ប្រធានសភា លោក Tan Chuan-Jin និងសមាជិកសភា អ្នកនាង Cheng Li Hui បានប្រកាសលាលែងចេញពីតំណែងនៅក្នុងសភា និងគណបក្សសកម្មភាពប្រជាជន (PAP) បន្ទាប់ពីត្រូវគេចាប់បានថា បានសាងទំនាក់ទំនងស្នេហាលួចលាក់ ជាមួយគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
Archives
ឯកឧត្តម សុក ស៊ីផាន់ណា វាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់កម្ពុជា ឡាវ និងវៀតណាម
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសេចក្តីប្រកាសលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច […]
សមត្ថកិច្ចព្រំដែនបិទមិនឱ្យឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស ចាកចេញពីប្រទេសកម្ពុជា
ប្រភពច្បាស់ការបង្ហេីបប្រាប់ថា សមត្ថកិច្ចព្រំដែនបានទទួលបទបញ្ជាមិនអនុញ្ញាតអោយ ឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស ចាកចេញពីប្រទេសកម្ពុជានោះទេ ។
វៀតណាមមានតម្រូវការគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាជាង៥៧ម៉ឹនតោនក្នុងរយៈពេល៦ខែ
នៅក្នុងរយៈពេល៦ខែឬគិតត្រឹមឆមាសទី១ដើមឆ្នំា២០២៣នេះកម្ពុជាផលិតស្វាយចន្ទីឆៅបានប្រមាណ៦១ម៉ឺនតោន ហើយបាននាំ ចេញទៅប្រទេសវៀតណាមបានជាង៥៧ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ៧៨៥ លានដុល្លាអាមេរិកថយចុះ ១៣,៩៤% បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។
លីវ ជីលី សុំបញ្ចប់អាជីពបវរកញ្ញាត្រឹមនេះព្រោះឈឺចាប់ខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023
កញ្ញា លីវ ជីលី បានបង្ហាញនូវអារម្មណ៍ ឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្រោយបញ្ចប់ការប្រកួត Miss Supranational 2023 នៅប្រទេស ប៉ូឡូញ កាលពីពេលថ្មីៗនេះ ។
គ.ជ.ប៖ គណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១៧ ដោយរលូន
នៅថ្ងៃទីដប់ប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តស្វាយរៀង។ ទី២: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣: គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៤: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងទី៥: […]
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវរកឲ្យឃើញការពិតពីករណីឡានបំពាក់សារ៉ែន និងក្រុមមនុស្សធ្វើសកម្មភាពដេញតាមពលរដ្ឋ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” ដែលសរសេរថា “ស្រុកខ្មែរឥឡូវកាន់តែសាហាវទៅៗ សូមបងប្អូនប្រុងប្រយ័ត្ន ឯណាទៅភូមិឃុំមានសុវត្ថិភាព? អរគុណសន្ដិភាព” ករណីនេះ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កងរាជអាវុធហត្ថបានពិនិត្យរូបភាពនិងស្តាប់ការអធិប្បាយក្នុងឃ្លីបវីដេអូរួចហើយ។ កងរាជអាវុធហត្ថបាននិងកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យឃើញការពិតអំពីករណីនេះ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ត្រី អេង ហុី […]
ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ។ កាលពីព្រឹកមិញ ឯកឧត្តម បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។ ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ […]
អ្នកតំណាងស្របច្បាប់ ត្រូវក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចពីកាតព្វកិច្ច ៣ចំណុច
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចាត់កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» ព្រមទាំងមានសមាជិក-សមាជិកាគណៈមេធាវីចូលរួមដោយផ្ទាល់ចំនួន ១២១នាក់។ សិក្ខាសាលានេះ បានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ […]
របាយការណ៍វាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ ទទួលការគាំទ្រពីពលរដ្ឋ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ […]

