ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» បានចាប់ផ្តើមហើយហើយរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមថ្ងៃទី១ ដល់ថ្ងៃទី៣
Archives
វិដេអូ Vlog « រៀនអភ័យទោសឱ្យខ្លួនឯង » របស់ មាន សូនីតា ផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះមានបញ្ចូលឈុតដោះអាវ…!
ថ្មីៗនេះតារាសម្តែង មាន សូនីតា បានបង្ហោះវិដេអូ VLog ថ្មីមួយរបស់ខ្លួនដែលបានដើរកម្សាន្តនៅលើទឹកដីខេត្ត កោះកុង ដោយបានដាក់ឈ្មោះវិដេអូនោះថា « រៀនអភ័យទោសឱ្យខ្លួនឯង » ក្នុងវិដេអូនោះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយពីឃើញ មាន សូនីតា បន្ថែមវិដេអូដោះអាវក្រៅ ឃើញតែអាវក្នុងដែលជាឈុតហែលទឹក
សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និង បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងការបរទេស […]
គណបក្សមហាសាមគ្គីជាតិខ្មែរ ថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលផ្សាយបំភ្លៃនិងញុះញង់ថា ការរៀបចំបុណ្យអុំទូក ជារូបភាពក្លែងក្លាយ
គណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានសមត្ថភាពប្រមូលកម្លាំងរួម ក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង
“រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់ផ្តើមដំណើរការពេញលេញ ថែមទាំងមានសមត្ថភាពប្រមូលកម្លាំងរួម ក្នុងការក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង” នេះបើជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំពេញអង្គ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយជោគជ័យត្រជះត្រចង់។ សម្តេចធិបតីគូសបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាភាពជោគជ័យប្រកបដោយមោទនរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង […]
រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
តម្លៃសេវាទឹកកខ្វក់ នឹងបញ្ចូលជាមួយវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សា ដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាត។ គោលបំណងកិច្ចប្រជុំ គឺដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាតឱ្យសមស្របទៅនឹងស្ថានភាពសង្គមជាក់ស្តែង និងពន្លឿនការរៀបចំបង្កើតក្រុមការងារដោយបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ស្របទៅតាមជំនាញ បទពិសោធន៍ និងបញ្ចូលសមាសភាពមកពីគ្រប់នាយកដ្ឋានចំណុះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជាពិសេសសិក្ខាកាមដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមកពាក់ព័ន្ធនឹងការកំណត់តម្លៃសេវា។ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព […]
នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
ខេត្តព្រះសីហនុ និងស្វាយរៀង នឹងមានរោងចក្រថ្មីតម្លៃជិត ៣៣ លានដុល្លារ នាពេលខាងមុខ
នាពេលខាងមុខនេះ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង នឹងមានរោងចក្រថ្មី ដែលចាយទុនវិនិយោគដោយក្រុមហ៊ុនចំនួន៧ ក្នុងតម្លៃ៣២.៩លានដុល្លារ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តជាផ្លូវការ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក។ ២- “ក្រុមហ៊ុន Vacation […]
ឯកឧត្តម ស សុខា៖ ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ហាក់មានការលំបាក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស […]

