ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។
Archives
រដ្ឋបាលខណ្ឌទួលគោក៖ ចាប់ពីថ្ងៃស្អែកតទៅ សាលាមិនអនុញ្ញាតិឲ្យលេងរបស់នេះទៀតទេ បើឃើញត្រូវដកហូត
“ចាប់ពីថ្ងៃស្អែកតទៅ សាលាមិនអនុញ្ញាតិឲ្យលេងរបស់នេះទៀតទេ បើឃើញសន្តិសុខ និងក្រុមប្រឹក្សាយុវជនត្រូវដកហូតយកមកទីចាត់ការ”។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោក លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដានេះ៕
សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ នៅមានការប្រកួតជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញការបោះឆ្នោត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។ តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោបបន្តថា “ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។” សម្តេចបានបញ្ជាក់ថា៖ “តើថ្ងៃទី២៣ ខែកក្កដា […]
មន្ទីរពេទ្យគន្ធបុប្ផា៖ គ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែតែងតែដណ្តើមជីវិតពីមច្ចុរាជ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺជានិច្ច
ក្នុងរូបភាពនេះប្រៀបបាននឹងសកម្មភាពប្រចាំថ្ងៃរបស់ក្រុមគ្រូពេទ្យទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផាដែលតែងតែសង្រ្គោះជីវិតទារក និងកុមារដោយមិនគិតថ្លៃ ប្រកបដោយគុណភាព មិនរើសអើង។ ការចូលរួមបរិច្ចាគរបស់លោកអ្នក ពិតជាសំខាន់ណាស់ក្នុងការគាំទ្រដល់សកម្មភាពរបស់ក្រុមគ្រូពេទ្យគន្ធបុប្ផាដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដានេះ។ ដើម្បីបរិច្ចាគសូមចុចតំណខាងក្រោមនេះ៖
រកឃើញជ័យលាភី ៣រូប ក្នុងកម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដានេះថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ដែលមានបេក្ខជនចំនួន ១០រូបចុងក្រោយ ចូលរួមមកបង្ហាញសមត្ថភាពលើវេទិកា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ កម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ជាកម្មវិធីដំបូងបំផុតដែលក្រសួងយុត្តិធម៌បានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឱ្យចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន សម្រាប់បម្រើដល់គោលដៅរបស់ក្រសួងយុត្តិធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាលគឺ៖ […]
ក្រសួងទេសចរណ៍៖ ចរន្តភ្ញៀវទេសចរអន្តរជាតិ នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់
ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដានេះ បានឲ្យដឹងពីតួលេខភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់ ខេត្តបាត់ដំបង ៣៥,៦៦៤នាក់ រាជធានីភ្នំពេញ ៣៣,២១១នាក់ ខេត្តកំពត ២៧,៦៧៥នាក់ ខេត្តសៀមរាប […]
សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្ត CWPUC បន្តធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានអ្នកចូលរួមប្រមាណ១ ០០០នាក់។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ […]
ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យបានជោគជ័យ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យសម្រេចបានជោគជ័យ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation […]
ពលរដ្ឋ ៣៣៣គ្រួសារ ព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៌ តាមបែបឈ្នះឈ្នះ
នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ ប្រជាពលរដ្ឋ៣៣៣គ្រួសារដែលបានព្រមព្រៀងដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃសួគ៌តាមបែបឈ្នះឈ្នះនៅភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលសេចក្តីសម្រេចទទួលស្គាល់ការគ្រប់គ្រងកាន់កាប់ក្បាលដីឡូតិ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងឯកឧត្តម ង៉ោ ម៉េងជ្រួនអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យតំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្រុកឃុំកងកម្លាំងយុវជន និងប្រជាជនយ៉ាងច្រេីនកុះករ៕
ជក់ថតសំអាងពេក រឿន ណាត ស្រាប់ពោលពាក្យចង់បានផ្កាស្លាពីសង្សារ !
ស្របពេលត្រឡប់មកថតស្ពតសំអាងការឡើងវិញ ស្រាប់តែ កញ្ញា រឿន ណាត បានពោលពាក្យចេញ ចេញពីបេះដូងថា នាងរងចាំផ្កាស្លាពីគូ ស្នេហ៍យ៉ាងអន្ទះសា ។

