សម្ដេច ស ខេង៖​ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន​ នៅតែប៉ុនប៉ង​បង្ក​ចលា​ចល​ក្នុងសង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​​ខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង​ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ […]

ស៊ឹម ស្រីនិច្ច នៅតែជឿជាក់ថាអាចរកចំណូលពីសិល្បៈបានច្រើនដូចមុន ក្រោយប្រកាសចូលសិល្បៈវិញ

ជាងមួយឆ្នាំហើយដែលតារាស្រី ស៊ឹម ស្រីនិច្ច ប្រកាសចូលសិល្បៈវិញ ប៉ុន្តែមើល​ទៅនាងនៅពុំទាន់មានស្នាដៃថ្មីល្អណា​មួយបង្ហាញទស្សនិកជន ក្រៅពីសំងំថតភាពយន្តខ្នាតធំប្រវត្តិសាស្រ្តមួយនោះទេ ទោះជាយ៉ាងនេះក្តីតារាសម្តែងរូបនេះនៅតែជឿជាក់ថា នាងអាចរកប្រាកចំណូលបានច្រើនពីអាជីពសិល្បៈ ។

ឥណ្ឌូ​នេស៊ី នឹងលែង​ជាប្រទេស​មាន​​ប្រជាជន​ច្រើនបំផុតទី​៤ លើពិភព​លោ​ក​ក្នុង​​ឆ្នាំ​២០​៤៥

ឥណ្ឌូនេស៊ី អាចនឹងលែង​​ក្លាយជាប្រទេ​ស​ដែល​មា​ន​ចំនួនប្រជាជនច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោកនៅក្នុងឆ្នាំ ២០៤៥ ដោយសារតែប្រទេសនេះ កំពុងមើល​ឃើញ​ពី​អត្រា​កំណើតធ្លាក់ចុះខ្លាំង។

ហង្ស សុរិយាន់ ស្ងប់ស្ងាត់មិនតបត ទោះបីជាក្រុមហ៊ុនប្រកាសទារប្រគល់មកុដ និងឆៀង

Miss Grand Cambodia 2022 លំដាប់​រង​ទី១ កញ្ញា ហង្ស សុរិយាន់ បានលា​លែងតំណែងច្រើនខែមកហើយ បន្ទាប់​ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើង​​ចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់​ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូម​ឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។

ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាស​ជួយ​ក្មេងប្រុស​លក់​ផ្កាដែល​ជួប​នៅ​បាត់ដំបង​ ឲ្យ​រៀនចប់​ថ្នាក់វិទ្យាល័យ​និង​បន្ត​ថ្នាក់​ឧត្តមសិក្សា

បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា៣០០០ដុល្លារ ដល់យុវតី​ស្ម័គ្រចិត្តស៊ីហ្គេម​ដែលបាត់ម៉ូតូ សម្រាប់​ទិញម៉ូតូ​យក​​​មក​​ប្រើ​ប្រាស់​​​វិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន​៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ។

អង់គ្លេស ប្រកាសបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ លើវិស័យបន្ទះឈីប

ថ្មីៗ ចក្រភពអង់គ្លេស បានធ្វើការប្រកាសថាខ្លួននឹងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានផោន (១,២៦ពាន់លានដុល្លារ) សម្រាប់វិស័យបន្ទះឈីប semiconductor របស់ខ្លួន ក្នុងគោលបំណងពង្រឹងឧស្សាហកម្មក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។

ចិន រៀបចំកិច្ច​ប្រជុំធំជា​មួយ​បណ្ដាប្រទេស​​នៅ​អាស៊ីកណ្ដា​ល​ ខណៈ​អាមេរិក​ចូលរួម​កិច្ច​ប្រជុំ​ G7

កិច្ចប្រជុំកំពូលក្រុមមហាអំណាចទាំង ៧ G7 កំពុងប្រព្រឹត្តនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលមាន​រយៈពេល ៣ថ្ងៃ ខណៈការប្រជុំសារនេះ នឹងជជែកគ្នាពី​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការទប់ស្កាត់ការពង្រីកខ្លួនរបស់ចិន។

ដំណឹងល្អ! ប្រមុខរាជរដ្ឋាភិបាល ទទួលយកគម្រោងជីកព្រែកទម្លុះដល់សមុទ្រ និងប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»

ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលគណៈកម្មការ អន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឡើងមកនេះ និងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនឯកឧត្តម លឹម […]

ក្រុម G7 សម្រេចហាមឃាត់ការនាំចេញត្បូងពេជ្ររុស្ស៊ី

ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 សមាជិកទាំងអស់បានឯកភាពគ្នា លើការកំណត់ទណ្ឌកម្ម​សេដ្ឋកិច្ចថ្មីទៅលើ​ប្រទេសរុស្ស៊ី ដែលនោះគឺជាការហាមឃាត់ការនាំចេញត្បូងពេជ្រ។ នេះបើតាមការចុះផ្សាយពី BBC។