បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា

ឆ្លើយតបទៅនឹងសំណួររប​ស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងពេលបច្ចុប្បន្ននោះឡើយ។ បើតាមលោកបណ្ឌិត ការបកស្រាយនៅក្នុងជ្រុងណាមួយលើសពីអង្គហេតុនិងអង្គច្បាប់នៃករណីនេះ ក៏អាចនាំទៅដល់ការបំភ័ន្តស្នាមរបួសនៃទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ហើយមហាជននៃប្រទេសទាំងសងខាង គួរតែទុកលទ្ធភាពដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដំណើរការនីតិវិធីស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។ លោកបណ្ឌិត យង់ […]

លោក សួន សេរីរដ្ឋា៖ ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» 

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ករណីនេះ លោកមើលឃើញថាអាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផងនិងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមកនោះគឺ ៖ […]

បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ

ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖ ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំគឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន។ មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ […]

ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម (៧ មករា ១៩៧៩ – ៧ មករា ២០២៥)។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។ សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ […]

ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ

មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ […]

បណ្ឌិត យង់ ពៅ៖ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់ និងចម្រុះពណ៌

ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ […]

ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយដោយសន្តិវិធី

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំកម្ពុជាគឺ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់បកស្រាយអំពីករណីកោះគុត និងអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃឆ្នាំ២០០១ ឬហៅថា MOU-2001 គឺជាដំណាក់កាលការងារបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលមន្ត្រីបច្ចេកទេសនៃប្រទេសទាំងពីរបានធ្វើកិច្ចការងារ និងចរចាជាមួយគ្នាជាហូរហែរកន្លងមកនេះ។ […]

ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកជាសោកនាដកម្មបំផុត ពេល​ដែលមនោគមវិជ្ជាក្រុមប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន​ភ្លេចអ​ស់សីលធម៌​ដ៏ល្អរបស់​ខ្មែរ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សោកនាដកម្មបំផុត ដែលមនោគមវិជ្ជាប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន ភ្លេចអស់សីលធម៌ដ៏ល្អរបស់ខ្មែរ គ្មានចាស់ គ្មានទុំ គ្មានដឹងខ្ពស់គ្មានដឹងទាប។ ពាក្យខ្មែរ បង្កើតមកច្បាស់ណាស់ គ្រាន់តែអត្ថន័យនៃពាក្យ “ញ៉ាំ” គឺបានបញ្ជាក់ច្បាស់ទៅហើយ ថាការគោរពគ្នា គឺខ្មែរបានប្រកាន់ខ្ជាប់ណាស់។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ ក្រោយពីបុគ្គលមួយរូប ដែលរហ័សនាមខ្លួនឯងថា «Beysach Prosecutor» និង​ជា​​​ស​មាជិក​ក្រុមប្រឆាំងម្នាក់ […]

ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយ​រាជ​រដ្ឋាភិបាល?

ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? សព្វថ្ងៃ ក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវភ្ជុំបិណ្ឌដែលប្រជារដ្ឋកំពុងជួបជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ […]

ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ

បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប […]