ឆ្លើយតបតាមសំណូមពរអ្នកគាំទ្រ ទីបំផុតបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីការខូចចិត្តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា « បើគេសួរអូន » និងបទ « បើគេសួរបង » របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្តាញសង្គម ពិសេស TikTok តែម្តង។ គ្រាន់តែបទចម្រៀង «បើគេសួរអូន» ចេញជា Full Audio របស់កំពូលតារាចម្រៀង […]
Category: កម្សាន្ត
ផ្លូវចិត្តបានល្អប្រសើរ សុភ័ក្រ្ត កុសុម៉ា ចេញកើបលុយ !
ផ្លូវចិត្តចាប់ផ្តើមល្អប្រសើរឡើងវិញបន្ទាប់ពីបាត់បង់កូននៅក្នុងផ្ទៃ សុភ័ក្រ្ត កុសុម៉ា ចាប់ផ្តើមពង្រឹងការងារនិងចេញកើបលុយ ។ មួយរយៈពេលមុន សុភ័ក្រ្ត កុសុម៉ា ជួបរឿងមិនសប្បាយចិត្តព្រោះត្រូវបានបង់កូនក្នុងផ្ទៃជាទីស្រឡាញ់របស់ខ្លួន រហូតនាងទម្លាក់ការងារចោលទាំងអស់ នាងបានពួនសំងំនៅតែក្នុងផ្ទះ មិនចង់ធ្វើអ្វីឬជួបមនុស្សប្លែកមុខឡើយ សូម្បីតែលើហ្វេសប៊ុករបស់នាងក៏មិនមានសកម្មភាពអ្វីបង្ហាញអ្នកគាំទ្រដែរ ។ ដោយឡែកថ្មីៗនេះ សុភ័ក្រ្ត កុសុម៉ា ស្រាប់តែប្រកាសថា ផ្លូវចិត្តរបស់នាងរឹងមាំឡើងវិញហើយ ។ ជាមួយនិងការប្រកាសនេះ សុភ័ក្រ្ត កុសុម៉ា ក៏បានវិលត្រឡប់មកឆាកវិស័យសិល្បៈឡើងវិញដែរ ដោយនាងបានដឹកនាំក្រុមតន្រ្តីរបស់ខ្លួនបំពេញការងារដូចដើម […]
មិនអាចទប់អារម្មណ៍បានលោក គួច ខេវិន និយាយពីចរិតពិត អ៊ុន សិទ្ធា !
មរណភាពតារាសម្តែងវ័យ៤០ឆ្នាំ អ៊ុន សិទ្ធា បានធ្វើឱ្យសិល្បករសិល្បការិនីជាច្រើនស្លុតចិត្តស្លុតអារម្មណ៍ ដោយសារលោកចាកចេញដោយមិនបានលានរណាម្នាក់សោះ ។ ដោយមិនអាចទប់អារម្មណ៍បានលោក គួច ខេវិន ដែលធ្លាប់បណ្តុះបណ្តាលលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍សោកសៅ និងនិយាយពីចរិតពិតរបស់លោក អ៊ុន សិទ្ធា ទុកជាអនុស្សាវរីយ៍ ។ លោក អ៊ុន សិទ្ធា បានទទួលមរណភាពកាលពីថ្ងៃទី ១៩ខែវិច្ឆិកា កន្លងមកនេះដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ […]
វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ !
ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។ អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។ ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។ ចូលវ័យ២១ឆ្នាំនេះ […]
ទោះត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំនៅលើឆាកអន្តរជាតិ !
ទោះបីជាត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយដាក់ខ្លួនក្តី តែ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងតស៊ូមិនរាថយ ដើរទៅមុខយ៉ាងក្លាហាននៅលើឆាកអន្តរជាតិ ។ កៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត Miss Universe 2025 ហើយ ហ្វីយ៉ាតា តំណាង កម្ពុជា ទៅចូលរួមលើឆាកអន្តរជាតិលើនេះ កាន់តែជួបព្យុះភ្លៀងឥតស្រាក់ស្រាន្ត ជាក់ស្តែងថ្មីៗនេះនាងត្រូវប្រជាជន ថៃ មួយចំនួន បានពេបជ្រាយ និង ចំអកឡកឡឺយដាក់នាងជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាងជាខ្លាំង ។ […]
ឈិន មុន្នីនាថ ទុកពេល១០ថ្ងៃធ្វើរឿងនេះមុនចូលរោងការ !
កៀកថ្ងៃចូលរោងជ័យតារាសម្តែង ឈិន មុន្នីនាថ កាន់តែមានអារម្មណ៍ភ័យអរៗរកនិយាយមិនត្រូវ រហូតនាងនិយាយថា សុំពេល១០ថ្ងៃដើម្បីធ្វើរឿងនេះមុនចូលរោងការ ។ បើតាមគម្រោងតារាសម្តែង ឈិន មុន្នីនាថ ចូលរោងការនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៥ ខាងមុននេះហើយ នាងត្រៀមអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ៧០តុ ។ ជួបជាមួយ ឈិន មុន្នីនាថ នៅក្នុងពិធីបរិច្ចាគឈាមរបស់សមាគមសិល្បករខ្មែរកាលពីពេលថ្មីៗនេះនាងនៅតែអះអាងថា នាងនៅតែបន្តធ្វើការងារសិល្បៈដូចដើម បើទោះបីជានាងមមាញឹកនៅក្នុងការរៀបចំកម្មវិធីពិសេសរបស់ខ្លួនក្តី ។ ឈិន មុន្នីនាថ […]
ដឹងតែកក្រើកទៀតហើយ! ផលិតកម្ម Galaxy និង ខ្មែរ ប៊ែវើរីជីស សហការបង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សពីរ គ្រប់ខេត្តក្រុង ៣៨ទីតាំង
ផលិតកម្ម Galaxy Navatra បានសហការគ្នាជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគំន្រ្តីខ្នាតយក្សចំនួន២គឺ EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលត្រៀមនឹងរៀបចំឡើងចំនួន ៣៨ទីតាំងជុំវិញខេត្តក្រុង ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំមកនូវសប្បាយភាពរីករាយដល់អ្នកគាំទ្រ ។ កិច្ចសហការខាងលើ ត្រូវបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផលិតកម្ម Galaxy Navatra […]
អ្នកឧកញ៉ា ម៉ៅ ចំណាន លើកទឹកចិត្តឱ្យសិល្បករចូលរួមបរិច្ចាគឈាមឱ្យបានច្រើន
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកទឹកចិត្ត ឱ្យសិល្បករសិល្បការិនី ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះឡើយ ។ ការលើកទឹកចិត្តរបស់អ្នកឧកញ៉ា បែបនេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមស្តីពី « កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្រ្គោះជីវិត » ក្រោមប្រធានបទ « តំណក់ឈាមសិល្បករបន្តជីវិតនិងស្នាមញញឹម » កាលពីថ្ងៃទី ១២ ខែ […]
សាន្ត កុសុមៈ ស្លុតចិត្តត្រូវចំណាយ២០ដុល្លាររាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្ត តាកែវ !
ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង […]
ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !
កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។ នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » […]
