ឯកឧត្តម ដួង តារា សម្រេចយកផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន មកប្រើឡើងវិញ ​ទោះបីសម្តេចមិនប្រេីក៏ដោយ​

ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈ្មោះ Samdech Hun Sen, Cambodian Prime Minister បានត្រឡប់មកលើបណ្តាញសង្គមួយនេះវិញហើយ តាមរយៈការសម្រេចចិត្តរបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ។ នៅលើផេកហ្វេសប៊ុកសម្តេចតេជោ បានសរសេរកាលពីយប់មិញថា៖ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន […]

សារ៉ាយ សក្ខណា តោងកាលិបកូនស្រី និងលែងចង់ទៅរស់នៅ អាមេរិក !

តារាសម្តែង សារ៉ាយ សក្ខណា លែងចង់ទៅរស់ នៅ សហរដ្ឋអាមេរិក ហើយ បើទោះបីជាឪពុកម្តាយក្មេកចង់ឱ្យនាងនាំស្វាមីនិងកូនៗត្រឡប់ មក វិញក្តី ។ 

សម្ដេច ស ខេង៖ នៅកម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាទូទៅនៅកម្ពុជាក្នុង​រយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះ​ឆ្នោត​ និងមានការចូលរួមពីគណបក្សនយោបាយនានា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។ សម្តេចបានលើកឡើងបែបនេះ […]

ឯកឧត្តម ប៉ែន បូណា៖ សារព័ត៌មានមួយចំនួនតូចដែលបំពានច្បាប់ មិនមែនជាខ្នាតវាស់លំហសេរីភាពសារព័ត៌មាននៅកម្ពុជាទេ!

“សារព័ត៌មានមួយចំនួនតូចដែលបំពានច្បាប់មិនមែនជាខ្នាតវាស់លំហសេរីភាពសារព័ត៌មាននៅកម្ពុជាទេ!” នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ឯកឧត្តមបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៩ ខែកក្កដានេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សេរីភាពសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងប្រទេសដែលកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស ពីព្រោះព័ត៌មានប្រៀបបាននឹងសរសៃឈាមដែលនាំសារជាតិចិញ្ចឹមទៅកាន់គ្រប់ផ្នែកនៃរាងកាយមនុស្ស ដើម្បីធានាឲ្យមានសុខភាពល្អជាប្រក្រតី។ ពេលដែលសរសៃឈាមណាមួយស្ទះ ផ្នែកណាមួយនៃរាងកាយនឹងត្រូវរងផលប៉ះពាល់ហើយមានដំណើរការមិនប្រក្រតី។ យ៉ាងណាមិញ ការទទួលបានព័ត៌មានមិនគ្រប់គ្រាន់នឹងធ្វើឲ្យយន្តការណាមួយក្នុងសង្គមមិនអាចដំណើរការបានដោយរលូនឡើយ។ បច្ចុប្បន្ន មានសារព័ត៌មានជាង ២០០០ អង្គភាពបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយមានអ្នកសារព័ត៌មាននិងអ្នកធ្វើការក្នុងឧស្សាហកម្មនេះរាប់ម៉ឺននាក់។ បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៧ លាននាក់ […]

នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងឆ្លៀតចូលរួមសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់

តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច […]

តារាសម្តែងសិចស៊ី វ៉ាន់ វល័ក្ខ វិលមកសាងកេរ្តិ៍ឈ្មោះវិញក្រោយបាត់មុខជាង ២ ឆ្នាំ 

ថ្មីៗនេះតារាសម្តែង សិចស៊ី វ៉ាន់ វល័ក្ខ បានវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាង ២ ឆ្នាំ ។ 

នៅទំបំផុត! លោក ភីថា បាត់បង់ឱកាសបានតំណែងនាយករដ្ឋមន្រ្តីថៃ

ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយថា សភា និងព្រឹទ្ធសភា បានធ្វើការបដិសេធការតែងតាំងប្រធានគណបក្សឆ្ពោះទៅមុខ លោក ភីថា

ឌួង ហ្សូរីដា មិនទាន់មានស្វាមីផងហេតុអ្វីមិត្តភក្តិជូនពរឱ្យមានកូនឆាប់ទៅវិញ ? 

ពិធីការិនី ឌួង ហ្សូរីដា មានវ័យជិត ៤០ ឆ្នាំហើយ តែនាងមិនរវីរវល់និងរឿងរៀបការសោះ ផ្ទុយទៅវិញនាងរស់នៅម្នាក់ឯងយ៉ាងមានក្តីសុខ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះស្រាប់តែថ្មីៗនេះមានមិត្តភក្តិមួយចំនួនបានជូនពរឱ្យនាងមាន កូនទៅវិញ ។ 

លោក ភីថា តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ

តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយ សារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។

ក្រសួងអប់រំ បំភ្លឺករណីលុបឈ្មោះ កែវ សុវណ្ណឬទ្ធិ ចេញពីបញ្ជីគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីបំភ្លឺ ករណីឈ្មោះ កែវ សុវណ្ណឬទ្ធិ បានបង្ហោះសារជាវីដេអូ នៅក្នុងបណ្ដាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការស្នើសុំក្រសួងពាក់ព័ន្ធចូលធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានៃការលុបឈ្មោះបេក្ខជនរូបនេះ។ សេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដានេះបានឲ្យដឹងថា ករណីនេះ ក្រសួងសូមបំភ្លឺដូចខាងក្រោម៖ ១. នៅមុនការប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៨ អយក.សជណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ […]