គ.ជ.ប៖ នៅថ្ងៃទី១៨ គណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយរលូន

គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទីដប់ប្រាំបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ​២០២៣ មានគណបក្សនយោបាយចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ទី១: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី២ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តកំពង់ស្ពឺ។ ទី​៣: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ […]

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញ​រថយន្តក្រុង​ ៣៥០​គ្រឿង សម្រាប់​​ដឹកពលរដ្ឋទៅ​បោះ​ឆ្នោត​នៅស្រុកកំណើត ​​ដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។

កាន់តែស្តាប់កាន់តែស្លុងអារម្មណ៍ជាមួយបទចម្រៀង« ពេលណាខ្ញុំក្លាយជាសង្សារគេ ? » ​​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ខេមរៈ សិរីមន្ត

តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « ពេលណាខ្ញុំក្លាយជាសង្សារគេ ? » ក្នុងផលិតកម្ម Galaxy Navatraដែលរៀបរាប់ពីស្នេហាខូចចិត្ត លួចស្រឡាញ់គេតែម្ខាង ថាវាឈឺចាប់កម្រិតណា ។

កម្ពុជា-ហ្គាណា នឹងរួមគ្នាវិនិយោគលើវិស័យកសិកម្ម សំដៅចូលរួមធានាសន្តិសុខស្បៀងទ្វេភាគី

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានបង្ហាញសក្កានុពល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រាប់ប្រទេសហ្គាណា ខណៈលោកក៏បានបង្ហាញការស្វាគមន៍ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យកសិកម្ម សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀងផងដែរ។

រដ្ឋបាលខេត្តសៀមរាប ឲ្យផ្អាកគ្រឿងស្រវឹង ខារ៉ាអូខេ កន្លែងកម្សាន្ត និងសេវាកម្មទេសចរណ៍ទាំងអស់នៅថ្ងៃទី២២, ២៣ ខែកក្កដា

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បាននណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធ​ភាព​ និងដោយស្មារតីទទួលខុសត្រូវខ្ពស់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ […]

មន្ទីរពេទ្យគន្ធបុប្ផា៖ កុមាររាប់ពាន់នាក់កំពុងពិនិត្យព្យាបាល ខណៈបុគ្គលិកបានខិតខំបំពេញការងារយ៉ាងនឿយហត់ទាំងយប់ថ្ងៃ ប្រកបដោយវិជ្ជាជីវៈ

មន្ទីរពេទ្យគន្ធបុប្ជា បានឲ្យដឹងថា នៅថ្ងៃចន្ទទី១៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០៣ នៅគន្ធបុប្ផាភ្នំពេញនិងជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប មានកុមារច្រើនជាអតិបរមា ចំនួន ៣៨០៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារ មានជំងឺធ្ងន់ធ្ងរចំនួន ៥៤៥នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២៣៦៥នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យ (inpatients), កុមារចំនួន […]

វង្ស ថាណាន់ ប្រឹងឡើងឆាកច្រៀងទាំងជើងនៅជាប់ដែកនិងដំណើរវៀចៗ

តារាចម្រៀង វង្ស ថាណាន់ បានវិលត្រឡប់ទៅកាន់ឆាកតន្រ្តីឡើងវិញហើយ ក្រោយពីសំងំព្យាបាលរបួសអស់ពេលជិត ២ ខែ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ទោះបីជាពេលនេះជើងរបស់លោកនៅពុំទាន់ជាមួយរយភាគរយ តែលោកមិនខ្វល់ឡើយ ព្រោះលោកត្រូវធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត  ។ 

នគរបាលការពារព្រំដែនទឹក ដាក់កម្លាំងប្រចាំការ២៤ម៉ោង ត្រៀមសង្រ្គោះពលរដ្ឋពីឧបទ្ទវហេតុផ្សេងៗនៅលើផ្ទៃសមុទ្រ

នៅតាមអង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះ ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ នៅលើផ្ទៃសមុទ្រ និងធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចេញនេសាទ ដោយសារកំឡុងពេលនេះ នៅលើផ្ទៃសមុទ្រ មានព្យុះ និងរលកធំៗ។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ […]

អ្នកវិភាគឡប់សតិ«២ក្បាល» ត្រូវ សម រង្ស៊ី អូសចូលបទល្មើស អស់សិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ

អ្នកវិភាគដែលចេះគ្រប់រឿង ដឹងគ្រប់រឿង២ក្បាល គឺលោក គីម សុខ និងលោក ឆាំ ឆានី ដែលវិភាគព្រុសដូចឆ្កែតាមខ្សែញាក់របស់ម្ចាស់ខ្លួន សម រង្ស៊ី នោះ នៅពេលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំ។

គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសម្ភារៈ និងឯកសារសំខាន់ៗ ទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥

សម្ភារ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីឃ្លាំង គ.ជ.ប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕