ថ្ងៃនេះ បក្សនយោបាយចំនួន៤ ចេញហែក្បួនឃោសនារកសំឡេងឆ្នោត, បក្សប្រជាជនហែទ្រង់ទ្រាយធំជាងគេ

គណបក្សនយោបាយចំនួន៤ ក្នុងចំណោមគណបក្សទាំង១៨ ចេញឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដានេះ។ បក្សនយោបាយទាំង៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺធ្វើពិធីជួបជុំ និងហែក្បួនទ្រង់ទ្រាញធំជាងគេ។ នៅព្រឹកនេះគណបក្សប្រជាជនកម្ពុជា រៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមាន​អ្នកចូលរួមសរុបចំនួន […]

BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា​ មិនមានការបិទហ្វេសប៊ុក​នៅកម្ពុជាទេ

នៅយប់នេះ​ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងបន្ទាន់មួយពាក់ព័ន្ធនឹងហ្វេសប៊ុុក។ ក្នុងសារសំឡេងប្រមាណ​៩នាទី​ សម្តេចតេជោ​ បញ្ជាក់ថា​ មិនមានការបិទការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក​ នៅកម្ពុជានោះទេ៕

AIP បង្កើនសមត្ថភាពគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ដើម្បីបង្រៀនបន្តដល់កម្មករនិយោជិតនៅតាមរោងចក្រ

អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម”។​វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃពេញ នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានលើកឡើងថា ការបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្គោល ក្នុងការបង្កើនសមត្ថភាព សុវត្ថិភាពចរាចរណ៍ស្តីពីវិធានការណ៍បង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត […]

យុវជនជំនាន់ក្រោយ ប្រកាសប្ដេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត 

តាមរយៈវីដេអូប្រមាណ ២១វិនាទី និងរូបភាពជាច្រើនសន្លឹកដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាម និងបណ្តាញសង្គមនានា យុវជនជំនាន់ក្រោយ សូមប្រកាសប្តេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អមដោយយុវជនជាច្រើនរយនាក់ ដែលជាយុវជនជំនាន់បានសរសេរក្នុងន័យដើមបែបនេះថា៖  «មិនខ្វល់ថាអ្នកជាអ្នកណា ក្រុមហ៊ុនធំប៉ុណ្ណា បើរំលោភអធិបតេយ្យភាព មានគោលបំណងផ្ដួលរំលំបំផ្លាញសន្តិភាពយើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់។ ព្រោះបើបាត់បង់សន្តិភាព កុំថារកលុយ ឬលេង facebook តែជីវិតក៏មិនសល់ដែរ»។ […]

ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាយកចិត្តទុកដាក់គ្រប់សាសនា ដោយបង្កើតបានសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិទាំងមូល

ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ាណែត […]

តារាកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ត្រូវបានគូស្នេហ៍ភេទដូចគ្នាហាមមិនឱ្យថតរឿង 

ចាប់តាំងពីប្រកាសបើកចំហរពីទំនាក់ទំនងស្នេហារវាងតារាកូនកាត់ ខ្មែរ អាល្លឺម៉ង និងគូស្នេហ៍ដែលមានភេទដូចគ្នាមក បានធ្វើឱ្យ ម៉ៃយ៉ា កាន់ តែឃ្លាតឆ្ងាយពីឆាកសម្តែង ភាគច្រើននាងទទួលថតតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ។

រដ្ឋចំណាយថវិកាអស់ ១ ០៨៨លានដុល្លារហើយ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីជំនួយសង្គមពិសេសនេះរយៈពេល៣ឆ្នាំមកហើយ តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវកាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ជាមួយប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទប់ស្កាត់មិនឱ្យពួកគាត់ធ្លាក់ចុះទៅក្នុងភាពក្រីក្រកាន់តែខ្លាំង និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបសើពួកគាត់ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ជាស្ថាប័នជាតិមួយមានតួនាទីគិតគូរក្នុងកម្រិតគោលនយោបាយ […]

កម្ពុជា និងអ្នកជំនាញអន្តរជាតិ ប្រើឧបករណ៍ស្កេនរកមេីលទីតាំងស្លដែកបុរាណ មុនធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ​ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រក សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមិថុនានេះ។ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី […]

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំ ដឹកនាំល្អលើសខ្ញុំច្រើនដង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរីកចម្រើនជាងសម្តេចច្រើនដងទៅទៀត។ សម្តេចបានលើកឡើងបែបនេះ ក្នុងវេទិកាសំណេះ​សំណាល​ជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំសុំបញ្ជាក់ ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាតបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង“។ តែយ៉ាងណា​សម្តេចបញ្ជាក់ថា ក្នុងករណីឯកឧត្តម […]