយ។ សម្តេចកត់សម្គាល់ថា ចាប់តាំងពីការដាក់គ្រឿងចក្រឈូសឆាយដំបូងមកដល់ពេលនេះ តំបន់រុនតាឯកបានរីកចម្រើនគួរឲ្យកត់សម្គាល់ទៅហើយ ហើយទម្រាំ ២ ៣ឆ្នាំ ៥ឆ្នាំទៅមុខទៀត ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះបន្តរីកចម្រើនទៅជាក្រុងមួយ ដែលសំខាន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ តំបន់១ តំបន់២ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រវាងប្រាសាទ និងប្រជាជន រាជរដ្ឋាភិបាលយកទាំងពីរ
“រវាងប្រាសាទ និងប្រជាជន តើរដ្ឋាភិបាលយកមួយណា? ចម្លើយស្រួល តែវាលំបាក, ស្រួលត្រង់ថាយើងរើសទាំងពីរ ព្រោះផ្ទះកេរ្តិ៍តំណែលដូនតា និងប្រជាពលរដ្ឋយើង ត្រូវតែជាអាទិភាពធំដាច់ខាតបស់រដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលលំបាក តើយើងត្រូវសម្រេចភារកិច្ចយ៉ាងណា? កំណើនប្រជាជននាពេលខាងមុខ អាចនឹងជាហានិភ័យដល់តម្លៃបេតិកភណ្ឌដែលអាចត្រូវបានដកចេញពីបញ្ជីយូណេស្កូ”។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក […]
កម្ពុជាបណ្ដេញជនជាតិវៀតណាម ២៥៧នាក់
ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ
ប្រមុខរដ្ឋាភិបាល ស្នើជប៉ុនពិនិត្យលទ្ធភាពបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន
នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់កម្ពុជាទើបចេញផុតពីសង្គ្រាម តែអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន BUCG បន្តរួមចំណែកអភិវឌ្ឍក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) ដែលជាក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ […]
ឯកឧត្តម ហេង សួរ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ
ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
មិនសរសើរមិនបាន! ព្រះសង្ឃមួយសូនរូបក្បាច់ចម្លាក់ក្បាលនាគល្អវិចិត្រល្បីពេញបណ្តាញសង្គម
ព្រះសង្ឃកម្រក្នុងខេត្តកំពង់ចាមមួយអង្គបានប្រើប្រាស់ជំនាញលើសូនរូបក្បាច់ចម្លាក់រូបក្បាលនាគយ៉ាងល្អវិចិត្រតាមរចនាបថដើម កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក

